-ក្រុមចោរប្លន់ យកអស់មាស និងបា្លទីន ជាង១៥០តម្លឹង និងលុយជិត៤ម៉ឺនដុល្លារ
កំពង់ធំ ៖ បន្ទាប់ពីមានករណីប្លន់ ទូមាសពីអាជីវករ នៅផ្សារស្ទោង យកអស់គ្រឿងអលង្ការាប់ សិបតម្លឹង និង លុយកាក់មួយចំនួនធំនោះ ប្រធានគណៈបញ្ជាការឯកភាព ខេត្ដកំពង់ធំ លោក អ៊ុត សំអន នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥នេះ បានបើកកិច្ចប្រជុំ មួយជាបន្ទាន់ នៅ សាលាខេត្ដ ដើម្បីពង្រឹងបញ្ហាសន្ដិសុខ ឡើងវិញ ជាពិសេស នៅតាមផ្សារ និងទីប្រជុំជន ។
កិច្ចប្រជុំនេះ បានធ្វើឡើងដោយមានការ ចូលរួមពីថ្នាក់ដឹកនាំខេត្ដ ស្នងការខេត្ដ មេ បញ្ជាការ អាវុធហត្ថ មេ យោធាខេត្ដ អធិការ តាមបណ្ដា ក្រុង-ស្រុក មេបញ្ជាការអាវុធហត្ថ តាមបណ្ដា ក្រុង-ស្រុក ព្រមទាំងក្រុម អាជីវករ រកស៊ីលក់មាស ប្ដូរប្រាក់មួយ ចំនួនផងដែរ ។
នៅក្នុង កិច្ចប្រជុំនេះ អភិបាលខេត្ដកំពង់ធំ បានដាក់ផែនការឱ្យ សមត្ថកិច្ចគ្រប់ជាន់ ថ្នាក់ ចាត់វិធានការ ជាបន្ទាន់លើការពង្រឹង បញ្ហាសន្ដិសុខ តាមរយៈការបំពាក់កាមេរ៉ា តាមទីផ្សារ និងទីប្រជុំ និង បន្ថែមកម្លាំង យាមល្បាតជាងមុន ។
ចំពោះករណីប្លន់ខាងលើនេះ មេបញ្ជាការ អាវុធហត្ថ ស្រុកស្ទោង លោក ឃុន ប៊ុនហូ បាន បញ្ជាក់ថា ជនរងគ្រោះ ទាំង៥នាក់ បាត់បង់ មាស ១១១ តម្លឹង បា្លទីន៤១តម្លឹង និងប្រាក់ដុល្លារ ៣៧០០០ដុល្លារ ព្រមទាំងម៉ូតូសេ ១២៥មួយ គ្រឿងផងដែរ ។
រហូតមកដល់ល្ងាច ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៥នេះ កម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្ដ មិនទាន់ចាប់ខ្លួនបាន ជន សង្ស័យណាម្នាក់នៅឡើយទេ ។
យ៉ាងណាក៏ដោយ លោក អ៊ុត សំអន បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបាន នឹងកំពុងបន្ដ យកចិត្ដទុកដាក់តាម បង្ក្រាបក្រុមចោរប្លន់ទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕