Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រកាសតែងតាំង ព្រះចៅអធិការ វត្តតាំងកសាងខាងជើង និងប្រារព្ធ បុណ្យស្រោចស្រព សុគន្ធវារី

$
0
0

ភ្នំពេញ ៖ ដោយសារតែ វត្តតាំងកសាងខាងជើង ពុំមានអ្នកគ្រប់គ្រង ត្រឹមត្រូវនោះ និង ដោយមើលឃើញ ពីការគ្រប់គ្រងរបស់ព្រះផលសរីរោ គឹម ធួង កាលព្រះអង្គ នៅជា ព្រះចៅអធិការស្តីទី ព្រះអង្គបានដឹកនាំវត្ត ធ្វើឲ្យវត្តតាំងខាងជើងនេះ មានធម៌វិន័យបានល្អ គោរពប្រតិបត្តិ តាមវិស័យព្រះពុទ្ធសាសនា និងធ្វើឲ្យវត្តមាន ការរីកចំរើន ឥតឈប់ឈរ ហេដ្ឋារចនាសម្ព័ន្ធ នានានៅក្នុងវត្ត បានកើតឡើង ជាបន្តបន្ទាប់ផងដែរ ទើបក្រសួង ធម្មការ បានសម្រេចតែងតាំង ព្រះអង្គជាព្រះចៅអធិការវត្តតាំងកសាងខាងជើង និងបានរៀចំប្រារព្ធ ពិធីបុណ្រស្រោចស្រព សុគន្ធវារី កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ស្ថិត នៅក្នុងបរិវេណ វត្តតាំងកសាងខាងជើង ភូមិព្រៃសាលាខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះវនរ័ន ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ,សម្តេចព្រះមហាអរិវង្ស សៅ ចន្ទួ័ ថុល ព្រពអគ្គាធិការរងពុទ្ធកសិក្សា ជាតិ,ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានី, ព្រះបវេសត្ថា ផាន់ វន្ទតារា ព្រះធម្មគណរាជធានី ,ព្រះពោធិ៍សិរីមុន្នី វ៉ង់ គឹមសន ព្រះអនុគុណ ខណ្ឌពោធិ៍សែនជ័យ ,ព្រះសុធម្មវង្ស ចឹក ចុន ព្រះអនុគុណខណ្ឌដង្កោ ព្រមទាំង មានការ ចូលរួមពី លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ លោក សេង គន្ធ លោក ឃឹម ស៊ុនសូដា ជាអភិបាលរង មន្ត្រីសាលាខណ្ឌ គណៈកម្មការវត្ត និង ពុទ្ធបរិស័ទ ចំណុះជើងវត្តជាច្រើនផងដែរ។

នាក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ បានមាន ប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនា ក្នុងខណ្ឌបាន និងកំពុងមានរីកចំរើន ទាំងខាង ការគោរពប្រតិបត្តិ ការរៀបចំរបៀបរៀប រយតាមវត្តនីមួយៗ និង សកម្មភាពរួមចំណែក លើការងារសង្គម ។ ការគួរឲ្យកត់សំគាល់សំណង់ថ្មី បានកើតឡើងជាបន្តបន្ទាប់ ដូច្នេះ ជាព្រះវិហារ ឧបដ្ឋានសាលា កុដិជាដើម ។ ធ្វើឲ្យវត្តនីមួយៗ មានការលូតលាស់ សមជាកន្លែងគោរពបូជា សក្តារៈ របស់ពុទ្ធបរិស័ទជិតឆ្ងាយ ។ រីឯសន្តិសុខនៅគ្រប់វត្តវិញ ត្រូវបាន ពង្រីកជាប្រចាំ ។ បញ្ហានេះក្នុង នាមលោកជា អាជ្ញាធរខណ្ឌ បានយកចិត្តគិតគូទុក ដាក់ជំរុញឲ្យ មូលដ្ឋាន ភូមិ-សង្កាត់ ចុះធ្វើកិច្ចការនេះ សំដៅបង្ករឲ្យមានលក្ខណៈ ងាយស្រួល ចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ ទ្រទ្រង់ប្រតិបត្តិ និងបំពេញបុណ្យកុសល ប្រកបដោយសុវត្ថិភាព។

លោកបានបន្តថា ដោយឡែក ភាពអសកម្មមួយចំនួន ដែលកើតមានឡើង ក្នុងការគ្រប់គ្រងវត្តដូចជា បញ្ហារវាងព្រះសង្ឃ និងព្រះសង្ឃ រវាងព្រះសង្ឃ និង គណៈកម្មការអាចារ្យវត្ត និងការដើររៃអង្គាស រកប្រយោជន៍ បុគ្គល ដោយយកព្រះពុទ្ធសាសនា ធ្វើជាខែល ដូច្នេះករណីនេះ ស្ថាប័នសង្ឃ រួមជាមួយស្ថាប័នពាក់ព័ន្ធ ខិតខំ រកវិធីដោះស្រាយឲ្យ ទាន់ពរលវេលា។

លោកបានបន្តថា ការប្រកាសតែងតាំង និងស្រង់ដុគន្ធវារី មន្ត្រីសង្ឃវត្តតាំងក្រសាំង ខាងជើងនាពេលនេះ គឺពិតជាបានរួមចំណែក យ៉ាងសំខាន់ ក្នុងការពង្រីក និងការដឹកនាំវត្ត និងឈានទៅលុបបំបាត់ ភាពអសកម្មទាំងឡាយ ដែលកើតមានឡើង នៅក្នុងវត្តនាពរលកន្លងមក។ លោកបានបន្តថា ការប្រគល់ភារកិច្ច ប្រគេនព្រះ គឹម ធួង ជាព្រះចៅអធិការវត្តតាំងក្រសាំង ខាងជើងនាពេលនេះ គឺសក្តិសម ខ្លាំងណាស់ គឺព្រះអង្គមានលក្ខណៈ សម្បត្តិល្អ មានសីលធម៌ល្អ សមជាអ្នកដឹកនាំ ។

នៅក្នុងឱកាសនោះដែរ សម្តេចព្រះវនរ័ន ណយ ច្រឹកព្រះសង្ឃ នាយករងទី៣ នៃព្រះរាជា ណាចក្រកម្ពុជា បានសង្ឃដីកា ទៅកាន់ពង្គពិធីថា ចំពោះចៅអធិការវត្ត ព្រះនាម គឹម ធួង ដែលបាតែងតាំង នាពេលនេះព្រះអង្គ កាន់ធម៌ពីរ គឺ សច្ចះ និង ខន្តី អត់ធ្មត់ ពីព្រោះព្រះចៅ អធិការប្រៀបបីដូចជា កាំបិតនិងជ្រុញ ពីព្រោះជាធម្មតានោះទេ នៅតាមវត្តអារាម នីមួយៗ វាចៀសមិនផុតទេ បញ្ហាច្រណែន និន្ទាឈ្នានីសគ្នានោះ ដូច្នេះត្រូវស្តាប់ឮ ត្រចៀកស្តាំ ចេញត្រចៀកឆ្វេង ឮត្រចៀកឆ្វេង ចេញត្រចៀកស្តាំ ត្រូវតែធ្វើថ្លង់ធ្វើគរ ទើបវាបានសេចក្តីសុខៗ។ សម្តេបានបន្តថា ព្រះចៅអធិការ ដែលបានតែងតាំងនាពេល គឺព្រះផលសរីរោ គឹម ធួង ជាព្រះចៅអធិការ វត្តតាំងក្រសាំងខាងជើង និងអគ្គរិរយោ អឿន វុត្ថា ជាគ្រូសូត្រស្តាំ និងព្រះនរសេដ្ឋា ហេសា រ៉ែន ជាគ្រូសូត្រឆ្វេង ។

ជាចុងញ្ចប់ គណៈកម្មការវត្តបាននិមន្តសម្តេច និងព្រះអនុគណខណ្ឌ ចូលរួមក្នុងពិធី ស្រោចស្រពសុគន្ធវារី ដល់ព្រះចៅអធិការ និងគ្រូសូត្រទាំងពីរព្រះអង្គផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>