Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គម្រោង ឧបត្ថម្ភបន្ទាន់- ហិរញ្ញប្បទាន បន្ថែម ត្រូវបាន បង្កើតឡើង ដើម្បីកាត់បន្ថយ ភាពក្រីក្រ

$
0
0

ភ្នំពេញ៖ គម្រោងឧបត្ថម្ភស្បៀងបន្ទាន់ បង្កើតកម្មវិធីថ្មីមួយ ដើម្បីជួយសង្គ្រោះប្រជាជនក្រីក្រ ដែលមានឈ្មោះថា គម្រោង ឧបត្ថម្ភស្បៀង បន្ទាន់-ហិរញ្ញប្បទានបន្ថែម (EFAP-ARF) ក្នុងគោលបំណង ជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោក វង់ សណ្តាប់ អគ្គលេខាធិការរង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោង ឧបត្ថម្ភស្បៀងបន្ទាន់ បានមាន ប្រសាសន៍ នាពេលបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តគម្រោង ឧបត្ថម្ភស្បៀងបន្ទាន់-ហិរញ្ញប្បទាន បន្ថែម នៅព្រឹកថ្ងៃទី២៤ ធ្នូ ២០១២នេះថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺចង់ផ្សព្វផ្សាយ អំពីគម្រោងឧបត្ថម្ភស្បៀង បន្ទាន់-ហិរញ្ញវត្ថុបន្ថែម និងស្ថាប័នដែលពាក់ព័ន្ធ «ដើម្បីឲ្យដឹងអំពីគម្រោងផ្ទាល់តែម្តង ដែលរួមមានគោលបំណង របស់ គម្រោង ប្រជាជនជាគោលដៅ ដែលទទួលផលពីកម្រោង វិសាលភាព ដែលគ្របដណ្តប់លទ្ធផលរំពឹងទុក និងសកម្មភាព សំខាន់នានា ថវិកា យន្តការសម្រាប់អនុវត្តន៍ គម្រោងនេះ»។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រសាសន៍ថា ក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះថា ថ្វីត្បិតគម្រោង EFAP ផ្តោតការយកចិត្តទុកដាក់ ជួយប្រជាជន ក្នុងលក្ខណៈជាគម្រោង សង្គ្រោះបន្ទាន់ ប៉ុន្តែតាមជាក់ស្តែងកម្ពុជា បានចាត់ចែងការ អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលអាចជួយដោះស្រាយ សេចក្តីត្រូវការបន្ទាន់ផង និងសេចក្តីត្រូវការ សម្រាប់រយៈពេលមធម្យ និងយូរអង្វែងផងដែរ។

លោក បានបន្ថែមថា គម្រោងនេះបានផ្តួចផ្តើម និងអនុវត្តន៍ចប់សព្វគ្រប់ប្រកប ដោយភាពជោគជ័យ លើសកម្មភាពថ្មីៗមួយ ចំនួន ជាពិសេស កម្មវិធីសាច់ប្រាក់ពលកម្ម (CFM) និងការផលិតពូជដំណាំ ប្រកបដោយគុណភាព «ចំពោះកម្មវិធីសាច់ប្រាក់ ពលកម្ម បានរួមបញ្ចូល នូវកម្មវិធីសំណង់ស៊ីវិល (CW) ដែលជារួមយើង បានជួលជុល និងកែលម្អផ្លូវជនបទ បានប្រមាណ ៧០០គ.ម និងប្រឡាយទឹករង ដែលអាចមានសក្តានុពលស្រោចស្រពផ្ទៃដី ធ្វើស្រែចំការបានប្រមាណ ១៨.០០០ហិកតា»។

យោងតាមលោក អ៊ីរីខ សីតវីខ(Eric Sidgwick) នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានឲ្យដឹងថា គម្រោងនេះត្រូវ បាន អនុវត្ត ដោយមិនមានការពន្យារឡើយ ហើយបានដល់ដៃប្រជាជន រាប់ពាន់នាក់ទាក់ទង ទៅនឹងការផ្តល់ស្បៀងអាហារ ដោយសារតែ ការអនុវត្តគម្រោងបានល្អប្រសើរ ក្រុមប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយបន្ថែមទៀត ដើម្បី បន្តគម្រោងនេះ «ខ្ញុំសូមស្វាគមន៍ចំពោះ ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្ត នូវគម្រោងនេះ ប្រកបដោយជោគជ័យ»។

(EFAP)-ហិរញ្ញប្បទានបន្ថែម មានចំនួនថវិកាសរុបប្រមាណ ២៧,៧៣ លានដុល្លារ ដែលក្នុងនោះពី GAFSP ចំនួន ២៤.៥ លានដុល្លារ និងថវិកា របស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៣,២៣លានដុល្លារ ដែលជាគម្រោង បន្តនូវគម្រោងឧបត្ថម្ភ ស្បៀងបន្ទាន់កាលពី២០០៨ ក្នុងគោលបំណង បន្តជួយប្រជាជនក្រីក្រនៅកម្ពុជា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>