Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យ ចរាចរផ្លូវគោក ក្នុងខេត្តកំពង់ធំ

$
0
0

កំពង់ធំ៖ ដោយមានការ បញ្ជាពីលោក ឈុន ឈន់ ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខេត្តកំពង់ធំ និងមានការដឹកនាំ បញ្ជាដោយផ្ទាល់ ពីលោក ឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ បានសហការ ជាមួយស្ថាប័ន ពាក់ព័ន្ធ ចុះត្រួតពិនិត្យ ចរាចរផ្លូវគោក នៅតាមគោលដៅ ក្នុងគោលបំណង ពង្រឹង ច្បាប់ចរាចរណ៍ជើងគោក នៅក្នុងខេត្ត ។

ក្នុងការចុះត្រួតពិនិត្យនេះ លោក វរៈសេនីយឯក កែវ ហួរ ស្នងការរងនគរបាល ខេត្ត និងជាប្រធានការិយាល័យ កណ្តាលសណ្តាប់ធ្នាប់ បានមានប្រសាសន៍ថា ក្នុងគោលបំណង រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងការធ្វើចរាចរ នៅលើផ្លូវថ្នល់ ការពារអាយុ ជីវិតមនុស្ស សត្វនិងការពារ បរិស្ថាន ទប់ស្កាត់ការប៉ះពាល់ សុខភាព មនុស្សនិងខូចខាត ទ្រព្យសម្បត្តិរដ្ឋនិងឯកជន ទប់ស្កាត់ការ ប្រព្រឹត្តបទល្មើស ដែលបណ្តាលមកពីការ ប្រើប្រាស់ផ្លូវថ្នល់ ។

គួរបញ្ចាក់ផងដែរថា ស្ថានភាពគ្រោះថ្នាក់ ចរាចរក្នុងឆ្នាំ២០១២នេះ កើតឡើងចំនួន១២៨លើក បើប្រៀបធៀប ឆ្នាំ២០១១ មានការថយចុះ២លើក ករណីនេះបណ្តាល ឲ្យស្លាប់១១០នាក់ របួស១៤៨នាក់ របួសស្រាល៨២នាក់ ខូចម៉ូតូ៩២គ្រឿង រថយន្តធុនតូច៥២គ្រឿង រថយន្តធុនធំ ៣០គ្រឿង និងករណីផ្សេងៗ១១គ្រឿងទៀត ។ មូលហេតុ ដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ចរាចរ មកពីបើកបរលើស ល្បឿន២៣ភាគរយ ធ្វេសប្រហែស ១៧ភាគរយ ជែងគ្នា១៦ភាគរយ កត្តារថយន្តហ្វ្រាំង ភ្លើង៦ភាគរយ និងផ្លូវរអិល១ភាករយ ។

លោកវរៈសេនីយឯក កែវ ហួរ បានផ្តាំផ្ញើ ឲ្យអ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ចរាចរ បើកបរត្រូវមានប័ណ្ណ បើកបរ ប័ណ្ណសម្គាល់ យានយន្ត និងស្លាកលេខ លិខិត អនុញ្ញាធ្វើអាជីវកម្ម យានយន្តត្រូវមាន ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធភ្លើង សំបកកង់ល្អ និងលក្ខណៈ ផ្សេងទៀត មុនពេលធ្វើចរាចរ នៅលើដងផ្លូវ សាធារណៈ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles