Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្ដេចតេជោ ៖ ករណីភូមិរកា គឺជាបទពិសោធន៍ សម្រាប់គ្រប់គ្រងគ្រូពេទ្យ

$
0
0

ភ្នំពេញ ៖ សំណុំរឿងករណីឆ្លង់ជំងឺអេដស៍ នៅភូមិរកា ខេត្តបាត់ដំបង ត្រូវបានប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លើកឡើងជាថ្មីថា នេះជាបទពិសោធន៍ស ម្រាប់គ្រប់គ្រងក្រុមគ្រូពេទ្យ ដែលនៅរាយប៉ាយទូទាំង ប្រទេស ។

ថ្លែងនៅក្នុងឱកាសចូលរួម បិទមហាសន្និបាត របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០១៥ នេះសម្ដេតេជោបញ្ជាក់ថា " បញ្ហាភូមិរកា គឺជាបទពិសោធន៍ធំណាស់ សម្រាប់យើងក្នុងការគ្រប់គ្រងក្រុមគ្រូ ពេទ្យ ដែលរាយប៉ាយនៅទូទាំងប្រទេស។  ដើមឡើយខ្ញុំនិយាយថា រកជឿរវាមិនកើត។ ត្រង់ថា ហេតុអ្វីបានជាជំងឺ អេដស៍ក្នុងមួយភូមិអាចចម្លងមនុស្សដល់រាប់រយនាក់? ខ្ញុំអត់ជឿទេ  ដល់ពេលស្រាវជ្រាវចុះឡើងអស់ហើយ ខ្ញុំគិត ថា នេះជារឿងធំ ដែលទាមទារឲ្យយើង ត្រូវធ្វើការឲ្យបានម៉ត់ចត់"។

សម្ដេចក៏បានអំពាវនាវ ទៅប្រជាពលរដ្ឋឲ្យជឿជាក់លើសមត្ថភាពពេទ្យជំនាញ ជៀសវាងទៅស្វែងរកសេវាកម្មឯក ជន ។ សម្ដេចក៏បានចូលរួមសោកស្ដាយ ចំពោះបញ្ហាដែលបានកើតមាននៅភូមិរកានេះ ដែរ។ សម្តេចក៏បានស្នើឲ្យភាគី ពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ។

សូមបញ្ជាក់ថា មនុស្សប្រមាណជិត ៣០០នាក់ រស់នៅភូមិរកា បានឆ្លងជំងឺអេដស៍។ ក្នុងនោះមនុស្ស៥នាក់ បានស្លាប់ ដោយសារបញ្ហានេះ ។  ជាមួយការផ្ទុះនូវការរីករាលដាល មេរោគអេដស៍ទៅលើអ្នកភូមិនេះ លោក យែម ជ្រិន ដែល ជាអ្នកចាក់ថ្នាំឲ្យប្រជាពលរដ្ឋនៅក្នុងឃុំរកានោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយក៏ត្រូវបានតុលាការសម្រេច  ឃុំខ្លួន ផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>