Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក កែវ រតនៈ ចុះរៀបចំពិធីជប់លៀង ជូនកងទ័ពនៅ ប្រាសាទតាមាន់ (មានវីដេអូ)

$
0
0

- តំបន់ជាយដែន ធ្លាប់ជាសមរភូមិប្រយុទ្ធ និងជម្រកតស៊ូ បានប្រែក្លាយ ជាតំបន់អភិវឌ្ឍន៍

ឧត្តរមានជ័យ៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ នៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៥នេះ បានអញ្ជើញធ្វើដំណើរជាច្រើនរយគីឡូម៉ែត្រ ចុះសំណេះសំណាល សួរសុខទុក្ខ និង រៀបចំពិធីជប់លៀងជូនកងទ័ពការពារតំបន់ព្រំដែន នៅទីបញ្ជាការដ្ឋានកងវរៈសេនាតូច៤២២ ស្ថិតក្នុងស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ពិធីនេះរៀបចំឡើងដើម្បីជាការចូលរួមអបអរសាទរសម្រាប់ ពិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីខ្មែរ ហើយក៏ជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់កងទ័ព កម្លាំងនគរ បាលកម្ពុជា ក្នុងការការពារតំបន់ព្រំដែន និង រក្សាសន្តិសុខជូនប្រជាពលរដ្ឋខ្មែរ។

ពិធីសំណេះសំណាល និងពិធីជប់លៀង ដែលអមដោយការប្រគុំតន្រ្តីកំដរប្រកបដោយភាពសប្បាយរីករាយ និង ភាតរៈនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីមេទ័ពព្រំដែន លោកឧត្តមសេនីយ៍ទោ ប៉ែន វោយ មេបញ្ជាការកង ពលតូចថ្មើរជើងលេខ៤២, ឧត្តមសេនីយ៍ត្រី នាក់ វង់ មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើង លេខ៤២ ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយកងវរៈសេនាតូច៤២២ និងប្រា សាទតាមាន់នោះ បានប្រសាសន៍ថា ពិធីជួបជុំសំណេះសំណាល និងជប់លៀងនេះ គឺបង្ហាញពីការយកចិត្តទុក ដាក់របស់អគ្គិសនីកម្ពុជា ដែលជាសមរភូមិក្រោយ ក្នុងការជ្រោមជ្រែងដល់កងកម្លាំងប្រដាប់អាវុធជាសមរភូមិមុខ តាមការចង្អុលបង្ហាញ និងជាបទបញ្ជារបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

នៅចំពោះមុខកងទ័ព និងកម្លាំងនគរបាលការពារព្រំដែន លោក កែវ រតនៈ បានគូសបញ្ជាក់ដោយលើកយកនូវ ប្រសាសន៍របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថា ការយកចិត្តទុកដាក់លើក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និង កងកម្លាំងប្រដាប់អាវុធ គឺជាវិស័យអាទិភាពមួយ ព្រោះកងទ័ពបានពលី កម្លាំង ញើសឈាម ដើម្បីការពារទឹកដី និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ ក្នុងនាមរូបលោក ជាអគ្គ នាយកអគ្គិសនីកម្ពុជា ក៏ដូចជាក្រុមហ៊ុន LYT របស់ឧកញ៉ា លី យ៉ុងផាត់ ដែលមានសម្ព័ន្ធភាពនោះ តែងតែយក ចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខកងទ័ពតំបន់ព្រំដែន។

លោកផ្កាយ២ ប៉ែន វោយ បានមានប្រសាសន៍ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចំពោះកង ទ័ព និង កម្លាំងប្រដាប់អាវុធ។ លោក ក៏បានថ្លែងអំរគុណ ដល់លោក កែវ រតនៈ និងឧកញ៉ា លី យ៉ុងផាត់ ក្នុងនាម សម្ព័ន្ធមេត្រីភាព តែងតែជួយឧបត្ថម្ភគាំទ្រជានិច្ចដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះជាការលើកចិត្តមួយបន្ថែម ទៀត ដល់កងទ័ពក្នុងការឈរជើងការពារដែនអធិបតីភាពរបស់កម្ពុជា រក្សាសន្តិសុខជូនជាតិ និង ប្រជាជន។

លោក កែវ រតនៈ បានបញ្ជាក់ថា មូលហេតុដែលលោកលើកយកពិធីជប់លៀងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ជូននាយ-ពលទាហាន និងនាយ-ពលនគរបាលការពារព្រំដែននាពេលនេះ ដោយសារនៅពេលជិតចូលឆ្នាំថ្មី រូប លោកមមាញឹកការងារចុះជួបប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទស្សនកិច្ចបំពេញការងារនៅក្រៅ ប្រទេស។ ជាពិសេសនៅពេលជិតចូលឆ្នាំ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវជាប់រវល់ឈរជើងការពារ និងរក្សា សន្តិសុខជូនប្រជាពលរដ្ឋដើរលេងកម្សាន្តសប្បាយ ដូច្នេះមិនមានឱកាសបានធ្វើពីធីអបអរសាទរសប្បាយនឹងគេ នោះទេ។

ក្រៅពីពិធីជប់លៀងស្រស់ស្រូបអាហារ ដែលមានចំនួន ៩០តុហើយនោះ លោក កែវ រតនៈ ក៏បាននាំយកនូវ គ្រឿងឧបភោគបរិភោគ និង ថវិកាមួយចំនួនជូនកងទ័ពផងដែរ។

បន្ទាប់ពីការស្រស់ស្រូបអាហារជុំគ្នា ប្រកបដោយភាពសប្បាយរីករាយហើយនោះ នាយ-ពលទាហាន និងនាយ-ពលនគរបាល ក៏បានរាំ-ច្រៀងរួមគ្នា កម្សាន្តសប្បាយផងដែរលើទឹកដី ដែលធ្លាប់ផ្ទុះសង្រ្គាមផ្លោងគ្រាប់ដាក់គ្នា យ៉ាងក្តៅគគុកជាមួយប្រទេសថៃកាលពីឆ្នាំ២០១១កន្លងទៅ។

ជាការកត់សម្គាល់ក្នុងចំណងសម្ព័ន្ធមេត្រីភាពជាមួយកងទ័ពតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យនេះ លោក កែវ រត នៈ បាននិងកំពុងជួយធ្វើឲ្យតំបន់ព្រំដែន ដែលធ្លាប់តែស្ងាត់ជ្រងុំ និង ជាសមរភូមិប្រយុទ្ធ ក្នុងសម័យខ្មែរក្រហម និងជាមូលដ្ឋានតស៊ូរបស់កងកម្លាំងសម្តេចព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ នាទសវត្សរ៍ឆ្នាំ៨០ ក៏ ដូចជាសម័យសង្រ្គាមជាមួយប្រទេសសៀម ក្នុងតំបន់ព្រំដែនប្រាសាទតាមាន់ ស្រុកបន្ទាយអំពិលប្រែប្រួលប្រកប ដោយភាពអ៊ូអរជាមួយការប្រមូលផ្តុំរស់នៅ និងបង្កបង្កើនផលពីក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋទូទៅ។

លោក នាក់ វង់ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា តំបន់ប្រាសាទតាមាន់នេះ ក្រោមការចង្អុល បង្ហាញ និង គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការប្រែក្លាយតំបន់ព្រំដែនពីសមរភូមិប្រយុទ្ធទៅជាតំបន់សេដ្ឋ កិច្ចនោះ រាជរដ្ឋាភិ បាលបានចែកដីដល់កងទ័ព ៥០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ។ បន្ទាប់មកលោក កែវ រតនៈ ក៏បានចាប់ផ្តើមបង្កបង្កើតភូមិដ្ឋាន និងកសាងផ្ទះសម្រាប់ក្រុមគ្រួសារកងទ័ពរស់នៅផងដែរ។

បច្ចុប្បន្នផ្ទះនៅក្នុងភូមិ ដែលមានឈ្មោះថា «តាមាន់សែនជ័យ» មានផ្ទះដែលសាងសង់រួចប្រមាណ ៣៣៩ខ្នង ដែលផ្ទះមួយខ្នងតម្លៃប្រមាណ ៣៩០០ដុល្លារ សម្រាប់ផ្ទះសាងសង់ពីឈើប្រក់ក្បឿង ហើយសម្រាប់ផ្ទះសាង សង់ពីសរសរថ្ម ជញ្ជាំងស្មាតប៊ត ប្រក់ក្បឿង ត្រូវចំណាយថវិកាប្រមាណ ៧៩០០ដុល្លារ។

ក្រៅពីផ្ទះរបស់ក្រុមគ្រួសារកងទ័ព ដែលសាងសង់ឡើងដោយអគ្គិសនីកម្ពុជា ភូមិតាមាន់សែនជ័យ ក៏មានការ សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងទីអារាមផងដែរ។ ជាពិសេស បណ្តាញអគ្គិសនី ក៏បានរត់ចូលដល់ផងដែរ បច្ចុប្បន្នរង់ចាំតែការវិនិយោគក្នុងការតបណ្តាញចូលផ្ទះប្រជាពលរដ្ឋ តែប៉ុណ្ណោះ។ បើតាមលោក កែវ រតនៈ នៅឆ្នាំ២០១៦ខាងមុខ ក្រុមគ្រួសារកងទ័ពនឹងអាចបានប្រើជាមួយតម្លៃ អនុគ្រោះខ្ពស់ពីរាជរដ្ឋាភិបាល ពោលក្រុមគ្រួសារប្រើអស់ក្រោម ១០គីឡូវ៉ាត់ក្នុងមួយខែ ត្រូវបង់ថ្លៃតែ ៤០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់។

បើតាមឧត្តមសេនីយ៍ត្រី នាក់ វង់ ក្រៅពីការទទួលបានប្រព័ន្ធហេដ្ឋារចនា និង ការអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាលទៅ គ្រួសារកងទ័ព ក៏បាននិងកំពុងប្រែប្រួលជីវភាពល្អប្រសើរផងដែរ ជាមួយការប្រកបរបរធ្វើស្រែ ជាពិសេសការដាំ ដំឡូងមី។ បើតាមនាយឧត្តមសេនីយ៍ នាក់ វង់ គ្រួសារកងទ័ពមួយគ្រួសារ អាចដាំដំឡូងបានប្រមាណ ១០តោន ដែលអាចរកប្រាក់កម្រៃបានប្រមាណពី ៧០០ដុល្លារ ទៅ១.០០០ពាន់ដុល្លារក្នុងមួយរដូវ ដែលដំឡូងទាំងអស់ ត្រូវបានលក់ទៅកាន់ប្រទេសថៃ ក្នុងមួយគីឡូតម្លៃ ៥ ទៅ ៥,២បាត។

អ្នកស្រី មាន់ ស៊ុប បានបង្ហាញអារម្មណ៍រីករាយជាមួយការអភិវឌ្ឍន៍ ដែលកើតចេញពីការគិតគូររបស់រាជរដ្ឋាភិ បាល ជាពិសេសគោលនយោបាយផ្តល់ដី និងផ្ទះនេះតែម្តង ព្រោះកាលពីកន្លងទៅ អ្នកស្រីរស់នៅតែក្នុងខ្ទមជួប ការលំបាកជាខ្លាំង។

ទោះបីការរស់នៅរបស់លោកស្រី បានធូរធារបន្តិចក្តី តែបច្ចុប្បន្នអ្នកស្រីនៅជួបការលំបាក ព្រោះខ្វះប្រព័ន្ធទឹកប្រើ ប្រាស់។ អ្នកស្រី ក៏បានស្នើឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយលើបញ្ហានេះផងដែរ។

បញ្ហាទឹកនេះ បើតាមឧត្តមសេនីយ៍ នាក់ វង់ បានបញ្ជាក់ថា បច្ចុប្បន្នទឹកស្អាតដែលបានកែច្នៃនៅជើងភ្នំប្រាសាទ តាមាន់ អាចបង្ហូចែកចាយប្រជាពលរដ្ឋប្រើប្រាស់បាន តែដោយសារខ្វះការវិនិយោគប្រព័ន្ធទុយោ ទើបមិនអាចបង្ហូទឹកចែកចាយប្រជាពលរដ្ឋប្រើប្រាស់បាន។

ជារួមតំបន់ព្រំដែនខេត្តឧត្តរមានជ័យ តាមជួរភ្នំដងរ៉ែក បច្ចុប្បន្ននេះ បាននិងកំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ច ដូច ការបញ្ជាក់របស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថា សម្តេចនឹងលុបលេណដ្ឋាន ហើយប្រែក្លាយ តំបន់សមរភូមិប្រយុទ្ធតាមជាយដែន ឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ និង ការវិនិវិយោគ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>