Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ.ហ ខេត្ត​ស្ទឹងត្រែង​តាម​ ចាប់ប្តី​កំណាចបាញ់​សម្លាប់​ ប្រពន្ឋ​ដល់​ខេត្តរតនគីរី​

$
0
0

ស្ទឹងត្រែង: កម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែង សហការជា មួយកម្លាំងអាវុធហត្ថ ខេត្តរតនគីរី បានបើកការ ស្រាវជ្រាវតាមចាប់បុរសជា ប្តី ដែលបានបាញ់សម្លាប់ ប្រពន្ឋរបស់ខ្លួន ដល់ខេត្តរតនគីរី នៅរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥នេះ ក្រោយពីរត់គេចខ្លួន អស់រយ:ពេលមួយថ្ងៃ ។

មេបញ្ជាការអាវុធហត្ថខេត្ត ស្ទឹងត្រែង លោកឧត្តមសេនីយ៍ អៀង វណ្ឌឌី បានអោយដឹងថា ក្រោមការបញ្ជាពីសំណាក់ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា រួចមក លោកបានដឹកនាំកម្លាំងជំនាញបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតតាមចាប់ ខ្លួនជននេះដល់ទឹកដីខេត្តរតនគីរី ។

ក្រោយពីការឃាត់ខ្លួននៅទីនោះ អាវុធហត្ថខេត្តស្ទឹងត្រែង កំពុងបំពេញនីតិវិធីនាំជននេះ ត្រឡប់ មកវិញ ដើម្បីកសាង សំណុំរឿង បញ្ជូនជននេះទៅកាន់ តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។ យ៉ាងណាក៏ដោយ មន្ត្រីអាវុធហត្ថ មិនទាប់បានបញ្ជាក់ពីអត្តសញ្ញាណ និងដំណើររឿង ដែលនាំអោយជននេះ ដាច់ចិត្តបាញ់សម្លាប់អតីត ភរិយារបស់ខ្លួន យ៉ាងសាហាវនោះ ។

សូមបញ្ជាក់ថា  អំពើឃាតកម្ម យ៉ាងសាហាវ មួយករណីទៀតហើយ នៅខេត្ដស្ទឹងត្រែង នោះគឺប្ដីបាញ់ សម្លាប់ភរិយា របស់ខ្លួន ចំនួន៣ គ្រាប់ បណ្ដាលឱ្យស្លាប់នៅលើ អង្រឹងក្នុងតូប លក់ខោអាវផ្សារស្ទឹងត្រែង កាលពីវេលា ម៉ោង២ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥។

យោងតាមមន្ដ្រីនគរបាលខេត្ដស្ទឹងត្រែង បានឱ្យដឹងថា មូលហេតុដែលនាំឱ្យប្ដីបាញ់សម្លាប់ប្រពន្ធ៣ គ្រាប់ បណ្ដាលឱ្យ ស្លាប់មួយរំពេច ដោយគ្មានស្ដាយស្រណោះនោះ គឺផ្ដើមចេញ ពីការសុំរស់នៅជាមួយគ្នាវិញ តែប្រពន្ធមិនព្រម ក្រោយពីពួកគេបានបែកគ្នាអស់រយៈពេលមួយឆ្នាំមកនោះ ។ មន្ដ្រីនគរបាលបានបញ្ជាក់ទៀតថា ជន រងគ្រោះឈ្មោះរស្មី ស្រីខួច អាយុ២២ឆ្នាំ ដោយឡែកប្ដីមិន ទាន់ត្រូវបានបញ្ជាក់ពីអត្ដសញ្ញាណនៅឡើយទេ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយពីបែកគ្នាអស់រយៈពេល១ឆ្នាំមកនោះ ដោយមិនទាន់ដឹងមូលហេតុ ស្រាប់តែបុរសជាប្ដី បានមករកប្រពន្ធរបស់ខ្លួនវិញ ដោយចង់រួមរស់នៅជាមួយគ្នា ដូចដើម ។

ប៉ុន្ដែស្ដ្រីជាភរិយាបានបដិសេធនិងមិនចង់រស់នៅជាមួយ ទើបធ្វើឱ្យជនសង្ស័យជាប្ដីនោះបាញ់ប្រហារនិងអាវុធខ្លី ចំនួន៣គ្រាប់ ខណៈដែលស្ដ្រីជាភរិយា កំពុងដេក លើអង្រឹង នៅតូបលក់ខោអាវក្នុង ផ្សារស្ទឹងត្រែង ទីរួម ខេត្ដស្ទឹងត្រែងតែម្ដង រួចហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។

ក្រោយការបាញ់ប្រហារ ប្រពន្ធរបស់ខ្លួន រួចមក បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងប្រជាពលរដ្ឋ ទាំង អាជីវករនៅក្នុងផ្សារ និងសមត្ថកិច្ចបានចុះទៅកាន់ កន្លែងកើតហេតុពិនិត្យ និងអន្ដរាគមន៍ ហើយតាមចាប់ខ្លួន បុរសជាប្ដី ។ បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕


Viewing all articles
Browse latest Browse all 8042

Trending Articles