មណ្ឌលគិរី: ច្រករបៀងការពារចំនួន ៦ជាប់ព្រំដែន ស្រុកកែវសីមា ជាមួយស្រុកស្នូល គ្រប់គ្រងផ្ទាល់ ដោយលោកធឹម ធឿន ប្រធានប៉ុស្កិ៍ការពារព្រំដែន ត្រពាំងគ្រញូង ពេលនេះ កំពុងរងការរិះគន់ យ៉ាងខ្លាំងថា អាជ្ញាធរបានបណ្តែតបណ្តោយ ឱ្យមានបទល្មើស ឈើហ៊ុបខុសច្បាប់ ជញ្ជូនឆ្លងដែន ចូលប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ។
សេចក្តីរាយការណ៍ បានប្រាប់ថា បើទោះបី នៅតាមច្រករបៀង មួយចំនួននៅ តាមបន្ទាត់ព្រំ ដែន ត្រូវបាន រឹតបន្តឹងទប់ស្កាត់ មិនឱ្យមានបទល្មើសខុសច្បាប់ យ៉ាងណាក៏ដោយ។ តែផ្ទុយទៅវិញ ច្រករបៀង ការពារព្រំដែនចំនួន០៦ មានដូចជាច្រក: D16 . D10. D11. D12. D13.និងច្រក D14. ច្រករបៀង ការពារព្រំដែន ទាំងប៉ុន្មាន ខាងលើនេះ គឺគ្រប់គ្រងផ្ទាល់ ដោយ លោកស័ក្ក៣ មានឈ្មោះ ធឹម ធឿន ជាប្រធានប៉ុស្កិ៍ ត្រពាំងគ្រញូង ដែលទើបតែ ទទួលបានកន្លែងខ្លាញ់មួយនេះ។ ជារៀងរាល់យប់ បើតាមសេចក្តីរាយការណ៍ប្រាប់ថា ពួកឈ្មួញទាំងតូចទាំងធំ សំរុកដឹកជញ្ជូន ឈើតាមរថយន្ត អាដំរី អាបង្កុង និង រថយន្តកូរ៉េ សំរុកដឹកចូល តាមច្រករបៀងខាងលើ ឡើងរូងដី គ្មានការរំខាន ពីសមត្ថកិច្ចណាឡើយ។ទាំងនេះ មកពីមានការបើកដៃទាំងស្រុង របស់លោក ធឹម ធៀន ដែលជា ប្រធានច្រកនេះឯង។
ប្រភពបានទំលាយ ប្រាប់ឱ្យដឹងថា ការរកស៊ីដឹកឈើហ៊ុប ខុសច្បាប់ប្រភេទឈើ សុក្រំ បានយ៉ាងរលូន បែបនេះភាគច្រើន ជាមន្រ្តីខិលខូចមួយចំនូន នៅស្រុកនេះផ្ទាល់តែម្តង។
សហគមន៍ការពារព្រំដែនព្រៃឈើ និងមហាជន ព្រមទាំងអ្នកឃ្លាំមើល បទល្មើសព្រៃឈើ បាននាំគ្នា រិះគន់ ដល់លោ ធឹម ធឿន ដែលជាប្រធានប៉ុស្តិ៍របៀង ការពារព្រំដែនថា ល្មមដល់ពេលទប់ស្កាត់ខ្លះផង ដើម្បីជួយរក្សា គំរបព្រៃឈៃខ្លះផង បើសិនជាលោក នៅតែបណ្តែតបណ្តោយ ឱ្យមានការដឹង ជញ្ជូនបែបនេះ ទៀតនោះ ហើយព្រៃឈៃទាំងនេះ ច្បាស់ជារលាយហិនហោច គ្មានសល់ មិនខាន។ ម្យ៉ាងវិញទៀតបើសិន នៅតែបណ្តើតបណ្តោយ ឱ្យមានបទល្មើសព្រៃឈើ កើតមានដដែលនោះ វាផ្ទុយទៅ និងបទបញ្ជាយ៉ាងរបស់ ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជាទៀតផង ។
ទាក់ទងទៅ នឹងការចោទប្រកាន់ ខាងលើនេះ អ្នកឆ្លើយឆ្លងព័ត៌មានដើមអម្ពិល បានព្យាយាម សំការបំភ្លឺ បានទេពីលោក ធឹម ធឿន ដែលជាប្រធានប៉ុស្កិ៍ត្រពាំងគ្រញូងបានទេ នៅរសៀលថ្ងៃទី ៦ ខែមីនាឆ្នាំ២០១៥នេះ ដោយទូរស័ព្ទរបស់លោក មិនមានអ្នកទទួល៕