Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផ្ដល់ថវិកា ចាប់ពី២ម៉ឺនរៀលដល់ ១៥ម៉ឺនរៀល ចំពោះសិក្ខាកាមឆ្នើម ក្រោយបញ្ចប់ការ ហ្វឹកហាត់ បាញ់គ្រាប់ពិត និងក្បាច់គុណ

0
0

កំពង់ចាម ៖ មន្ដ្រីនគរបាល ជាបុរស និងនារី ចំនួន១១នាក់ ដែលជាសិក្ខាកាម ចូលប្រឡង ការហ្វឹកហាត់ បាញ់ គ្រាប់ពិត និងប្រឡងក្បាច់គុណ នៃស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ចាម ត្រូវបានប្រកាស ជាផ្លូវការ និង ផ្ដល់ប្រាក់រង្វាន់ ចាប់ពី២ម៉ឺនរៀល ដល់១៥ម៉ឺនរៀលក្នុង ចំណោម សិក្ខាកាមសរុប១០១នាក់ ។

សិក្ខាកាមជាមន្រ្តីនគរបាល ទាំងនេះ បានបញ្ចប់វគ្គ បណ្ដុះបណ្ដាល នៅនឹងកន្លែង នៃកម្លាំងអន្ដរាគមន៍ ពិសេស រយៈពេល ៤២០ម៉ោង ហើយ បានប្រឡងបាញ់គ្រាប់ពិត ដោយកាំភ្លើងអាកា៤៧ និងកាំភ្លើងខ្លីកា៥៤ ដែល ធ្វើឡើងក្នុង រយៈពេលប៉ុន្មានថ្ងៃមកនេះ គោលបំណង បង្កើនសមត្ថភាព ចំពោះមន្ដ្រីនគរបាលនៅ ខេត្ដ កំពង់ចាម ដើម្បីអាចទប់ស្កាត់ដោយមាន ប្រសិទ្ធភាព ចំពោះបទល្មើស និងបញ្ហាប្រឈមនានា ដែលត្រូវជួបប្រទះ ពេលកំពុងបំពេញការងារនោះ ។

ជាលទ្ធផលសិក្ខាកាម ឆ្នើមចំនួន១១នាក់ ក្នុងនោះនារី ៣នាក់ បានបាញ់ចំគោលដៅ ៤គ្រាប់លើ៤គ្រាប់ និងចំ ចំណុច ពិសេស ៨-៩ និង១០ ហើយចំពោះសិក្ខាកាមឆ្នើមទទួល ប្រាក់រង្វាន់ចំនួន១៥ម៉ឺនរៀល សិក្ខាកាមពូកែ ទទួល ប្រាក់រង្វាន់ ៥ម៉ឺនរៀលនិងសិក្ខាកាម មធ្យម ទទួលប្រាក់រង្វាន់២ម៉ឺនរៀល ។

ស្នងការ នគរបាល ខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា «ការហ្វឹកហាត់ បាញ់គ្រាប់ពិត និងហាត់ក្បាច់គុន ជាកត្ដាមួយដែល នគរបាល គ្រប់រូបត្រូវតែចេះ ប៉ុន្ដែទន្ទឹមនឹង នោះ បច្ចេកទេស ក្នុង ការប្រើប្រាស់អាវុធ ក៏ជាកត្ដាមួយ ចាំបាច់ផងដែរ ។

វគ្គហ្វឹកហ្វឺន ជំនាញ របស់កងកម្លាំង នគរបាលខេត្ដកំពង់ចាម បានចាប់ផ្ដើមសិក្សាលើបច្ចេកទេសអាវុធ បច្ចេកទេស នៃការតម្រង់និងវិធីសាស្ដ្រ នៃការបាញ់ ដើម្បីឱ្យចំគោលដៅ»។

លោកឧត្ដមសេនីយ៍ បែន រត្ន័ បានអះអាងទៀតថា ការងារហ្វឹកហ្វឺន ដល់កងកម្លាំងនគរបាល របស់ខ្លួន ទាំងបុរស ទាំងនារី លោកនឹងបន្ដរៀបចំធ្វើ ដើម្បីបង្កើន សមត្ថភាពចំណេះដឹង សមត្ថភាពជំនាញ ពិតប្រាកដ ក្នុង ការអនុវត្ដ ការងារប្រចាំថ្ងៃ ក៏ដូចជា អាចទប់ទល់ទៅនឹងសភាពការណ៍ នានា ជាពិសេស លើការបង្ក្រាបបទល្មើសជាដើម។

តាមលោកស្នងការ ខេត្ដកំពង់ចាម នៅក្នុងការហ្វឹកហាត់ បាញ់គ្រាប់ពិត នាពេលកន្លងទៅនេះ សិក្ខាកាមជានារី បានបាញ់ចំគោលដៅ ចាប់ពី១ ទៅ៣គ្រាប់ ហើយជាង៩០ភាគរយ ទទួលបានលទ្ធផលល្អ ។

លោកបន្ដទៀតថា ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺនទី១ នេះទៅ លោកនឹងរៀបចំការបើកវគ្គទី២ ក្រោយថ្ងៃ បុណ្យចូលឆ្នាំ ធ្វើយ៉ាងណាឱ្យមន្ដ្រី នគរបាលរបស់ខ្លួន មានសមត្ថភាពកាន់តែខ្លាំងឡើង លើការដោះស្រាយបញ្ហានានា ដែលអាចជួបប្រទះ ពេលកំពុងបំពេញការងារ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images