Quantcast
Viewing all articles
Browse latest Browse all 8042

ក្រុមប្រហុកខ្មែរ ឧបត្ថម្ភ ថវិកាដល់ «សមាគមតន្ត្រី សំនៀងជនពិការ»

ភ្នំពេញ៖ បន្ទាប់ពី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានចុះផ្សាយពីភាពខ្វះខាត ក្នុងកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ របស់ សមាគមតន្ត្រីសំនៀងជនពិការ ដែលមានសមាជិកជិត ២០នាក់ សុទ្ធសឹងជាអ្នកពិការភ្នែក ទាំងអស់នោះ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ នេះ ក្រុមមូលនិធិប្រហុកខ្មែរ បាននាំយកនូវថវិកាបន្តិចបន្តួច មកចូលរួមឧបត្ថម្ភតាម រយៈមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ។

ថវិកាដែលតំណាង ក្រុមប្រហុកខ្មែរឧបត្ថម្ភ ដល់សមាគមតន្ត្រីសំនៀងជនពិការ នៅពេលនេះ មានចំនួន ២៥ ដុល្លារអាមេរិក ដែលបានមកពីសប្បុរសជននានា តែងតែមានក្ដីអាណិតអាសូរ ដល់ជនពិការ និងកំពុងជួបនូវភាពខ្វះខាតនេះ។

ថ្វីត្បិតថវិកានេះ មានចំនួនតិចតួចក្ដី តែបានបញ្ជាក់ឲ្យឃើញពីសន្ដានចិត្ត ចេះជួយចែករំលែកគ្នា ក្នុងគ្រាអាសន្នអន់ក្រ ជា ពិសេស គឺក្ដីអាណិតអាសូរ ដល់ជនពិការ ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្វែងរកចំណូលប្រចាំថ្ងៃ បានសមរម្យ ដូចជនធម្មតាឡើយ។

គួររំឭកថា សមាគមតន្ត្រីសំនៀងជនពិការ ដែលបានបង្កើតឡើង តាំងពីថ្ងៃទី១៧ខែសីហា ឆ្នាំ២០១២ មានសមាជិកជាង២០ នាក់ សុទ្ធសឹងជាអ្នកពិការភ្នែកទាំងអស់ និងពឹងផ្អែកក្នុងការបង្ហើរសំនៀង តាមកម្មវិធីនានា ដើម្បីស្វែងរកថវិកាជួយសមាគម បាននឹងកំពុងជួបប្រទះនូវការខ្វះខាត ថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើន ដើម្បីផ្គត់ផ្គង់ជីវភាព សមាជិក ដែលជាអ្នកពិការ ទាំងអស់ ក្នុងសមាគម ខណៈដែលសមាជិកដែល ធ្លាប់តែបញ្ចេញសំនៀងនៅតាមកម្មវិធី និងតាមរយៈការដើរសុំគេច្រៀង នៅក្នុងភោជនីយដ្ឋាននានា នៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានម្ចាស់ហាងមួយចំនួន មានការរើសអើងស្អប់ខ្ពើម មិនឲ្យពួកគេ ចូលច្រៀង ដើម្បីបានកម្រៃបន្តិចបន្តួចនោះទេ។

លោក ចាប តូ ជាប្រធាន ក៏ដូចជាសមាជិកទាំងអស់ ក៏បានអំពាវនាវ ដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាអាណិត អាសូរ ជួយឧបត្ថម្ភទោះជាថវិកា ឬជាសម្ភារៈក្ដី តាមសុទ្ធាជ្រះថ្លារៀងខ្លួន ដល់សមាគមតន្រ្តីសំនៀងជនពិការ ដែលកំពុង តែជួបប្រទះ នូវការខ្វះខាតសព្វបែបយ៉ាងនេះ។ លោក ក៏បានទទូចសំណូមពរ ដល់លោកប្រុស លោកស្រីជាម្ចាស់ ភោជនីយដ្ឋាននានា សូមលោកមេត្តាកុំមានការរើសអើងជនពិការ សូមអាណិតអាសូជនពិការ និងបើកចិត្តឲ្យទូលាយផ្ដល់ ឱកាសដល់ជនពិការ ដើម្បីបានកម្រៃខ្លះៗ ជួយសម្រាលកម្រិតជីវភាព ដែលកំពុងរងទុក្ខវេទនាខ្វះខាតនេះ។

បើសប្បុរសជនណា មានបំណងចង់ជួយឧបត្ថម្ភដល់ សមាគមតន្ត្រីសំនៀងជនពិការ លោកអ្នកអាចទំនាក់ទំនង ទៅកាន់ អ្នកស្រី ឃុន ស្រីនិ ដែលមានលេខទូរស័ព្ទ ០១២ ៧៣១ ២៨៥ ជាអ្នកសម្របសម្រួលក្នុងសមាគម ឬអាចទាក់ទង មកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដែលមានអាសយដ្ឋាន ផ្ទះលេខ ៥៧ ផ្លូវលេខ ៤៨០ សង្កាត់ទូលទំពូងទី២ ខណ្ឌចំការមន ឬតាមរយៈ លេខទូរស័ព្ទ ០១២ ៥២ ៦៨ ១១ ៕

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com

Image may be NSFW.
Clik here to view.
www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles