-មន្ដ្រីនគរបាល រិះគន់មន្ដ្រីតុលាការ មិនបញ្ជូនដីកា មកមន្រ្តីនគរបាល យុត្តិធម៌ ឱ្យអនុវត្ដ ខណៈដែល ចាប់ជនល្មើស ប្រទះឃើញដីកានៅក្នុងជាប់ជនល្មើស
កំពង់ចាម ៖ មន្ដ្រីនគរបាលទាំងថ្នាក់ ជំនាញ ព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្ដ និងនគរបាល តាមបណ្ដា ក្រុង-ស្រុក បាន នឹងកំពុងគាស់រំលើងដីកា របស់មន្ដ្រីតុលាការ ដែលបញ្ជាឱ្យតាមចាប់ខ្លួនជនល្មើសពាក់ព័ន្ធ ទៅនឹងបទល្មើសផ្សេងៗ នៅទូទាំងខេត្ដ ហើយ និងកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ ។
ប្រតិបត្ដិការអនុវត្ដតាមដីការបស់មន្ដ្រី តុលាការនោះ កម្លាំងនគរបាលខេត្ដកំពង់ ចាម បានសម្រេច២៩ដីកា ពោល តាំងពីស្នង ការនគរបាលខេត្ដកំពង់ចាម លោកឧត្ដម សេនីយ៍ បែន រត្ន័ បានឡើងកាន់តួនាទីរយៈ ពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ។ ក្នុងនោះ រយៈពេលមួយត្រីមាស ពោល ៣ខែជនត្រូវ ចោទចំនួន២៩នាក់ ត្រូវបានចាប់ខ្លួន បើគិត ជាមធ្យមភាគ គឺ៣ថ្ងៃចាប់បានជនល្មើស ម្នាក់ ។
ស្នងការនគរបាលខេត្ដកំពង់ចាម បាន បង្ហាញពីវិធានការដ៏ម៉ឺងម៉ាត់របស់ខ្លួនបន្ដ ទៀត លើការអនុវត្ដដីកា បញ្ជាឱ្យចាប់ខ្លួនពី សំណាក់តុលាការ ខណៈដែលជនត្រូវចោទ បន្ដមានសេរីភាពដដែលនោះ ។
បើតាមលោកស្នងការ ការគាស់រំលើង ដីកាធ្វើឡើងជាបន្ដបន្ទាប់ ក្នុងករណីដែល ដីកាទាំងនោះ មិនទាន់ហួស អាជ្ញាយុកាល ពោលឆ្នាំណាក៏ដោយ មន្ដ្រីនគរបាលរបស់ លោក និងបន្ដស្រាវជ្រាវឃ្លាំមើលដើម្បីតាម ចាប់ខ្លួនជនដែលមានឈ្មោះនៅក្នុងដីកាទាំង នោះ ។
យោងតាមរបាយការណ៍របស់នគរបាល ខេត្ដកំពង់ចាម បានបង្ហាញថា ដីកាចំនួន២៩ ដីកា ក្នុងនោះពីបទមជ្ឈឹម ១៥ និងបទឧក្រិដ្ឋ ១៣ ត្រូវបានអនុវត្ដដោយជោគជ័យ ចាប់ តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០១៤ ។
របាយការណ៍ដដែលនេះ បានបង្ហាញទៀត ថា ការអនុវត្ដដោយជោគជ័យលើដីការបស់ មន្ដ្រីតុលាការនោះ រួមមាន ឆ្នាំ១៩៩៥ អនុវត្ដ មួយដីកា ឆ្នាំ១៩៩៩ អនុវត្ដមួយដីកា ឆ្នាំ ២០០៤ អនុវត្ដមួយដីកា ឆ្នាំ២០០៥ អនុវត្ដ មួយដីកា ឆ្នាំ២០០៦ អនុវត្ដពីរដីកា ឆ្នាំ២០០៨ អនុវត្ដមួយដីកា ឆ្នាំ២០១០ អនុវត្ដមួយដីកា ឆ្នាំ២០១១ អនុវត្ដមួយដីកា ឆ្នាំ ២០១២ អនុ វត្ដមួយដីកា ឆ្នាំ២០១៣ អនុវត្ដ ៥ដីកា និង ឆ្នាំ២០១៤ អនុវត្ដ ១៣ដីកា ។ ដូច្នេះក្នុង មួយត្រីមាស ចាប់ជនត្រូវចោទបាន២៩ដីកា។
សម្រាប់ដីកា ទី២៩ កម្លាំងសមត្ថ កិច្ចមិន បានទទួលដីកានេះមកអនុវត្ដនោះឡើយ បែរជាប្រទះឃើញ ដីកាមួយ សន្លឹកនេះ ពេលចុះ ទៅឃាត់ខ្លួន ជនត្រូវចោទម្នាក់ឈ្មោះ ពេជ្រ គ្រឹះស្នា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ សាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្ដ កំពង់ចាម ដែលត្រូវបានលោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរសាលាដំបូង ខេត្ដ កំពង់ចាម ចេញដីកាសម្រេចដាក់ជនត្រូវចោទនេះ ស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាល ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២កន្លងទៅ ។
មន្ដ្រីនគរបាល ដែលចូលរួមក្នុងប្រតិបត្ដិការ ឆែកឆេះផ្ទះជនល្មើស ក្រោមការដឹកនាំនិង សម្របសម្រួលតាមផ្លូវច្បាប់ ពីសំណាក់ តំណាងអយ្យការនោះ កម្លាំងនគរបាលបាន ប្រទះឃើញដីកានេះ នៅក្នុងផ្ទះជនល្មើស ទៅវិញកាល ពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ចំណុចសាលា បឋមសិក្សា ច្រណោម ក្នុង ភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្ដកំពង់ចាម ដែលពាក់ព័ន្ធទៅនឹងសកម្ម ភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។
តាមរយៈប្រតិបត្ដិការ ហើយរកឃើញ ដីការបស់តុលាការនៅក្នុងផ្ទះជនល្មើស ខណៈ ដែលមន្ដ្រីនគរបាលយុត្ដិធម៌ ដែលជាអ្នកអនុ វត្ដដីកាមិនបានទទួលដីកាក្នុងដៃនោះ បង្ហាញ ឱ្យឃើញពីភាពមិនប្រក្រតី របស់មន្ដ្រីតុលាការ ទាំងនោះ ក្នុងការចេញដីការបស់ខ្លួន។
មន្ដ្រីនគរបាលខាងលើ បានលើកឡើង ទៀតថា បើសិនជាមន្ដ្រីតុលាការមិនព្រមប្រ គល់ដីកាមកឱ្យមន្ដ្រី នគរបាលយុត្ដិធម៌ គួរតែ លុបចំណុច ឃ និងលេខ២ ចេញពីដីកានោះ ទៅ ។
សម្រាប់ចំណុច ឃ នៅក្នុងដីកាបាន ចែងថា ជនដែលដាក់ក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ត្រូវចូលបង្ហាញ ខ្លួននៅ ចំពោះមុខនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបុសខ្នុរ ក្នុងមួយខែម្ដង ជារៀងរាល់ចុងខែនីមួយៗ និង ត្រង់ ចំណុច លេខ២ បានចែងថា លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំបុសខ្នុរ ត្រូវ រាយ ការណ៍ជូនចៅក្រមស៊ើបសួរ នៃសាលា ដំបូង ខេត្ដកំពង់ចាម ក្នុងករណីជនត្រូវ ចោទមិនអនុវត្ដតាមដីកានេះ ។
មន្ដ្រីនគរបាលរូបនេះ បានលើកឡើង ទៀតថា នៅពេលដែលនគរបាលទទូចសុំដីកា ប៉ុន្ដែគេមិនឱ្យ ហើយ បើគេឱ្យនោះនឹងលុប ចោលចំណុច ដែលពាក់ព័ន្ធ ដូច្នេះនគរបាល ធ្វើវាខុសច្បាប់បទល្មើស ។
ជាថ្មីម្ដងទៀត ក្នុងនាមជាមន្ដ្រីនគរបាល យុត្ដិធម៌ ដែលជាសេនាធិការរបស់រាជរដ្ឋាភិ បាល ក្នុងជួរកម្លាំង ប្រដាប់អាវុធដែរនោះ សូមអំពាវនាវនិងទទូចដល់មន្ដ្រីតុលាការទាំង អស់ ទាំងព្រះរាជអាជ្ញានិងចៅក្រម គួរតែ ធ្វើឡើងតាមនីតិវិធីត្រឹមត្រូវ ចៀសវាងសាច ទឹកដាក់គ្នា ក្នុងប្រតិបត្ដិការអនុវត្ដដីកាតាម ចាប់ជនល្មើស ក្នុងបទអ្វីមួយនោះ ៕