Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្នងការបញ្ជាឱ្យ អធិការ ខណ្ឌសែនសុខ តាមចាប់ក្មេងទំនើង ដែលកាប់ប្រហារ កូនប្រុស លោក គឹម ចាន់ថា

$
0
0

-ស្នងការ បញ្ជាឱ្យអធិការ ខណ្ឌចំការមន ដាក់កម្លាំងទប់ស្កាត់ អំពើហិង្សានៅជាប់ របងមន្ទីរ ពេទ្យរុស្សី
ភ្នំពេញ  ៖ ក្រោយពីទទួល បានព័ត៌មាន ស្ដីអំពីក្មេងទំនើង មួយក្រុម ប្រដាប់ដោយ ដាវសាំម៉ូរ៉ៃ ជិះម៉ូតូ៤-៥គ្រឿង ដេញកាប់ប្រហារ នៅមុខវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ កាល ពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ បណ្ដាលឱ្យកូនប្រុស របស់លោក គឹម ចាន់ថា សហការីមជ្ឈមណ្ឌល ព័ត៌ដើម អម្ពិលរួចមក ស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឱ្យនគរបាល ខណ្ឌសែនសុខ សហការ ជាមួយជនរងគ្រោះ ដើម្បីតាមស្វែង រកក្រុមក្មេងបង្កទាំងនោះ។

ថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥នេះ លោកឧត្ដម សេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជា អធិការខណ្ឌរួចហើយ សូមឱ្យកូន របស់លោក គឹម ចាន់ថា ជួយផ្ដល់មុខសញ្ញា ដើម្បីសមត្ថកិច្ច ចាត់ការ រក្សាសុវត្ថិភាពសង្គម ហើយតាមចាប់ក្រុមនេះឱ្យខាងតែបាន» ។

កូនប្រុសលោក គឹម ចាន់ថា សហការី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ត្រូវក្រុម ក្មេងស្ទាវកាប់ចំដៃ ដេរជាង២០ថ្នេរ

ភ្នំពេញ  ៖ លោក គឹម ចាន់ថា អ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ប្រចាំ ណ្ឌដូនពេញ ខណ្ឌ ប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ បាននិយាយថា កូនប្រុស របស់លោក ត្រូវ ក្រុមក្មេងស្ទាវមួយ ក្រុមកាប់ប្រហារចំដៃ ខាងស្ដាំបណ្ដាលឱ្យ រងរបួសដេរជាង២០ថ្នេរ កាល ពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៥ ពេលចេញពីសាលារៀន ស្ថិតនៅ ខាងមុខវិទ្យាល័យសម្ដេចហ៊ុន សែន ភ្នំពេញ ថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោក គឹម ចាន់ថា បាននិយាយថា ក្រុម ក្មេងស្ទាវទាំងនោះ ជិះម៉ូតូ៤-៥គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ចុះទៅ បង្កអំពើ ហិង្សាដេញកាប់ប្រហារជាមួយគូជម្លោះ ដែលរៀននៅវិទ្យាល័យមួយនេះ ប៉ុន្ដែបែរជាមិនឃើញ រួចក៏ ទៅកាប់ចំកូន របស់លោក ដែលមិនមានរឿងអីសោះជាមួយពួកវា នាពេលកន្លងទៅ ។

បើតាមលោក គឹម ចាន់ថា ក្រៅពីការកាប់ប្រហារ ចំដៃខាងស្ដាំកូនប្រុសរបស់លោករួចមក ក្រុមក្មេងស្ទាវដែល ដូចជាមនុស្សញៀនថ្នាំទាំងនេះ បានកាប់បំផ្លាញម៉ូតូពីរគ្រឿង នៅក្នុងសាលានោះ រួមមានម៉ាកគុប និង ម៉ាកនិច មុនពេល ដែលពួកវាបើកម៉ូតូគេចខ្លួនបាត់ ពុំត្រូវបានចាប់ខ្លួនពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរនោះឡើយ ។

លោក គឹម ចាន់ថា បានបញ្ជាក់ទៀតថា តាមការសួរនាំប្រជាពលរដ្ឋ នៅក្បែរវិទ្យាល័យ បានប្រាប់ថា កន្លងទៅ ធ្លាប់មានរឿងបែបនេះ កើតឡើងជាច្រើនលើកមកហើយ ពោល ក្រុមក្មេងស្ទាវ ដែលមានជម្លោះពីកន្លែងផ្សេង បានទៅរករឿងដល់សាលា រួចប្រើអំពើហិង្សា ដេញកាប់យ៉ាងអនាធិបតេយ្យ ប៉ុន្ដែពុំមានការបង្ក្រាបនោះទេ ។

ដូច្នេះអាណាព្យាបាលសិស្ស ក៏ដូចជាប្រជាពលរដ្ឋ បានសំណូមពរទៅសមត្ថកិច្ចឱ្យជួយឃ្លាំមើល និងយាមប្រចាំ ការនៅតំបន់នោះផង ដើម្បីជួយអន្ដរាគមន៍នៅពេលដែលមានករណីនេះកើតឡើង ។

តាមលោក គឹម ចាន់ថា បច្ចុប្បន្នកូនប្រុស របស់ខ្លួន ដែលរៀនថ្នាក់ទី១០ នៅក្នុងវិទ្យាល័យ បាននាំយកទៅ មន្ទីរពេទ្យ ដើម្បីដេរនិងព្យាបាលមុខរបួស នៅលើដៃខាងស្ដាំ ព្រមទាំងសូមអំពាវនាវ ដល់សមត្ថកិច្ច តាមចាប់ ក្រុមក្មេងស្ទាវទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ស្នងការ បញ្ជាឱ្យអធិការ ខណ្ឌចំការមន ដាក់កម្លាំងទប់ស្កាត់ អំពើហិង្សានៅជាប់ របងមន្ទីរ ពេទ្យរុស្សី

ជាមួយគ្នានេះ ដូចករណីស្រដៀង ខាងលើនេះដែរ ស្នងការនគរបាល រាជធានីភ្នំពេញ ក៏បានបញ្ជា ឱ្យអធិការនគរបាល ខណ្ឌចំការមន ពង្រឹងបញ្ហាសន្ដិសុខ កាន់តែខ្លាំងឡើង នៅ ចំណុចជាប់របងមន្ទីរពេទ្យរុស្សី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ដោយមាន ប្រជាពលរដ្ឋ រាយការណ៍ កន្លងទៅ ក៏មានក្រុមជនសង្ស័យ វាយអ្នកដំណើរ ដើម្បីយកទ្រព្យសម្បត្ដិ ។ 

ចំណាត់ការភ្លាមៗ ឱ្យបន្ថែមកម្លាំងប្រចាំការ នៅចំណុចខាងលើនេះ ពីសំណាក់ លោក ឧត្ដមសេនីយ៍ ស្នងការ រាជធានីភ្នំពេញ បានធ្វើឡើង ដោយសារតែកាល ពីវេលាម៉ោង១២ រំលងអាធ្រាត្រថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ មានក្រុមរើសអេតចាយ បាន យកដុំថ្មគប់គ្នា ហើយត្រូវជើងអ្នកកាសែត ក្នុងស្រុកម្នាក់ បណ្ដាលឱ្យរងរបួស តែ ជនរងគ្រោះមិនបាន ដាក់ពាក្យបណ្ដឹងនោះទេ ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ទំនប់ទឹក បានឱ្យដឹង ថា ក្រោយទទួលបាន សេចក្ដីរាយការណ៍ខាងលើ កម្លាំងនគរបាល បានចុះទៅកន្លែង កើតហេតុភ្លាមៗ ដើម្បីឃ្លាំមើល តែមិនឃើញ ក្រុមអ្នករើស អេតចាយនោះឡើយ។

លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា «ខ្ញុំឱ្យអធិការខណ្ឌដាក់កម្លាំង ឃ្លាំមើល និងបង្ក្រាបឱ្យបាន ពុំមែនជារឿង ក្មេងរើសអេតចាយ នៅខណ្ឌសែនសុខ បទល្មើស បែបនេះកើតមានហើយ គឺគប់ដុំថ្មលើអ្នកដំណើរឱ្យរត់ចោលម៉ូតូរួច យកម៉ូតូជិះទៅបាត់»៕


Viewing all articles
Browse latest Browse all 8042

Trending Articles