ភ្នំពេញ ៖ វិទ្យាស្ថានបារំាង សហការជាមួយ ព្រលានយន្ដហោះកម្ពុជា បានសម្ពោធ ពិព័រណ៍រូបថតលំហ និងស្ថាបត្យ កម្ម កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ នៅវិទ្យាស្ថានបារាំង ដោយមានការចូលរួម ពី លោក Emmanuel MENANTEAU អគ្គនាយកប្រតិបត្តិអាកាសយានដ្ឋានកម្ពុជា លោក Romain LOUVET ទីប្រឹក្សាសហប្រតិបត្តិការ និង កិច្ចការវប្បធម៌-នាយក វិទ្យាស្ថានបារាំង នៅកម្ពុជា រួមទាំងភ្ញៀវជាតិ និងអន្ដរជាតិ ។
ក្នុងកម្មវិធីនោះ មានការដឹកនាំរូបថត ដោយលោក អាលបង់ លេគុយយេរ (បារាំង) និងលោក សុវណ្ណ ភីទ្បុង (ខ្មែរ) និងក្រុមនិស្សិត មកពីស្ទូឌីយោថតរូប របស់វិទ្យាស្ថានបារំាង ដែលបានសិក្សាស្វែងយល់ អំពីព្រលានយន្ដហោះ អន្ដរ ជាតិភ្នំពេញ និងសៀមរាប រួមទាំងបានសិក្សា ពីទីតាំង ការយាន្តដ្ឋាននៃចំណតអន្ដរជាតិទាំងនោះ ។
ព្រមជាមួយគ្នានោះ ក្រុមអ្នកថតរូប ដែលមានការយល់ដឹងរៀងៗខ្លួនទាំងនេះ បង្ហាញពីលំហផ្លាស់ប្ដូរយ៉ាងលឿន ក៏ ដូចជាលក្ខណៈជាមនុស្ស និងការបាត់បង់លក្ខណៈជាមនុស្សទៅវិញស្របពេលជាមួយគ្នានោះ ដែលប្រជាជនជាច្រើន ឆ្លងកាត់ ប៉ុន្ដែគ្មាននរណាម្នាក់រួចជីវិតនោះទេ ។
សូមបញ្ជាក់ថា ការថតរូបលំហរនេះបាន បញ្ជាក់ពីច្នៃប្រឌិត ក៏ដូចជាការផ្សងព្រេងមួយ ដែលថតពីលើលំហដ៏លំបាក៕