បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥នេះ នៅស្នងការខេត្តមានពិធី ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្ត្រី នគបាលជាតិ នៃស្នងការខេត្តបន្ទាយមានជ័យ ក្រោយអធិបតីភាព នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គរងស្នងការនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិទី៤-៥ តំណាងខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគបាលជាតិ លោកគោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រីអាត់ ខែម ស្នងការខេត្ត លោកឡុង ជាប ព្រះរាជអាជ្ញាររងខេត្ត រួមមកលោកឧត្តមសេនីយ៍ វរសេនីយ៍ លោកស្រី ជាស្នងការរង និងកម្លាំងនគរបាល តាម បណ្តាស្រុកនានា និងមេបញ្ជាការវរការពារព្រំដែនគោគទាំង៤ ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គរងនៃស្នងការនគរបាលជាតិ បានឡើងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគបាលជាតិ នៃស្នងការខេត្តបន្ទាយមានជ័យ ចំនួន៣៨រូប ផ្ទេរភារកិច្ចតែងតាំងមុខតំណែង ចំនួន៩១រូប ដើម្បីការពារ បំរើប្រជាពលរដ្ឋ រក្សាសន្តិសុខ ជូនប្រទេសជាតិ។
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្ត បានឡើកអានរបាយការណ៍ទាំងអស់ នៅក្នុងខេត្ត ស្រុក ក្រុង ដែលកម្លាំងនគរបាលគ្រប់ជំនាញ ដែលប្រឹងប្រែងខិតខំ មិនថាថ្ងៃយប់ នោះទេ ទីណាអសន្តិសុខ គឺមានកម្លាំងនគរបាល ចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបញ្ជៀស បញ្ហានានានៅតាមមូលដ្ឋាន ។ ហើយការបង្ក្រាប ក្នុងឆ្នាំចាស់២០១៤កន្លងមកនេះ គឺមានការបង្កា បង្ក្រាបបទល្មើសជាក់ស្តែងជាច្រើនករណីផងដែរ និងគោរពតាមគោល នយោបាយភូមិឃុំ មានសុវត្ថិភាព ទាំង៩ចំណុច។
បន្ទាប់មក លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ទៅកាន់កម្លាំងនគរបាល ដែលត្រូវបានផ្ទេរភារកិច្ចថ្មី និងកម្លាំងនគរបាលបាន បំពាក់ឋានន្តរស័ក្តិទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ច ឲ្យបានខ្ជាប់ខ្ជួន គោរតាមរដ្ឋធម្មនុញ្ញា រាជរដ្ឋាភិបាល និងបំរើប្រជាពលរដ្ឋ ឲ្យអស់ពីកម្លាំងកាយចិត្ត របស់យើង។
ក្នុងនោះលោកអភិបាល បានសង្កត់ធ្ងន់ត្រង់ចំណុច មន្ត្រីនគរបាលការពារព្រំដែនទាំង៤វរ ត្រូវបិតច្រករបៀងខុសច្បាប់ តែត្រូវប្រឹងប្រែងបើកច្រកស្របច្បាប់ ហើយវរទាំង៤ ត្រូវព្យាយាមបិទច្រករបៀង ដើម្បីកុំឲ្យមានការលេចឮព័ត៌មានដល់ថ្នាក់លើ ជាពិសេសនោះ មិនឲ្យលេចឮពីការផ្សព្វផ្សាយព័ត៌មាន តាមទូរទស្សន៍ វិទ្យុ កាសែត វេបសាយ នានាក្នុងស្រុកឲ្យសោះ។
ក្នុងនោះលោកបានសង្កត់ធ្ងន់ ត្រង់ចំណុចល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវប្រឹងប្រែងបង្រ្កាប ទប់ស្កាត់ជាបន្ទាន់ ដូចជា ល្បែងជល់មាន់ ល្បែងអនឡាញ ល្បែងនានាជាច្រើននៅក្នុងខេត្ត ស្រុក ក្រុង ដើម្បីការពារសន្តិសុខ សន្តិភាព ជូនប្រជាពលរដ្ឋ។ បញ្ហាគ្រឿងញៀន មិនត្រូវឃុបឃិត ជាមួយនិងអ្នកជួញដូ ចែកចាយគ្រឿងជាដាច់ខាត ត្រូវប្រឹងប្រែងបង្ក្រាប ទប់ស្កាត់ជាបន្ទាន់ ដោយក្នុងនាមយើងជាមន្ត្រី នគរបាលជាតិ ។
បន្ទាប់មក នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គរងនៃស្នងការនគរបាលជាតិ និងជាមេ បញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិទី៤-៥ តំណាងខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ បានឡើងថ្លែងសំណេះសំណាល ជាមួយនិងកងកម្លាំងនគរបាលជាតិ នៃស្នងការខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្នុងនាមយើងជា កងកម្លាំងនគរបាលត្រូវខិតខំប្រែងប្រែង ទប់ស្កាត់បទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ជាពិសេសបញ្ហាគ្រឿងញៀន ត្រូវប្រឹងប្រែងខិតខំទប់ស្កាត់ បង្ក្រាប ឲ្យល្អប្រសើឡើង បញ្ហាគ្រោះថ្នាក់ចរាចរ ត្រូវបន្តការផ្សាព្វផ្សាយពីច្បាប់ចរាចរណ៍ បញ្ហាភូមិឃុំមានសុវត្ថិភាព ៩ចំណុច ត្រូវបន្តដូចភ្លៀងរលឹម ជាពិសេសប្រធានប៉ុស្តិ៍នានា ក្នុងខេត្ត ត្រូវចេះសហប្រតិបត្តិការ ជាមូលដ្ឋាន អាជ្ញាធរ ហើយត្រូវរាយការណ៍ រាល់ព័ត៌មានទាំងអស់ មកកាន់ថ្នាក់លើរបស់យើង ។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះ លោកស្នងការខេត្ត អាត់ ខែម និងកងកម្លាំងទាំងអស់ ដែលខំប្រឹងប្រែងរាល់បទល្មើស បង្ក្រាបបានជាក់ស្តែងជាច្រើន ករណីផងដែរ ៕