Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធាន ADB៖ ការធានា ឲ្យមានស្ថិរភាព ផ្គត់ផ្គង់អគ្គិសនី នឹងជួយលើកកម្ពស់ សេដ្ឋកិច្ចកម្ពុជា

$
0
0

ភ្នំពេញ៖ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao បានកត់សម្គាល់ថា ប្រទេសកម្ពុជា  បានកំពុងមានសន្ទុះកំណើនសេដ្ឋកិច្ច ដ៏ឆាប់រហ័សបំផុត ក្នុងចំណោមប្រទេសនានា លើពិភពលោក ទន្ទឹមនឹង  ការរីកចម្រើននេះ ក៏នៅមានឧបស័គ្គមួយចំនួនទៀត ដែលកម្ពុជាត្រូវជម្នះ និងធ្វើកំណែទម្រង់បន្ថែមទៀត ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច។  លោក Takehiko Nakao បានគូសបញ្ជាក់ថា ការធានាឲ្យមានស្ថិរភាពផ្គត់ផ្គង់អគ្គិ សនី និងកាត់បន្ថយតម្លៃអគ្គិសនី ក៏ជាកត្តាជួយដល់សេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះកើនឡើងផងដែរ។

ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងសន្និសីទមួយកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ ពីលោក Takehi ko Nakao បានបំពេញទស្សនកិច្ចនៅកម្ពុជា និងបានជួបសំណេះសំណាលការងារជាច្រើនជា  មួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចែកជូនអ្នកព័ត៌មានក្នុងសន្និសីទនោះ លោក Takehi ko Nakao បាន  បញ្ជាក់ថា កម្ពុជាជាប្រទេសមួយ ដែលមានតម្លៃអគ្គិសនីខ្ពស់បំផុតនៅក្នុងតំបន់នៅឡើយ។

លោក Takehi ko Nakao  បានបញ្ជាក់ថា កំណែទម្រង់បន្ថែម ដើម្បីកែលំអបរិយាកាសធុរកិច្ច និង ទាក់ទាញ មូលធន និងជំនាញឯកទេសពីបរទេស នឹងជួយពន្លឿនដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ហើយការធានាឲ្យមានស្ថិរ ភាពផ្គត់ផ្គង់អគ្គិសនី និងកាត់បន្ថយតម្លៃអគ្គិសនី ក៏ជាការចូលរួមចំណែកសម្រាប់កំណើនសេដ្ឋកិច្ចផងដែរ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន  បានជម្នះយ៉ាងខ្លាំង ដើម្បីកសាងវារីអគ្គិសនីទាញយកថាមពល សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ឧស្សាហកម្ម និង ពាណិជ្ជកម្មតូចធំ។

លោក កែវ រតនៈ បានបន្តថា តាមរយៈការជម្នះនូវពាក្យនិន្ទា និង ការរិះគន់ទាំងឡាយ របស់សម្តេចតេជោ ហ៊ុន  សែន បានធ្វើឲ្យកម្ពុជា អាចផ្គត់ផ្គង់ថាមពលអគ្គិសនីខ្លួនឯងបានច្រើន មិនពឹងផ្អែកលើដង្ហើមថាមពលពីប្រទេស  ជិតខាងទាំងស្រុង។ ជាក់ស្តែងក្នុងរដូវវស្សាកន្លងទៅ កម្ពុជាបានផ្អាកការទិញអគ្គិសនីពីប្រទេសថៃ វៀតណាម  និងឡាវ បានមួយភាគធំ។ សម្រាប់ខេត្តដែលនៅពឹងផ្អែកថាមពលអគ្គិសនីពីប្រទេសថៃ មានតែខេត្តបន្ទាយមាន  ជ័យមួយប៉ុណ្ណោះ ដោយឡែកខេត្តសៀមរាប ដែលធ្លាប់ពឹងផ្អែកភ្លើងពីថៃដែរនោះ បានប្តូរមកប្រើប្រាស់ថាមពល  អគ្គិសនីដោយខ្លួនឯង។

លោក កែវ រតនៈ បានបន្តថា ការទៅទិញថាមពលអគ្គិសនីពីប្រទេសគេ មិនត្រឹមតែមានតម្លៃថ្លៃនោះទេ ហើយក៏  ត្រូវការកាត់កេរ្តិ៍កាត់ខ្មាសមួយចំនួនផងដែរ ព្រោះគេមានតម្រូវការខ្ពស់ ដូច្នេះមិនចង់លក់ឲ្យកម្ពុជាឡើយ។

លោក កែវ រតនៈ បញ្ជាក់ថា «សម្តេចបានជម្នះធ្វើវារីអគ្គិសនី ដើម្បីដណ្តើមបានឯករាជ្យភាពថាមពលអគ្គិសនី ទៅថ្ងៃក្រោយ។ ឯករាជ្យភាពជាតិ មិនត្រឹមតែសំដៅលើឯករាជ្យទឹកដី ឬមួយក្នុងស្វ័យសម្រេចតែប៉ុណ្ណោះទេ។  កាលពីមុនយើងទិញមកពីថៃ វៀតណាម និង ឡាវ ឥឡូវកាត់បន្ថយជិតអស់ហើយ»។

យោងតាមមន្រ្តីអាជ្ញាធរជាតិអគ្គិសនី បានឲ្យដឹងថា ប្រភពផ្គត់ផ្គង់ និង ផ្តល់ថាមពលអគ្គិសនី នាពេលបច្ចុប្បន្ន  មានចំនួនសរុបប្រមាណ ១.៣៥៩មេហ្គាវ៉ាត់។ វារីអគ្គិសនីធំៗ ដែលកំពុងដំណើរការនៅកម្ពុជានេះ រួមមាន៖ វារី អគ្គិសនីឬស្សីជ្រុំ ក្នុងខេត្តកោះកុង អាចផលិតថាមពលបានជាង ៣៣៧មេហ្គាវ៉ាត់, វារីអគ្គិសនីអាតៃ ក្នុងខេត្ត ពោធិ៍ សាត់ អាចផលិតថាមពល បានប្រមាណ ១២០មេហ្គាវ៉ាត, វារីអគ្គិសនីកំចាយ ក្នុងខេត្តកំពត អាចផលិត ថាម ពលបានប្រមាណ ១៩៤.១ មេហ្គាវ៉ាត់ និងអគ្គិសនីដើរដោយធ្យូងថ្ម នៅក្នុងខេត្តព្រះសីហនុ អាចផ្តល់ ថាមពលប្រមាណ ១០០មេហ្គាវ៉ាត់។ ក្រៅពីវារីអគ្គិសនីដែលបានរៀបរាប់ កម្ពុជានៅមានវារីអគ្គិសនីខ្នាតតូចមួយ ចំនួនទៀតដូចជា វារីអគ្គិសនី នៅអូរជុំ ខេត្ត រតនគិរី ផ្តល់ថាមពល ១មេហ្គាវ៉ាត់, ទំនប់វារីអគ្គិសនីគិរីរម្យមួយ ផ្ត ល់ថាមពល ១២មេហ្គាវ៉ាត់ និង ទំនប់វារីអគ្គិសនី គិរីរម្យបី ផ្តល់ថាមពល ១៨មេហ្គាវ៉ាត់។ កម្ពុជា ក៏នៅមានវារី អគ្គិសនីជាច្រើនផ្សេងទៀត កំពុងដំណើរការសាង សង់ និងស្ថិតក្នុងដំណាក់កាលសិក្សាគម្រោងផងដែរ៕

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Takehiko Nakao


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>