Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Huawei ជាប់ឈ្មោះជាទូរស័ព្ទ ដែលមានរចនាសម្ព័ន្ធផ្នែក LampSite Solution ល្អបំផុតនៅក្នុងពិព័រណ៍ ទូរស័ព្ទពិភពលោក ឆ្នាំ២០១៥

$
0
0

ក្រុមហ៊ុន Huawei បានឈ្នះពានរង្វាន់ទូរស័ព្ទល្អបំផុត ផ្នែករចនាសម្ព័ន្ធ ជាមួយនឹង ដំណោះស្រាយ LampSite ប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន នៅក្នុងពិព័រណ៍ទូរស័ព្ទ ពិភពលោកឆ្នាំ២០១៥  នៅ ទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៥។

ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយ ក្នុងឧស្សាហកម្មទូរស័ព្ទដៃ Huawei LampSite កំពុងឈានមុខគេ នៅក្នុងការច្នៃប្រឌិតថ្មី តាមរយៈការភ្ជាប់បណ្តាញស្ថាបត្យកម្ម ឌីជីថល ដែលមានប្រព័ន្ធ និងសមត្ថភាពប្រតិបត្តិការ ដែលផ្តល់បទពិសោធន៍ក្នុងការប្រើប្រាស់ អ៊ីនធើណេតតាមទូរស័ព្ទកាន់តែប្រសើរជាងមុន បង្កើនផលិតភាពអាជីវកម្ម សម្រាប់សហគ្រាស និងជ្រោមជ្រែងការអភិវឌ្ឍ ទិន្នន័យផ្នែកសេវាកម្ម និងអតិថិជនថ្មី។

លោក Ryan Ding ប្រធានផ្នែកផលិតផល និងដំណោះស្រាយរបស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា៖ «យើងចង់យកឱកាសនេះ ដើម្បីសម្តែងការដឹងគុណ របស់យើងចំពោះគណៈកម្មការវិនិច្ឆ័យ  មិត្តរួមការងារក្នុងវិស័យឧស្សាហកម្ម និង GSMA ទាំងអស់។ ចក្ខុវិស័យរបស់យើង គឺបើកផ្លូវដើម្បីឱ្យ មានការតភ្ជាប់ពិភពលោក កាន់តែប្រសើរ ហើយដំណោះស្រាយ LampSite គឺជាផ្នែកមួយនៃកត្តាផ្សេងៗទៀត ដែលអនុញ្ញាតឱ្យយើងដើម្បី សម្រេចបាននូវចក្ខុវិស័យនេះ ។ ក្នុងនាមជាដៃគូប្រតិបត្តិកររបស់យើង យើងមានមោទនភាពជាខ្លាំង ដែលបានបង្ហាញ និងផ្សព្វផ្សាយជាលើកដំបូង នូវដំណោះស្រាយ LampSite អស់រយៈពេលជិតពីរឆ្នាំមកនេះ ។ ដំណោះស្រាយនេះ ត្រូវបានរចនាឡើងឲ្យកាន់តែ មានមាត្រដ្ឋាន អាចបត់បែនបាន និងងាយស្រួលក្នុងការរៀបចំ និងគ្រប់គ្រង។ ជាការពិតនៅក្នុងខួបលើកទី២០ នៃពានរង្វាន់ GSMA នេះ ផលិតផលឥតខ្សែរបស់ Huawei ក៏បានប្រារព្ធខួបលើកទី២០ របស់ខ្លួនផងដែរ។ រយៈពេល២០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei បានខិតខំអស់ពីសមត្ថភាព ដើម្បីជំរុញឧស្សាហកម្ម ទូរស័ព្ទឲ្យដើរទៅមុខជានិច្ច តាមរយៈការសហការគ្នា លើការធ្វើពាណិជ្ជកម្ម ការច្នៃប្រឌិតថ្មី និងមានស្តង់ដារ ។ ដោយសម្លឹងឆ្ពោះទៅមុខជានិច្ច យើងនឹងបន្តផ្តោតទៅលើការបង្កើតថ្មី ដោយចាត់ទុកអតិថិជនជាធំ ហើយយើងនៅតែប្តេជ្ញាចិត្ត ធ្វើជាដៃគូពាណិជ្ជកម្មដ៏ល្អបំផុត សម្រាប់អតិថិជនរបស់យើង នៅទូទាំងពិភពលោក»។

រួមជាមួយនឹងការផ្លាស់ប្តូរបណ្តាញប្រតិបត្ដិការ ការផ្តោតអារម្មណ៍របស់ខ្លួនពីសំឡេងទៅចរាចរណ៍ បណ្តាញស្ថាបត្យកម្ម និងបទពិសោធន៍របស់អ្នកប្រើប្រាស់ ក្លាយជាគន្លឹះដ៏សំខាន់ក្នុងការ អភិវឌ្ឍយុទ្ធសាស្រ្ត សម្រាប់ប្រតិបត្តិករទាំងឡាយ។ ក្នុងពេលថ្មីៗនេះ ប្រតិបត្តិករ បានបំពាក់ប្រព័ន្ធ Huawei LampSite ទាំងស្រុង នៅព្រលានយន្តហោះអន្តរជាតិ ទីក្រុងប៉េកាំង ក្នុងប្រទេសចិន។ ការដាក់ពង្រាយ ទាំងអស់ប្រើពេលតែបីខែប៉ុណ្ណោះ ហើយការចំណាយសរុបបានថយចុះ ៥០% បើប្រៀបធៀបនឹងការដាក់ពង្រាយពីមុន ហើយនៅក្នុងការសាកល្បងនេះ មានអត្រាខ្ពស់បំផុតឈានដល់ ១៤០ Mbps ដែលអាចបង្កើនបទពិសោធ របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ វាត្រូវបានគេប៉ាន់ប្រមាណថា ការវិនិយោគទាំងអស់របស់ប្រតិបត្តិករ នឹងត្រូវបានត្រឡប់មកវិញ ក្នុងរយៈពេលពីរឆ្នាំ។ ចាប់ពីពេលនេះតទៅ ដំណោះស្រាយ LampSite របស់ Huawei ត្រូវបានលក់ទៅឲ្យ ក្រុមហ៊ុនទូរស័ព្ទចល័តជាង ៧០ ដែលបានរីករាលដាល នៅក្នុងតំបន់អឺរ៉ុប អាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ា និងអាមេរិកឡាទីន។

គណៈកម្មការបានមានប្រសាសន៍ថា៖ «នេះបង្ហាញថា ការសន្យាមានសារៈសំខាន់បំផុត នៅក្នុងការជួយដល់ ប្រតិបត្តិករ ទូរស័ព្ទឲ្យកាន់តែប្រសើរឡើង ទាំងគុណភាព និងសមត្ថភាព ដោយប្រើត្រឹមតែសម្ភារៈបច្ចេកវិទ្យា តូចតាចប៉ុណ្ណោះ»។

ពានរង្វាន់ Global Mobile Awards គឺជាពានរង្វាន់ដែលគេចង់បានច្រើនបំផុត បន្ទាប់ពីបានប្រគល់រង្វាន់ជាច្រើន ដល់វិស័យទូរគមនាគមន៍ ក្នុងពិភពលោក។ ពានរង្វាន់នេះ បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ និងបានទាក់ទាញក្រុមហ៊ុន នានាមកពីជុំវិញពិភពលោក ហើយត្រូវបានវិនិច្ឆ័យដោយក្រុម អ្នកជំនាញដែល មានឯករាជ្យ និងទទួលបានការគោរពយ៉ាងខ្ពស់។ ពានរង្វាន់ទូរស័ព្ទល្អបំផុត ផ្នែករចនាសម្ព័ន្ធ របស់ Global Mobile Awards គឺជាពានរង្វាន់មួយដ៏មានតម្លៃ និងមានការប្រកួតប្រជែងបំផុត របស់ពិភពលោក នៅក្នុងឧស្សាហកម្មទូរស័ព្ទចល័ត។ ពិព័រណ៍ទូរស័ព្ទពិភពលោក គឺជាព្រឹត្តិការណ៍ដាក់បង្ហាញទូរស័ព្ទដៃ កម្រិតខ្ពស់បំផុត ខណៈពេលដែលពានរង្វាន់ GSMA ជាមហាកិត្តិយស ដ៏ធំនៅក្នុងឧស្សាហកម្មទូរស័ព្ទដៃ ។

កម្មវិធី MWC ឆ្នាំ ២០១៥ ធ្វើឡើងនៅក្នុងទីក្រុង បាសេឡូណា ពីថ្ងៃទី ០២-០៥ ខែមីនា ។ ក្រុមហ៊ុន Huawei នឹងដាក់បង្ហាញផលិតផល និងដំណោះស្រាយចុងក្រោយបំផុត របស់ខ្លួន នៅសាល Fira Gran Via Hall 1 និង Hall 3 ។

លោក Ryan Ding ប្រធានផ្នែកផលិតផល និងដំណោះស្រាយ ទទួលពានរង្វាន់ ក្នុងនាមក្រុមហ៊ុន Huawei

លោក Ryan Ding ឡើងសម្តែងចំណាប់អារម្មណ៍


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>