ក្រចេះ ៖ ក្រោមប្រធានបទ ដំណើរឆ្ពោះទៅមុខ «ស្ត្រីកម្ពុជាក្រោម សិទ្ធិស្រ្តីពិភពលោក ឆ្នាំ១៩៩៥» និង អបអរសាទរ ខួបលើកទី១០៤ នៃទិវាអន្តរជាតិនារី៨មិនា ឆ្នាំ២០១៥ នៅរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ នៅស្នងការដ្ឋាន នគរបាលខេត្តក្រចេះ បានធ្វើ ពិធីជួបសំណេះសំណាល ជាមួយនគរបាលនារីចំណុះ ឲ្យស្នងការដ្ឋាន នគរបាលខេត្ត ទាំងចំនួន៥៤រូប ។
មានមិតិសំណេះសំណាល ជាមួយ នារីនគរបាល ទាំងអស់ចំនួន៥៤រូប ដែលកំពុងបំរើ ការងារនៅតាម បណ្តា ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាន នគរបាល ស្រុក-ក្រុង និងស្នងការដ្ឋាន នគរបាលខេត្តតាំងពីថ្នាក់មន្រ្តី ដល់ថ្នាក់នាយការិយាល័យ លោក ឧត្តមសេនីយ៏ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត បានសម្តែងនូវ ការកោតសសើរ និងលើកទឹកចិត្តដល់ នគរបាលនារី ដែកបានលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ខិតខំ បំរើការងាររបស់ខ្លួនជូន អង្កភាព កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ។
លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការ នគរបាលខេត្ត ក៏បានលើកឡើងពីការ យកចិត្តទុកដាក់ ចំពោះ សិទ្ធិនារី ពីសំណាក់ថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិថ្នាក់ដឹក នាំក្រសួងមហាផ្ទៃ និង ការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែលើកកំពស់ សិទ្ធិនារីអន្តរជាតិ ដោយឡែក នៅកម្ពុជានារីត្រូវមានសិទ្ធិ និងតម្លៃការងារស្មើរបុរសដូចគ្នា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ក៏បាននាំយកនូវសម្ភារៈប្រើ ប្រាស់មួយចំនួន ចែកជូនដល់នគរបាលនារី ក្នុងម្នាក់ទទួលបាន សារុងមួយ និងថវិកា ចំនួន៥ម៉ឺនរៀល ជាការលើកទឹកចិត្ត និងជំរុញបន្ថែមលើកតព្វកិច្ចការងាររបស់នគរបាល នារីលើកិច្ចការងារក្នុងអង្គភាព៕
លោកឧត្តមសេនីយ៍ លន់ សុផាន ប្រគល់ថវិកា ជូននគរបាលជានារី