គែរ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ មីណា របស់ប្រទេសអេហ្ស៊ីប បានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក មូហាម៉េដ មូស៊ី បានចេញនូវសេចក្តីសម្រេចរដ្ឋមួយ ដើម្បីតែងតាំងសមាជិកថ្មីចំនួន៩០រូប នៃក្រុមប្រឹក្សាស៊ូរ៉ា នៅក្នុងសភាជាន់ខ្ពស់នៃសភាអេហ្ស៊ីប។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១២ថា ការតែងតាំងនេះ បានកើតមានឡើងបន្ទាប់ពី មានកិច្ចពិភាក្សាថ្នាក់ជាតិជាច្រើនជុំ ដែលចូលរួមដោយលោក មូស៊ី និងលោក ម៉ាមូដ ម៉ិកគី ដែលជាអនុប្រធានាធិបតីរបស់លោក ដែលបានធ្វើការលាលែងពីមុខតំណែងកាលពីថ្ងៃសៅរ៍ ហើយនិងក្រុមនយោបាយមួយចំនួន ដែលនៅក្នុងនោះមានគណបក្សភាតរភាពម៉ូស្លីម ខណៈពេលដែលប្លុក ក្រុមប្រឆំាង ដ៏សំខាន់នៃគណបក្សរណសិរ្សសង្រ្គោះជាតិរបស់ប្រទេសមួយនេះ បានធ្វើពហិការមិនចូល រួមនៅក្នុងការពិភាក្សាគ្នា។
គួរបញ្ជាក់ផងដែរថា នៅក្នុងសេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា សេចក្តីសម្រេចនេះ មានគោលបំណងក្នុង ការពង្រីកនូវការចូលរួមនៅក្នុងដំណើរការនយោបាយដើម្បីបញ្ចូលនូវអំណាចសង្គម និងអំណាចនយោបាយផ្សេងៗគ្នា ហើយនិងឥស្សរជនសាធារណៈជាច្រើនទៀត ដែលមានជំនាញ និងសមត្ថភាពនៅក្នុងសភាជាន់ខ្ពស់៕