Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជាទទួល ប្រាក់ចំណូល ប្រចាំឆ្នាំ ទាបជាងគេ នៅតំបន់អាស៊ី

$
0
0

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា នៅក្នុងតំបន់អាស៊ី កម្ពុជាទទួលបានចំណូ ប្រចាំឆ្នាំ មានចំនួនតិចជាងគេ បើប្រៀបធៀបប្រទេសនៅក្នុងតំបន់។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែង នៅក្នុងសន្និសីទ ចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ២០១៥ ដែលប្រារឰធ្វើឡើងនៅ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥ នេះថា  “យើងត្រូវខិតខំប្រឹងប្រែងបន្តទៀត ព្រោះការប្រមូលចំណូល របស់យើងនៅទាប បើប្រៀបធៀបជាមួយ ប្រទេសដទៃទៀត ក្នុងតំបន់អាស៊ាន និងប្រទេស ដែលមានកម្រិតអភិវឌ្ឍន៍ ប្រហាក់ប្រហែលគ្នា។ ទោះបីប្រាក់ចំណូលជាង ១០ភាគរយ នៅឆ្នាំ២០០៤ ហើយដល់ឆ្នាំ២០១៤ ជាង ១៦ភាគរយ គឺយើងត្រូវខិតខំបន្ថែមទៀតទើបបាន”។

សម្តេចបន្តថា បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ គឺកម្ពុជាមានប្រាក់ចំណូលទាបជាងគេ ប៉ុន្តែក៏មានប្រទេសមួយទៀតមានចំណូលទាប ដែលសម្តេចមិន បញ្ចេញឈ្មោះ គឺមានប្រាក់ ចំណូល តែជាង១២ភាគរយតិចនៅក្នុងឆ្នាំ២០១៤។

សម្តេចបន្តថា ដើម្បីសម្រេចបាននូវប្រសិទ្ធភាពការងារ គឺត្រូវប្រមូល ចំណូល ផ្នែកគយ និងបន្តពង្រឹង យន្តការគាំទ្រមួយចំនួនទៀតដូចជា ការពង្រឹងប្រព័ន្ធ បញ្ចូលតែមួយ , យន្តការពង្រឹងពង្រីក ប្រតិបត្តិការរវាងគយនិងវិស័យឯកជន , ការគ្រប់គ្រងធនធានមនុស្ស និងសវនកម្មផ្ទៃក្នុង។

ដោយឡែកផ្នែកពន្ធដារវិញ ត្រូវពង្រឹងការលើកកម្ពស់មុខងារ ប្រតិបត្តិការស្នូល និងមុខងារគាំទ្រ របស់អគ្គនាយកដ្ឋានពន្ធដារ ពិសេសការធ្វើទំនើបកម្មបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកបង់ពន្ធទាំងអស់ ពិសេសការបង់ពន្ធតាមប្រព័ន្ធធនាគារ។ កម្ពុជានឹងពង្រឹងរដ្ឋបាលចំណូល ដោយផ្តោតលើបញ្ហាជារួមនូវផ្នែកធំៗ ដែលមានសក្តានុពលចំណូលខ្ពស់ ដើម្បីពង្រីកវិសាលភាព នៃការប្រមូលចំណូល ពីផ្នែកនេះ ឲ្យបានច្រើននិងមានប្រសិទ្ធិភាពខ្ពស់។

សម្តេចថា ចំណូលផ្នែកគយនៅឆ្នាំ២០១៤ មាន១០៦ភាគរយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles