-ប្រជាពលរដ្ឋរិះគន់ពីភាព កំសោយលើការបង្ក្រាបបទ ល្មើសរបស់អធិការខណ្ឌច្បារអំពៅ
ភ្នំពេញ: កម្លាំងនគរបាល ការិយាល័យ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយ ព្រះអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លោក ហុឹង ប៊ុនថន នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ បានចុះបង្ក្រាបករណីជួញដូរ គ្រឿងញៀនដ៏ធំមួយស្ថិតនៅ ផ្ទះលេខ១២៣ ផ្លូវA15 ក្នុងបុរីមួយកន្លែង ភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយឃាត់ ខ្លួនជនល្មើស ៣នាក់ និងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនមួយចំនួនធំ ។
យោងតាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាល ដែលចូលរួមប្រតិបត្តិកាតចុះបង្ក្រាបករណីជួញដូរគ្រឿង ញៀនខាងលើនេះ បានអោយដឹងថា ក្រោយពី ទទួលបានព័ត៌មានសម្ងាត់ ថាមានករណីជួញដូរថ្នាំញៀន នៅចំណុចខាងលើ រួចមក កម្លាំងនគរបាល ដែកដឹកនាំ ដោយមន្ត្រីតុលាការនោះ បានចុះទៅបង្ក្រាបជាក់ស្តែង តែម្តង ។
យ៉ាងណាក៏ដោយ មិនទាន់ មានការបញ្ជាក់ពីលទ្ឋផល នៃប្រតិបត្តិការចុះបង្ក្រាប គ្រឿងញៀនដ៏ធំខាងលើនេះ ទេ ខណ:ដែលលោក សាន សុធី នាយរងការិយាល័យ មិនអាចទាក់ទងបានទេ ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ នៅក្នុងខណ្ឌច្បារអំពៅ បានរិះគន់ទៅលើភាពកំសោយរបស់អធិការនគរបាល ខណ្ឌ លោក អេម សារ៉ាវុធ ពីព្រោះបណ្តែតបណ្តោយ អោយបទល្មើសកើតមាន គ្រប់ទីកន្លែង ទាំងសកម្មភាព ចែកចាយគ្រឿងញៀន បទល្មើសចោរកម្ម ល្បែងសុីសង និងបញ្ហា អសកម្មជាច្រើនផ្សេងទៀត។
លោក អេម សារ៉ាវុធ ដែកគេ ដឹងថា ជាក្មួយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ នៅសាលារាជ ធានីភ្នំពេញ ចាប់តាំងពីត្រូវ បានតែងតាំងជាអធិការខណ្ឌ ច្បារអំពៅ រយ:ពេលប៉ុន្មាន ខែមកនេះ ហាក់បីដូចជាមិន បាបបញ្ចេញចំណាត់ការ បង្ក្រាបបទល្មើសនៅក្នុង ខណ្ឌរបស់ខ្លួននោះឡើយ ក្រៅពីប្រើអោយកូនចៅទៅ យកលុយពីបទល្មើសទាំងនោះវិញ៕