ភ្នំពេញ៖ សើចសប្បាយទៀតហើយ ជាមួយនឹង ភាពយន្ត «ប៉ាៗដ៏អស្ចារ្យ» ដែល កំពុងតែបញ្ចាំងក្នុងរោងភាពយន្ត ចាប់ពីថ្ងៃនេះតទៅដែល ទទួលបានការចូលចិត្តពី ប្រិយមិត្តជាច្រើន ដោយសារតែរឿងនេះ បង្កប់នូវអត្ថន័យដ៏ជ្រាល ជ្រៅរវាងសេចក្តីស្រលាញ់ឪពុក និង កូនស្រី ។
«ប៉ាៗដ៏អស្ចារ្យ» សំដែងដោយតារាប្រុសដ៏ល្បីម្នាក់ដែលប្រិយមិត្តបានស្គាល់គាត់ពីរឿង អ្នកប្រដាល់មិនដែលឈ្នះ គឺ ដេន ។ គាត់ដើរតួជាឪពុកម្នាក់ដែលមានការងារជាអ្នកគូរគំនូរតុក្កតាសៀវភៅ (Comic Book) ជីវិតរស់ពីមួយថ្ងៃទៅ មួយថ្ងៃដដែលៗគួរអោយធុញទ្រាន់ ។ តែគាត់មានកូនស្រីដ៏តូចម្នាក់ដែល ធ្វើអោយជីវិតរបស់ខ្លួនប្រសើរឡើងបន្តិច ។
នៅថ្ងៃមួយកូនស្រី បានទុកលុយដែលខ្លួន បានសន្សំទុកអោយទៅឪពុកខ្លួន ដើម្បីអោយគាត់ជួយ ទិញសំបុត្រចូល ទស្សនាការប្រគំតន្ត្រីរបស់តារាជប៉ុនដែលខ្លួនគាំទ្រ។ អ្នកណាទៅដឹងថា ដេន បានយកលុយនោះទៅស៊ីផឹកមិនបាន យកទៅទិញសំបុត្រ ។ ពីពេលនោះមក គាត់ក៏បាននាំមិត្តដែលជាឪពុកផ្សេងៗទៀតមកជួយគ្នា ដើររកវិធីសាស្ត្រណា អាចទិញសំបុត្រអោយកូនរបស់ខ្លួនបាន ។
ប្រិយមិត្តដែលបានទស្សនាហើយ សសើររឿង« ប៉ាៗដ៏អស្ចារ្យ» នេះដោយសារតែរឿងបានឈុតឆាកកំប្លែងៗជាច្រើន ហើយជាពិសេសគឺនិយាយពីក្តីស្រលាញ់រវាងឪពុកនិងកូន ដែលមានប្រិយមិត្តខ្លះស្រក់ទឹកភ្លែក ។ បញ្ចាំងហើយក្នុង រោងភាពយន្តទំនើបទាំងអស់ដែលប្រិយមិត្តអាចកក់និងទិញសំបុត្របានពីថ្ងៃនេះតទៅ។
លោកអ្នកអាចតាមដានពត៌មានទាក់ទងនិងភាពយន្តបានដោយ add ចៃកុន នៅក្នុងកម្មវិធី LINE ដោយស្វែងរកបាន តាម ID: @JAIKON ព្រមទាំងមានឳកាសឈ្នះរង្វាន់ជាច្រើនផងដែរ ដូចជាសំបុត្រកុនឥតគិតថ្លៃ និង រង្វាន់ពិសេស ៗជាច្រើនទៀត ៕
អាចទស្សនាវីដេអូឃ្លីបខ្លីបាននៅទីនេះ៖