ព្រះសីហនុ ៖ ដោយសារតែឥទ្ធិពលខ្យល់ បោកបក់ខ្លាំង នៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ ក្បែរកោះរ៉ុង ក្នុងសង្កាត់កោះរ៉ុង ក្រុងព្រះសី ហនុ ខេត្ដព្រះសូីហនុ បានបណ្ដាលឱ្យទូកដឹក ទំនិញធុនធំមួយគ្រឿង លិចកណ្ដាលសមុទ្រ សាគរ បណ្ដាលឱ្យអ្នកជិះ នៅលើទូកចំនួន៨ នាក់រងគ្រោះ ប៉ុន្ដែត្រូវបានកម្លាំងសមត្ថកិច្ច ជួយសង្គ្រោះទាន់ពេលវេលា ដោយឡែក ទំនិញនៅលើទូករងការខូចខាតទាំងអស់។
យោងតាមសេចក្ដីរាយការណ៍ពីខេត្ដព្រះ សីហនុ បានឱ្យដឹងថា គ្រោះធម្មជាតិដែល បានបោកបក់បណ្ដាលឱ្យទូកដឹកទំនិញធុនធំ លិចកណ្ដាលសមុទ្រ នៅក្បែរកោះរ៉ុងខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ ប៉ុន្ដែក្រោយ គ្រោះថ្នាក់នេះកើតឡើង កម្លាំងសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធរួមទាំងប្រជានេសាទ តាមទូក នៅលើផ្ទៃសមុទ្រ បាននាំគ្នាជួយ អន្ដរាគមន៍ ជួយសង្គ្រោះជីវិតរបស់មនុស្ស ទាំង៨នាក់នោះ រួចផុតពីសេចក្ដីស្លាប់ ។
ទាក់ទិនគ្រោះធម្មជាតិដែលបណ្ដាលមកពីខ្យល់បក់យ៉ាងខ្លាំងលើនេះ ស្នងការនគរ បាលខេត្ដព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី តាក់ វណ្ណថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទឱ្យដឹងថា ទូកដឹកទំនិញ ធុនធំ ដែលមានម្ចាស់ទូកឈ្មោះឡុង អួន បានធ្វើដំណើរពីប្រទេសថៃ ចូលមកក្រុងព្រះ សីហនុ លុះកំពុងបើក ស្រាប់តែជួបខ្យល់បក់ បោកយ៉ាងខ្លាំង បណ្ដាលឱ្យទូកលិចទៅក្នុង ទឹកសមុទ្រ ។
លោកឧត្ដមសេនីយ៍តាក់ វណ្ណថា បានបន្ដ ថា មនុស្សចំនួន៨នាក់ រួមមានអ្នកបើកទូក ម្នាក់ កម្មករទូក៥នាក់ និងអ្នកធ្វើដំណើរចំនួន ២នាក់ផ្សេងទៀត ទាំងអស់៨នាក់បានជួប ហេតុការណ៍នេះ ប៉ុន្ដែត្រូវបានកម្លាំងសមត្ថ កិច្ចនិងអាជ្ញាធរពាក់ព័ន្ធជួយសង្គ្រោះទាន់ ពេលវេលា មិនបណ្ដាលឱ្យនរណាម្នាក់រង គ្រោះដល់អាយុជីវិតនោះឡើយ ។
ស្នងការនគរបាលខេត្ដព្រះសីហនុបានបន្ដ ទៀត ថា បើទោះបីអ្នកធ្វើដំណើរតាមទូក ត្រូវបានជួយសង្គ្រោះរួចផុតពីសេចក្ដីស្លាប់ក៏ ដោយ ប៉ុន្ដែទំនិញដូចជាការ៉េមតុក្កតា ចំនួន ១០០កេស ប៊ិនក្លាស្សេត្រី និងសាច់មងជា ដើម ត្រូវបានលិចទៅក្នុងទឹកសមុទ្រ ប៉ុន្ដែ មិនដឹងថា គិតជាទំហំទឹកប្រាក់អស់ប៉ុន្មាន នោះឡើយ ។
យ៉ាងណាក៏ដោយ អត្ដសញ្ញាណរបស់ជន រងគ្រោះ ដែលត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរ ជួយសង្គ្រោះរួចផុតពីសេចក្ដីស្លាប់នោះ មិន ទាន់ត្រូវបានបញ្ជាក់អត្ដសញ្ញាណពីសមត្ថកិច្ច នៅឡើយទេ ។ ប៉ុន្ដែតាមសេចក្ដីរាយការណ៍ ផ្សេងទៀតបានឱ្យដឹងថា មូលហេតុដែលនាំ ឱ្យទូកដឹកទំនិញខាងលើនេះលិច បណ្ដាលមក ពីផ្ទុកទំនិញរាប់សិបតោន ហើយពេលធ្វើ ដំណើរបត់ចូលកោះរ៉ុង ក៏ជួបខ្យល់បក់បោក យ៉ាងខ្លាំង បណ្ដាលឱ្យលិចតែម្ដងទៅ ។
យោងតាមមន្ដ្រីយោធាជើងទឹក ប្រចាំ នៅមូលដ្ឋានលំហរសមុទ្រ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ថា ទូកដឹកទំនិញធុនធំខាងលើនេះ បានធ្វើ ដំណើរពីប្រទេសថៃ ឆ្ពោះមកក្រុងព្រះសីហនុ ដែលដឹកទំនិញចំណុះរហូតដល់ជាង១០០ តោនហើយពេលធ្វើដំណើរបត់ចូលទៅ កោះរ៉ុង ក៏ជួបឧប្បត្ដិហេតុខ្យល់ព្យុះ បណ្ដាល ឱ្យទឹកសមុទ្រមានរលកកំពស់រហូតដល់២ ម៉ែត្រ ធ្វើឱ្យទូកក្រឡាប់និងលិចចូលទៅក្នុង ទឹកតែម្ដង ។
មន្ដ្រីយោធាជើងទឹកខាងលើនេះ បន្ទាប់ ពីមានគ្រោះថ្នាក់ដោយខ្យល់ព្យុះ បណ្ដាល ឱ្យទូកដឹកទំនិញលិចយ៉ាងដូច្នេះ លោកឧត្ដម នាវីទោ ទៀ សុខា មេបញ្ជាការរងកងទ័ព ជើងទឹក និងជាមេបញ្ជាការជួរមុខនៃគណៈកម្មការជាតិសន្តិសុខលំហរ សមុទ្រ បានបញ្ជូននាវាម៉ារីនមួយគ្រឿង ទៅជួយសង្គ្រោះមនុស្សចំនួន៨នាក់ ដែល កំពុងជិះនៅលើទូក ឱ្យរួចផុតពីសេចក្ដីស្លាប់ ប៉ុន្ដែសម្រាប់ទំនិញ ដែលនៅលើទូក បានរការខូចខាតទាំងអស់មិនអាចជួយបានឡើយ។
លោកឧត្ដម នាវីទោ ទៀ សុខា មេបញ្ជាការរងកងទ័ព ជើងទឹក និងជាមេបញ្ជាការ ជួរមុខនៃ គណៈកម្មការជាតិ សន្តិសុខលំហរ សមុទ្រ បានថ្លែងឲ្យដឹងថា ជនរងគ្រោះ ចំនួន៨នាក់ ក្នុងនោះ អ្នកបើកទូកម្នាក់ កម្មករ ទូក៥នាក់ និងធ្វើដំណើរ តាមទូក២នាក់ ត្រូវបានជួយ សង្គ្រោះទាន់ ពេលវេលា មិនមានគ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ។
លោកបានបន្តថា ទូកនេះជាទូក របស់ប្រជាពលរដ្ឋ ខ្មែរដែលបានដឹក ផលនេសាទ យកទៅលក់នៅ ប្រទេសថៃ ហើយពេល ត្រឡប់មកវិញ ក៏ដឹកទំនិញ ជាឥវ៉ាន់លក់ដូរ មិនច្រើននោះទេ លុះធ្វើដំណើរមកដល់ ចំណុចកើតហេតុ ក៏ប៉ះត្រូវ ខ្យល់ខ្លាំង ហើយក៏ក្រឡាប់លិច ទៅក្នុងទឹកតែម្តង។
ភ្លាមៗនោះ លោកបានចេញជួយ អន្តរាគមន៍ តាមរយៈបញ្ជូន ទៅនាវាមួយគ្រឿង ទៅជួយសង្គ្រោះ ជនរងគ្រោះទាំងអស់ ឲ្យរួច ពីសេចក្តីស្លាប់ ប៉ុន្តែទំនិញ បានរងការខូចខាត អស់ហើយ៕
យ៉ាងណាក៏ដោយ មិនទាន់មានការ បញ្ជាក់ពីសមត្ថកិច្ចនិងម្ចាស់ទូកពីទំហំហំទឹកប្រាក់ ដែលបណ្ដាលមកពីការលិចទូកខាង លើនេះទេ ៕