Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ហ៊ុន ម៉ាណែត៖ គោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា គឺអភិវឌ្ឍដោយផ្ទាល់ និងដោយប្រយោល ដើម្បីប្រជាពលរដ្ឋ និងកូនចៅ ជំនាន់ក្រោយ

$
0
0

នៅព្រឹកថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៥ ព្រះវិហារ និងសមិទ្ធិផលនានា ក្នុងវត្តមង្គលបពិត្រ ហៅវត្តក្តុលស្ថិតនៅ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានប្រារព្វ ពិធីបញ្ចុះខណ្ឌសីមាក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត តំណាងដ៌ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននិងមានការអញ្ជើញ ចូលរួមពីសំណាក់ អជ្ញាធរខេត្ត ព្រះសង្ឃ លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋ សប្បុរសជន ជាង៣០០០នាក់។

ឯកឧត្តម អ៊ួ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងពីសភាពការណ៍ទូទៅ និងការ អភិវឌ្ឍ នៅក្នុងខេត្តដោយបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សមិទ្ធិផលជាច្រើនទាំងផ្នែក ពុទ្ធចក្រនិងអណាចក្រវបានកសាងឡើងជាច្រើននៅក្នុងខេត្ត ជាក់ស្តែង ព្រះវិហារ និងសមិទ្ធិផលនានាក្នុង វត្តមង្គលបពិត្រ ហៅវត្តក្តុលនាពេលនេះ ដែលកើតចេញពីសទ្ធាជ្រះថ្លាពីសំណាក់ សប្បុរសជនទាំងក្នុង និងក្រៅ ប្រទេស ព្រះសង្ឃគណកម្មាការវត្តនិងប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺទើបតែមានសុខ សន្តិភាពនិងការអភិវឌ្ឍពេញលេញក្នុងរយៈពេលតែជាង១០ឆ្នាំប៉ុណ្ណោះ ហើយសុខសន្តិភាពនិងការអភិវឌ្ឍនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋមានជីវភាពធូរធា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការ ប្រកបរបរកសិកម្ម និងការបង្កើតឱ្យមានឱកាសការងារផ្នែកឧស្សាហកម្មជាច្រើន។

លោក ហ៊ុន ម៉ាណែត មានប្រសាស៍ថា ការរីកចំរើនទាំងផ្នែកពុទ្ធចក្រ និងអណាចក្រ គឺជាសេចក្តី ត្រូវការរបស់ ប្រជាពលរដ្ឋដែលសមិទ្ធិផលទាំងនេះ បានមកពីការចូលរួមចែករំលែកថវិកា សាងសង់ដោយសទ្ធាជ្រះថ្លា ពីសំណាក់សប្បុរសជនចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា កសាងហេដ្ឋារចនាសម្ព័នជាច្រើន ដើម្បីបំរើឱ្យ ផ្នែកពុទ្ធចក្រនិងអាណាចក្រស្របពេលដែលប្រទេសជាតិមាន សន្តិភាព ស្ថេរភាព និង អភិវឌ្ឍ។

លោកបញ្ចាក់ថា គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាគឺ អភិវឌ្ឍដោយផ្ទាល់ និងដោយប្រយោល ដើម្បី ប្រជាពលរដ្ឋនិងកូនចៅជំនាន់ក្រោយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ អគ្គីសនី និងសមិទ្ធិផលជាច្រើនទៀត ដែលបានកសាងនៅលើទឹកដីខេត្តកំពង់ស្ពឺ និងតាមរយៈការ បង្កើតឱ្យមានឱកាសការងារសំរាប់កូនចៅ ប្រជាពលរដ្ឋផ្នែកឧស្សាហកម្មជាច្រើន ដែលអាចឱ្យពួកគេមានឱកាស អាចរកចំណូលបានរាប់លានដុល្លាក្នុងមួយឆ្នាំៗនៅទូទាំងខេត្ត ។ លោកបានបន្តថា ស្របពេលប្រទេសជាតិមាន សុខសន្តិភាពនិងការអភិវឌ្ឍរាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការសម្របសម្រួលជាមួយវិស័យឯកជនដោយ គិតគូពីជីវភាព និងសុខភាពការងាររបស់កម្មករ កម្មការនី តាមរយៈការតំឡើងប្រាក់បៀវត្សជាតំណាក់កាល។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណអជ្ញាធរគ្រប់លំដាប់ថ្នាក់និង ប្រជាពលរដ្ឋដែលបានចូលរួមរក្សាបាន សុខសន្តិភាព ស្ថេរភាពសង្គម និងសំណូមពរឱ្យអជ្ញាធរទាំងអស់បន្តពង្រឹងការផ្តល់ សេវារសាធារណជូន ដល់ ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

តមក ឯកឧត្តម ហ៊ុន ម៉ាណែត ក៍បានបានបំពាក់គ្រឿងឥស្សរិយសជូនដល់សប្បុរសជន និងប្រគេនថវិកា ដល់ ព្រះចៅអធិការវត្តមង្គលបពិត្រ ហៅវត្តក្តុល និងបានប្រគល់អំណោយមួយចំនួនដល់យាយជី តាជី លោកគ្រួ អ្នកគ្រូ សិស្សានុសិស្ស យុវជន កងកំលាំងប្រដាប់អាវុធនិងបានកាត់ ឬសសីមាសម្ពោធឆ្លងព្រះវិះហារថ្មី និង សម្ពោធសមិទ្ធិផលនានានៅក្នុងទីអារាមនេះចាប់ពីពេលនេះតទៅ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>