Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ស៊ុន ចាន់ថុល អញ្ជើញបើកពិព័រណ៍ ពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺលើកទីបី

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥នេះ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល  បានអញ្ជើញជាអធិបតីបើកសម្ភោធពិព័រណ៍ពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺលើកទីបី សម្រាប់ឆ្នាំ២០១៥ ដែលរៀបចំ ឡើងរួមគ្នារវាងអាជ្ញាធរខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ប្រទេស វៀតណាម នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អប្រកបដោយការ ស្ថាបនា រវាងអាជ្ញាធរខេត្ត មន្ទីរពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនខេត្តវិញឡុង នៃសាធារណរដ្ឋសង្គម និយមវៀតណាម ក្នុងការរៀបចំពិព័រណ៍ខេត្តកំពង់ស្ពឺឆ្នាំ២០១៥ ប្រកបដោយជោគជ័យ ដើម្បីជំរុញផលិតផល ខេត្តកំពង់ស្ពឺ និងខេត្តវិញឡុង។

លោកទេសរដ្ឋមន្រ្តី បានសម្តែងជំនឿទុកចិត្តរបស់ខ្លួនថា ការធ្វើពាណិជ្ជកម្មរវាងខេត្តកំពង់ស្ពឺ និងខេត្តវិញឡុង  នឹងមានការកើនឡើង ជាពិសេសការធ្វើពាណិជ្ជកម្មទាក់ទងនឹងការនាំចេញផលិតផលកសិកម្មពីខេត្តកំពង់ស្ពឺ  ទៅកាន់ខេត្តវិញឡុង។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានជំរុញឲ្យភ្ញៀវចូលទស្សនាពិព័រណ៍ និងពាណិជ្ជករ ដែល ចូលរួមតាំងពិព័រណ៍ទាំងអស់ប្រើប្រាស់ពេលវេលា ដ៏មានតម្លៃរបស់ខ្លួនឲ្យមានប្រយោជន៍ពេញលេញនៅក្នុង ព្រឹត្តិការណ៍នេះ ដើម្បីទទួលបានចំណេះដឹង និង ស្វែងរកកាលានុវត្តភាព នៃការធ្វើពាណិជ្ជកម្ម។

លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវអញ្ជើញចូលទស្សនាការតាំងពិព័រណ៍អំពីគំនិតផ្តួចផ្តើមកំណែទម្រង់  របស់ក្រសួងពាណិជ្ជកម្ម ដែលបាននឹងកំពុងអនុវត្ត ដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។ ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្រ្តី ក៏បានពិភាក្សាអំពីកាលានុវត្តភាពនាពេលខាងមុខនៅ ពេលសហគមន៍សេដ្ឋកិច្ច អាស៊ានឆ្នាំ២០១៥ ត្រូវបានអនុវត្តនៅដំណាច់ឆ្នាំ២០១៥នេះ។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តឲ្យយុវជនខេត្តកំពង់ស្ពឺ ទាញយកប្រយោជន៍ឲ្យពេញលេញ ពីឱកាសនាពេលខាងមុខ និងខិតខំព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងយល់នូវបរិបទសហគមន៍សេដ្ឋកិច្ច អាស៊ាននេះ ឲ្យប្រឹងប្រែងសិក្សាភាសាអង់គ្លេស និងត្រៀមរៀបចំខ្លួន ចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់  តាមរយៈសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ចប់សុន្ទរកថារបស់ខ្លួន តាមរយៈការរំឭកឡើងវិញនូវប្រសាសន៍របស់អតីត  ប្រធានាធិបតីដ៏ឆ្នើម John F. Kennedy ជូនដល់អង្គសន្និសីទទាំងអស់ថា «កុំសួរថា តើប្រទេសអ្នកអាចធ្វើអ្វីខ្លះ ដើម្បីអ្នក ត្រូវសួរថាតើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសអ្នក»។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកែឃ្លានេះថា «កុំសួរថា តើប្រទេសកម្ពុជា អាចធ្វើអ្វីខ្លះដើម្បីអ្នក ត្រូវសួរថា តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីប្រទេសកម្ពុជា»។

លោករដ្ឋមន្រ្តី បានជំរុញឲ្យពលរដ្ឋកម្ពុជា ខិតខំបំពេញការងាររួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរទស្សនៈ  គ្នាទៅវិញទៅមក។ លោកទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា៖ «យើងមិនអាចរស់នៅលើកោះដែលសម្បូរទៅ  ដោយទ្រព្យសម្បត្តិ ហើយហ៊ុំព័ទ្ធដោយសមុទ្រ នៃភាពក្រីក្រនោះទេ។ វាគឺជាការទទួលខុសត្រូវរបស់អ្នករាល់គ្នា   ដែលយើងត្រូវធ្វើការជាមួយគ្នា ដើម្បីពង្រីកកោះ ដែលពោរពេញដោយទ្រព្យសម្បត្តិរបស់យើងឲ្យកាន់តែធំទៅៗ   និងធ្វើឲ្យសមុទ្រ នៃភាពក្រីក្រនេះកាន់តែរួមតូចទៅៗ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងមនុស្សជាតិរបស់  យើង»៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>