ភ្នំពេញ ៖ វិវាទដ៏រ៉ាំរ៉ៃ រវាងអ្នករត់កង់៣ នឹងត្រូវបញ្ចប់ នៅម៉ោង៣រសៀល ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥ ខាងមុខ ក្រោមការសម្របសម្រួល របស់ លោក គួច ចំរើន អភិ បាលខណ្ឌដូនពេញ ដែលមានបទពិសោធន៍ ក្នុងការដោះស្រាយ បញ្ហាជាច្រើន នៅរាជធានីភ្នំពេញ ។
ការតាមការរំពឹងទុក ពីភាគីទាំងសងខាង ដែលមាន លោក ឯ សំភាស់ ប្រធានសមាគម រួមគ្នាដើម្បីអភិវឌ្ឍន៍នៅកម្ពុជា ( ស.រ.អ.ក) និងលោក វ៉ន ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគេដឹងថា មាន ទំនាស់ជាមួយគ្នាលើការរត់កង់៣នោះ នឹងមានលទ្ធផលផ្លែផ្កាជាច្រើន ។
លោក វ៉ន ពៅ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ថា លោក សូមស្នើឲ្យអភិបាលខណ្ឌដូនពេញ ប្រាប់ភាគីម្ខាងទៀត ឲ្យបញ្ឈប់ការប្រើអំពើហិង្សា ត្រូវរក្សាភាពស្ងៀមស្ងាត់ ។
ដើម្បីឲ្យមានទំនុកចិត្ត លោក គួច ចំរើន បានសន្យាថា នឹងប្រាប់ទៅភាគីលោក ឯ សំភាស់ តាមការស្នើសុំរបស់លោក វ៉ន ពៅ ហើយលោកសង្ឃឹមថា ភាគីទាំងខាងនឹងទទួលយកបាន ចំពោះលទ្ធផលនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ។
សូមបញ្ជាក់ថា លោក គួច ចំរើន ត្រូវបានគេទទូលស្គាល់ថា បានចូលរួមសម្របសម្រួល បញ្ចប់ជម្លោះបានជាច្រើន ករណីជាក់ស្តែង ដូចជា ករណីវិវាទរបស់បុគ្គលិក ថៅកែក្រុមហ៊ុនដឹកអ្នកដំណើរភ្នំពេញសូរិយា ហើយមួយករណី ទៀត ក្រុមអាជីវករផ្សារសូរិយា ដែលបានផ្ទុះការតវ៉ាក្នុងករណីតម្លើងថ្លៃតូប ៕