Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ នាំអំណោយចែក ជូនប្រជាពលរដ្ឋ១៥គ្រួសារ នៅ សង្កាត់ចាក់អង្រែក្រោម

$
0
0

ភ្នំពេញ  ៖ អភិបាល ខណ្ឌមានជ័យ និងជាប្រធានកិត្ដិយស អនុសាខាកាកបាទក្រហម កម្ពុជា ខណ្ឌ លោក ពេជ្រ កែវមុនី និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធាន អនុសាខាកាក បាទក្រហមកម្ពុជា ខណ្ឌមានជ័យ ព្រមទាំងក្រុមការងារ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ បាននាំយក អំណោយជាគ្រឿង ឧបភោគបរិភោគ ព្រមទាំង ថវិកា មួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋ ដល់លំឋាន ដែលជួបការ លំបាកក្នុងជីវភាពរស់ នៅប្រចាំថ្ងៃចំនួន ១៥គ្រួសារ ស្ថិតនៅភូមិ-សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ បានឱ្យដឹងថា  សម្រាប់ប្រជាពលរដ្ឋ មួយគ្រួសារ ទទួលបាន អំណោយជា អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ០១យួរ មុងមួយ ភួយមួយ ក្រមា១ សារុង១ និងថវិកា ២ម៉ឺនរៀល ។

ក្នុងការចុះសួរ សុខទុក្ខ និងនាំអំណោយកាក បាទក្រហមតាមលំនៅឋាន ប្រជាពលរដ្ឋទាំង ១៥គ្រួសារ លោក ពេជ្រ កែវមុនី បានលើកឡើង ពីការយកចិត្ដ ទុកដាក់គិតគូ របស់ប្រធានកាកបាទក្រហម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតសម្រាប់ជីវភាពរស់ នៅប្រចាំថ្ងៃ របស់បងប្អូន ហើយមិនមែន តែ ប្រជាពលរដ្ឋនៅក្នុង ខណ្ឌមានជ័យនោះទេ ប៉ុន្ដែនៅទូទាំងប្រទេសកម្ពុជា ។

លោក ពេជ្រ កែវមុនី បានលើកឡើងទៀតថា បើទោះបីកញ្ចប់អំណោយទាំងនេះ មិនបាន ធ្វើឱ្យបងប្អូន យកទៅផ្គត់ផ្គង់ ជីវភាព គ្រួសារ ក្នុងរយៈពេលវែង ក៏ដោយនោះ ប៉ុន្ដែអាច ជួយកាត់បន្ថយការលំបាក បានមួយរយៈ ពេលផងដែរ ហើយអាជ្ញាធរខណ្ឌនិងបន្ដខិត ខំជួយបងប្អូន តាមលទ្ធភាពដែលអាចធ្វើ ទៅបាន ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បាន ណែនាំដល់ចៅ សង្កាត់ចាក់អង្រែក្រោម ត្រូវចុះពិនិត្យពី ស្ថានភាពរស់នៅ របស់ប្រជាជន និងស្វែងយល់ពីតម្រូវការរបស់គាត់ ហើយពិនិត្យមើលបញ្ហា បងប្អូនប្រជាពលរដ្ឋលក់ដូរតាម ចិញ្ចើមថ្នល់ ធ្វើអោយ បារ់បង់ សណ្តាប់ធ្នាប់ សាធារណ: និងបញ្ហាស្ទះលូ ស្ថិតនៅ ដែលបញ្ហានេះ ធ្វើឱ្យប៉ះពាល់ ដល់ សុខភាពរបស់បងប្អូន ដែលរស់នៅតំបន់ នេះ ។

លោកអភិបាលខណ្ឌ ក៏បានណែនាំនិងជំរុញ ឱ្យអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើន ការងារសន្ដិសុខ កាន់តែខ្លាំង ឡើង ជាពិសេស លើការចុះល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីទប់ ស្កាត់បញ្ហាអសន្ដិសុខ ជាពិសេសបទល្មើស នានា ដែលអាចកើតមានឡើង៕


Viewing all articles
Browse latest Browse all 8042

Trending Articles