Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រតិភូ អគ្គនាយកដ្ឋាន ភស្តុភារ.ហិរញ្ញវត្ថុ ចុះត្រួតពិនិត្យជាក់ស្តែង ជាមួយសកម្មភាព ហ្វឹកហ្វឺន នៅតំបន់ប្រតិបត្តិការ សឹករង កំពង់ធំ

$
0
0

កំពង់ធំ ៖ ប្រតិភូ អគ្គនាយកដ្ឋាន ភស្តុភារ.ហិរញ្ញវត្ថុ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ីន ស៊ីណាត នាយករងនៃនាយកដ្ឋាន ផ្គត់ផ្គង់ក្រសួងការពារជាតិ និងប្រតិភូ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាល ជាមួយសកម្មភាពហ្វឹកហ្វឺន រៀនសូត្រ ការស្នាក់នៅ និងធានាការហូបចុក ប្រចាំថ្ងៃរបស់សិក្ខា កាម នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

វគ្គនេះបានប្រារព្ធឡើង នៅទីតាំងវរៈសេនាតូច រៀបរយលេខ ១ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០១៥ របស់យោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានដំណើរការបើកវគ្គ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៥ ដែលមានសិក្ខាកាម ចូលរួមហ្វឹកហាត់ចំនួន ២៥០ នាក់ ដោយប្រើរយៈពេល ៤៥ថ្ងៃ ក្នុងវគ្គហ្វឹកហ្វឺននេះ យើងទទួលបានកញ្ចប់ថវិកា ឧបត្ថមពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា សម្រាប់បន្ថែម លើការហូបចុក ដល់សិក្ខា កាមម្នាក់ៗផងដែរ ។

មានប្រសាសន៍សំណេះសំណាល ជាមួយសិក្ខាកាម លោកឧត្តមសេនីយ៍ទោ ស៊ីន ស៊ីណាត បានពាំនាំនូវការាសាក សួសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាកដឹកនាំអគ្គបញ្ជាការ និងថ្នាក់ដឹកនាំបញ្ជាការដ្ឋាន កងទ័ព ជើងគោកជូនដល់សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺនទាំងអស់ និងបានផ្តាំផ្ញើដល់សិក្ខាកាម ត្រូវយកចិត្តស្ដាប់គ្រូឧទ្ទេសនិង យកឱ្យអស់ស្មារតីគោរព ឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា សារាចរណែនាំ លក្ខន្តិកៈ និងបទបដ្ឋាន គតិយុត្តនានា ប្រកាន់ ខ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ដើម្បីកម្លាំងពិត របស់ប្រជាជាតិ ដើម្បីបុព្វហេតុ ការពារ ជាតិ និងប្រជាជន និងត្រូវបន្តយកចិត្តទុកដាក់ បំពេញការងារបង្កើន ស្មារតី ឆន្ទៈមនសិការស្នេហាជាតិ ការពារបូរណ ភាពទឹកដី និងចូលរួមកិច្ចការងារជាច្រើនមួយចំនួនទៀត ដូចជាការងាររក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការចូលរួម ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដើម្បីស្តារអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជានិច្ច ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>