Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

កម្ពុជា-ថៃ សន្យាសាងសង់ប៉ុស្តិ៍ ត្រួតពិនិត្យច្រកទ្វារ ព្រំដែនថ្មីស្ទឹងបត់ ឲ្យបានមុនដំណាច់ ឆ្នាំ២០១៥

$
0
0

ភ្នំពេញ៖ កម្ពុជា-ថៃ បានសន្យាសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ ច្រកទ្វារព្រំដែនស្ទឹងបត់ ដែលជាព្រំដែនអន្តរជាតិថ្មីឲ្យ  បានមុនដំណាច់ឆ្នាំ២០១៥នេះ ដើម្បីត្រួតពិនិត្យការដឹកទំនិញឆ្លងកាត់បញ្ចៀសការកកស្ទះនៅច្រកអន្តរជាតិ ប៉ោយប៉ែត។ ច្រកអន្តរជាតិស្ទឹងបត់ ដែលជាច្រកពាណិជ្ជកម្មនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ៤៥ លានដុល្លារ។

កិច្ចសន្យានេះ បានធ្វើឡើងនៅក្នុងកិច្ចព្រជុំត្រួតពិនិត្យមើលផែនការមេ នៃការបើកច្រកទ្វាព្រំដែនស្ទឹងបត់ នា ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥នេះ នៅក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលជាប្រធានគណៈកម្មាធិការអន្តរក្រសួងស្តីពីការបើកច្រក ទ្វារព្រំដែនថ្មីនៅស្ទឹងបត់ (ICONBSB)។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីលោក ត្រាំ អ៊ីវ តឹក រដ្ឋ មន្រ្តី ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងសមាជិកសមាជិកាដទៃទៀត នៃគណៈកម្មាធិការ ICONBSB  និង Nuttavudh Photisaro ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក Teerasak Mongkolpod អនុប្រធាន នៃ ទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍសេដ្ឋកិច្ចប្រទេសជិតខាង (NEDA) រួមជាមួយនឹងក្រុមពិគ្រោះយោបល់មកពី ប្រទេសថៃ។

យោងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បាន នឹងកំពុងធ្វើការរួមគ្នា ដើម្បីបើកប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនថ្មី នៅស្ទឹងបត់ចាប់តាំងពីឆ្នាំ២០១០។ ប៉ុស្តិ៍ត្រួត ពិនិត្យនៅច្រកទ្វារព្រំដែនថ្មីនេះ នឹងជួយកាត់បន្ថយការកកស្ទះ ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែននៅប៉ោយប៉ែត។  រថយន្តដឹកទំនិញនឹងត្រូវធ្វើដំណើរទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារព្រំដែនថ្មី ដើម្បីត្រួតពិនិត្យតាមនីតិវិធីគយ  និងទម្រង់ការផ្សេងទៀត នៅឯប៉ុស្តិ៍រដ្ឋបាលថ្មីនេះ។

គេហទំព័រដដែលបន្តថា គណៈកម្មាធិការ ICONBSB និងភាគីថៃ បានយល់ព្រមពន្លឿនកិច្ចចរចាស្តីអំពីប្រាក់ កម្ចី និងប្រាក់ជំនួយពីភាគថៃ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីអនុញ្ញាតឲ្យមានការរៀបចំពិធីបញ្ចុះ បឋមសិលាសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនថ្មីនៅស្ទឹងបត់ ឲ្យបានមុនដំណាច់ឆ្នាំ២០១៥។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅ លោក ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារនៃប្រទេសទាំង  ពីរបើកកិច្ចពិភក្សា និងចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំង ដែលត្រូវសាងសង់ច្រកទា្វរស្ទឹងបត់នេះ។ ច្រកទ្វារ ស្ទឹងគ្រោងនឹងសាងសង់ឡើង ជាមួយថវិកាប្រមាណ ៤៥លានដុល្លារអាម៉េរិក។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ច្រកស្ទឹងបត់ ដែលជាច្រកពាណិជ្ជកម្មអន្តរជាតិនេះ  ត្រូវស្ថាបនាផ្លូវដឹកទំនិញ ៤គន្លង មានផ្លូវឆ្លងកាត់មកច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>