Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្វែងរកមុខ អ្នកបើករថយន្ត ក្រឡាប់ក្អួត ចេញឈើបេង នៅខេត្តក្រចេះ

$
0
0

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីខេត្តក្រចេះ ឱ្យដឹងថា នគរបាលចរាចរណ៍ កំពុងតែញាប់ដៃញាប់ជើង ក្នុងការស្វែងរកអត្តសញ្ញាណ អ្នកបើកបររថយន្ត សាំងយ៉ុងដឹកឈើមួយគ្រឿង ដែលបានបើកក្រឡាប់ជ្រុល ទៅបុកផ្ទះប្រជាពលរដ្ឋនៅ ក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតផ្ទះបាយមួយខ្នង ដោយត្រូវរថយន្តបុកបំបាក់រលំ ខូចខាតទាំងស្រុង ។

ប្រភពព័ត៌មាន ពីអគ្គស្នងការនគរបាលជាតិ ឱ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះ បានកើតឡើង នៅវេលាម៉ោង៥ព្រឹកថ្ងៃទី១២ ខែមីនា នៅលើផ្លូវ ជាតិត្រង់ចំណុច ភូមិព្រែកតាអាំ ឃុំបុស លាវ ស្រុកចិត្របុរី ។ ហើយទោះបីជាយ៉ាងណា ក៏ហេតុការណ៍នោះ មិនមានបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ ដោយ គ្រាន់តែបង្កឲ្យផ្ទះបាយមួយខ្នង របស់ស្រ្តីរងគ្រោះឈ្មោះ ទឺ ឡេន អាយុ៦២ឆ្នាំ ត្រូវបានបាក់បែកខ្ទេច រីឯរថយន្តបានបុករុញ ក្រឡាប់ជាប់នៅក្រោមផ្ទះបាន ដែលសង្កត់លើ ហើយអ្នកបើកបរបានរត់គេចខ្លួន ។

ប្រភពដដែល បានស្រង់សម្តី អធិការងទទួលបន្ទុកចរាចរណ៍ នៃអធិការនគរបាលស្រុកចិត្របុរី លោកវរសេនីយត្រី ភី គា ដែលបាននិយាយថា “រថយន្តបង្កហេតុ ម៉ាកសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ដោយមិនស្គាល់អត្តសញ្ញាណ ទាំងអ្នកបើកបរ និងម្ចាស់រថយន្ត” ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តមួយគ្រឿងនេះ ជារថយន្តដឹកឈើ ហើយនៅពេល បើកបុកផ្ទះអ្នកស្រុក គឺធ្លាយចេញសុទ្ធតែឈើប្រណីតប្រភេទបេង ជាច្រើនកំណាត់ចេញ ពីក្នុងរថយន្ត ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ ត្រូវបាននគរបាលចរាចរណ៍ សន្និដ្ឋានថា បណ្តាលមកបីរថយន្តបែកកង់ និង បើកបរក្នុងល្បឿនលឿន ហើយនៅចំណុច កើតហេតុជាផ្លូវកោងខ្លាំង ទើបធ្វើឲ្យរថយន្តរេចង្កូតក្រឡាប់ជាច្រើនជុំ ទៅបុកនិងផ្ទះបាយ របស់អ្នកស្រុក បណ្តាលឲ្យ បាក់រលំសង្កត់កៀបជាប់តែម្តង។

លោកអធិការរង បានបញ្ជាក់ថា ឈើប្រណីតមួយចំនួន ដែលធ្លាយចេញពីក្នុងរថយន្ត គឺត្រូវមេព្រៃរឹបអូស រីឯរថយន្ត គឺនគរបាលបាននាំយកមករក្សារទុក នៅ អធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ត ទាមទារកសំណង ជូនជនរងគ្រោះជាម្ចាស់ផ្ទះ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images