រ៉ង់ហ្គូន ៖ យ៉ាងហោចណាស់មនុស្ស ២១នាក់បានស្លាប់ និង ៤៧នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីនាវាមួយគ្រឿង ដែលមានកន្លែងជិះពីរជាន់ បានលិចនៅតាមដងទន្លេនៃក្រុង ក្យកព្យូ ស្ថិតនៅរដ្ឋរ៉ាឃីន នៃសហភាពមីយ៉ាន់ម៉ា តាំង ពីយប់ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០១៥ មកម្ល៉េះ ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍នេះថា មនុស្សជិះនៅលើទូកទាំងអស់ មានជាង ២០០នាក់ ហើយក្នុងនោះ ១៦៧នាក់ ត្រូវបានសង្គ្រោះឲ្យរួចជីវិត ។ នាវាឈ្មោះ អ៊ុង ដាគុណ បានដឹកមនុស្ស ២១៤ ចេញពីក្រុង ក្យកព្យូ ទៅកាន់កំពង់ផែ ស៊ីតថ្វាយ នៃរដ្ឋរ៉ាឃីន ហើយក៏ជួបគ្រោះថ្នាក់ពេលកំពុងធ្វើដំណើរតែម្តង ។
ក្រុមសង្គ្រោះនៅតែបន្តស្វែងរកមនុស្សដែលកំពុងបាត់ខ្លួននៅឡើយ ដោយឡែក មូលហេតុ ចម្បងដែលនាំឲ្យមាន គ្រោះថ្នាក់នេះ នៅមិនទាន់មានការបញ្ជាក់ទេ ៕