Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយឧត្តមសេនីយ៍ សៅ សុខា បង្ហាញការ គិតគូការងារ ៤សំខាន់ៗ សម្រាប់កងកម្លាំង អាវុធហត្ថ

$
0
0

-មេ អ.ហ លើផ្ទៃប្រទេស ជំរុញឱ្យយកចិត្ដទុកដាក់ និងជំរុញការ បណ្ដុះបណ្ដាល ដល់កងកម្លាំងជានារី

ភ្នំពេញ  ៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធ ហត្ថលើផ្ទៃប្រទេស បានបង្ហាញ ពីការងារសំខាន់ៗ ចំនួន៤ ដែលលោក បានគិតគូយ៉ាងខ្លាំង ដល់កងកម្លាំង របស់ ខ្លួនទាំងអស់ រួមមាន ការហូបចុក ការដេក ការស្លៀកពាក់ និងការព្យាបាល ។

នាយឧត្ដមសេនីយ៍ បានលើកឡើងថា បើគ្មានការយក ចិត្ដទុកដាក់ ចំពោះកងកម្លាំងអាវុធហត្ថ ទាំងពេល កំពុង រៀនសូត្រ ហ្វឹកហាត់ ក៏ដូចជា កំពុងបម្រើការងារនោះ ធ្វើឲ្យកងកម្លាំងទាំងអស់ បាក់ទឹកចិត្ដ និងមិនចង់ធ្វើការ នោះ ឡើយ ។

ការថ្លែងបែបនេះ របស់មេដឹកនាំអាវុធហត្ថ នាយឧត្ដមសេនីយ៍ សៅ សុខា បានធ្វើឡើង នៅក្នុងឱកាស ដែលលោក បានចូលរួម ក្នុងពិធីអបអរសាទរ ទិវាអន្ដរជាតិសិទ្ធិនារី ៨មីនា លើកទី១០៤ ក្រោមប្រធានបទ «ដំណើរឆ្ពោះ ទៅមុខ ៖ ស្ដ្រីកម្ពុជា ក្រោយសន្និសីទស្ដ្រី ពិភពលោក ឆ្នាំ១៩៩៥» នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ ដែលប្រារព្វធ្វើឡើងនៅវិទ្យាស្ថានទ័ពជើងគោក ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូល រួមពីមេបញ្ជាការរង ស្នងការទាំង៦ នាយកវិទ្យាស្ថានទ័ពជើងគោក នាយក សាលា កងរាជអាវុធហត្ថកំបូល និងមន្ដ្រីអាវុធហត្ថ ជានារីប្រមាណ១០០នាក់ផង ដែរ ។

នៅចំពោះមុខ មន្ដ្រីអាវុធហត្ថជានារី ក៏ដូចជា មន្ដ្រីអាវុធហត្ថជាច្រើននាក់នោះ នាយឧត្ដមសេនីយ៍ សៅ សុខា បាន បង្ហាញពី ការគិតគូការងារ ចំនួន៤សំខាន់ៗ សម្រាប់កងកម្លាំងរបស់ខ្លួន គឺទី១ ការហូប ចុក ដោយធ្វើយ៉ាង ត្រូវ ការហូបឱ្យ បានគ្រប់ គ្រាន់ ដើម្បីបំប៉នសុខភាពរឹងមាំ បម្រើការងារជូនជាតិមាតុភូមិ និងប្រជាជន ទី២ ការដេក ពួន គឺធ្វើយ៉ាងណាកងកម្លាំង មានកន្លែងសម្រាកឱ្យបានត្រឹមត្រូវ ចៀសវាងការ ដេកមិនស្កប់ នាំឱ្យបាក់កម្លាំង អស់ ងងុយ ធ្វើការងារមិនចង់កើត ទី៣ ការស្លៀកពាក់ គឺមានឯកសណ្ឋាន ត្រឹមត្រូវ មិនរយីករយាក ដើម្បីបង្ហាញអំពី អត្ដសញ្ញាណជាមន្ដ្រីអាវុធហត្ថ និងទី៤ ការព្យាបាល គឺត្រូវមានការ ពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ ហើយ ពេលឈឺឆ្កាត់ ត្រូវទទួលការព្យាបាលនិង សង្គ្រោះឱ្យបានទាន់ពេលវេលា ។

ក្រៅពីការលើកឡើងនូវបញ្ហាទាំងនេះ សម្រាប់កងកម្លាំងជានារី នាយឧត្ដមសេនីយ៍ ក៏បានជំរុញឱ្យថ្នាក់ដឹក នាំ អាវុធហត្ថ ទាំងអស់ ត្រូវមានការគិតគូខ្ពស់ និងការយកចិត្ដទុកដាក់លើនារី ខណៈដែលរាជរដ្ឋាភិបាល បានដាក់ ចេញ គោលនយោបាយលើកកម្ពស់ ស្ដ្រី ក្នុងនោះតម្រូវឱ្យតាមក្រសួង ស្ថាប័ន នានា ត្រូវដាក់បញ្ចូលស្ដ្រី ក្នុងជួរដឹកនាំផងដែរ ។

ទាក់ទិនបញ្ហានេះ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសបាន លើកឡើងទៀតថា កងកម្លាំងអាវុធនារី អាចធ្វើការ បានគ្រប់យ៉ាង ដូចជា អាវុធហត្ថបុរសដែរ តាំងពីមេផ្ទះ ជួយសង្គ្រោះបឋម ពិធីការ និង ជាមន្ដ្រីនគរបាលយុត្ដិធម៌ ។

ជាក់ស្ដែង កងកម្លាំងនារី បានរៀនចប់វគ្គ ទី១ មានចំនួន១០០នាក់ វគ្គ ទី២ មានចំនួន ២០០ នាក់ ដែលត្រៀមទៅ បម្រើការងារ នៅតាមអង្គភាពរបស់អាវុធហត្ថទូទាំងប្រទេស ចូលរួមរក្សាការពារ សន្ដិសុខនិង សណ្ដាប់ធ្នាប់ ដល់សង្គមជាតិ ។

តាមរបាយការណ៍ របស់នាយការិយាល័យ ផ្សព្វផ្សាយអប់រំ អាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់ថា ក្រោយបញ្ចប់ការសំណេះសំណាលជាមួយ កងកម្លាំងអាវុធហត្ថនារីរបស់ខ្លួន នាយឧត្ដមសេនីយ៍ សៅ សុខា ក៏បាន ឧបត្ថម្ភ ថវិកា ក្នុងម្នាក់ៗ១០ម៉ឺនរៀល ផ្ដល់ជូន នាយក សាលាវិទ្យាស្ថានទ័ពជើងគោក ២លានរៀល សាលាកង រាជអាវុធហត្ថកំបូល ២លានរៀល និងឧបត្ថម្ភក្រុមចុងភៅ សម្រាប់សិក្ខាកាមនៅសាលាកំបូល ៥លានរៀល ។

តាមរបាយការណ៍ដដែល បានបង្ហាញថា បច្ចុប្បន្នសិក្ខាកាមដែលកំពុងហ្វឹកហ្វឺន នៅ វិទ្យាស្ថានកងទ័ពជើងគោក មានចំនួន ៥០០ នាក់ ក្នុងនោះនារី១០០នាក់ នៅសាលាកង រាជអាវុធហត្ថកំបូល មានចំនួន៥០០នាក់ ក្នុងនោះនារី១០០ នាក់ ៕

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួម នៅក្នុងកម្មវិធីអបអរសាទរ ខួបសិទ្ធនារីអន្តរជាតិ ៨ មីនា


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>