Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក អាត់ ខែម ប្រគល់ថវិកា សមាគម មិត្ដនគរបាល ជូនគ្រួសារមន្ដ្រី ដែលស្លាប់ និងគ្រួសារនិវត្ដន៍​ជន ៦នាក់

$
0
0

បន្ទាយមានជ័យ ៖ ស្នងការនគរបាលខេត្ដ បន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែម បានប្រគល់ថវិកា ជូនដល់គ្រួសារ សពមន្ដ្រីនគរបាល ៥នាក់ ដែលស្លាប់ដោយសារជំងឺ និងគ្រួសារមន្ដ្រីនគរបាល ដែលចូលនិវត្ដន៍ម្នាក់ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ។

គ្រួសារសពមន្ដ្រីនគរបាលទាំង៥រូបទទួល បានម្នាក់ ៤លានរៀល រីឯគ្រួសារមន្ដ្រី ដែលចូលនិវត្ដន៍ ទទួលបានប្រាក់ ១លានរៀល តបតាមលក្ខន្ដិកៈរបស់សមាគមមិត្ដនគរបាលកម្ពុជា។

មន្ដ្រីនគរបាលខេត្ដបន្ទាយមានជ័យ បានថ្លែងឱ្យដឹងថា សពមន្ដ្រីនគរបាល ដែល ស្លាប់ដោយសារជំងឺ នាពេល កន្លងទៅរួមមានទី១ លោកអនុសេនីយ៍ទោ នួន ហាក់ទី មានមុខតំណែងជានាយរងផ្នែក នៅការិយាល័យ បង្ការនិង ពន្លត់អគ្គិភ័យ បានទទួលមរណភាព កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ទី២ លោកអនុសេនីយ៍ទោ សេង ធីន  មានមុខតំណែង នាយរងផ្នែក នៃការិ យាល័យ បង្ការនិងពន្លត់អគ្គិភ័យ បានទទួល មរណភាព កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ទី៣ លោកព្រិន្ទបាលឯក លាង ប៊ុនថន មានមុខតំណែងជាមន្ដ្រី នៃវរសេនាតូច ការពារព្រំដែន ៩១១ បានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ ទី៤ លោកព្រិន្ទបាលទោ ប៊ុច ញឹម មានមុខតំណែង ជាមន្ដ្រីនៅវរសេនាតូច ការពារព្រំដែន ៩១១ បានទទួលមរណភាព ថ្ងៃទី២៤ ធ្នូ ២០១៤ ទី៥ លោកព្រិន្ទបាល ទោ ប៉ាវ លីន បានទទួលមរណភាព កាលពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ និងទី៦ លោក ស្រី ហ៊ូ សាវឿង ជាគ្រួសារនិវត្ដន៍ ដែលបាន ទទួលមរណភាព កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ។

លោកឧត្ដមសេនីយ៍ស្នងការ បានផ្ដាំផ្ញើ ការសួរសុខទុក្ខពីសំណាក់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នង ការនគរបាលជាតិ ដែលជាប្រធានសមាគមមិត្ដនគរបាលកម្ពុជា ដែលបានចូលរួមរំលែកទុកដ៏ក្រៀមក្រំ ចំពោះគ្រួសារសព ។

លោកស្នងការបានផ្ដាំផ្ញើឱ្យគ្រួសារសព មិត្ដភក្ដិយកថវិកាទាំងនេះ ទៅចាត់ចែងនៅ ក្នុងតម្រូងការជីវភាពរបស់ខ្លួន ។

គ្រួសារសពមន្ដ្រីនគរបាល និងនិវត្ដជន ដែលបានទទួលថវិកាពីលោកស្នងការ បាន ថ្លែងអំណរយ៉ាងជ្រាលជ្រៅ អំពី ការយកចិត្ដ ទុកដាក់ពីថ្នាក់ដឹកនាំមកលើកងកម្លាំងនគរបាល ដែលបានទទួលមរណភាពនាពេលកន្លង ទៅនោះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>