Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ប្រកាសបើក ការប្រកួតប្រជែង ផែនការ អាជីវកម្មថ្នាក់ជាតិ

$
0
0

ភ្នំពេញ៖ ដើម្បីជួយបំផុស គំនិតអាជីវកម្មឲ្យមានភាពរឹងមាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០១៥ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំកម្មវិធី សន្និសីទសារព័ត៌មានស្តីពី «ការប្រកួតប្រជែង ផែនការអាជីវកម្មថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥ (NBPC2012)» ដោយទទួលបានការអនុញ្ញាត និងគាំទ្រយ៉ាងមុតមាំ ពីក្រសួងអប់រំយុវជននិងកីឡា ។

ថ្លែងក្នុងសន្និសីទសារព័តមាន លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការរងប្រតិបត្តិ នៃសាលកវិទ្យាលពុទ្ធសាស្ត្រ បានបញ្ជាក់ថា វត្ថុគោលបំណង នៃការរៀបចំការប្រកួតប្រជែង ផែនការអាជីវកម្មថ្នាក់ជាតិនេះឡើង ដើម្បីជំរុញ និងគាំទ្រដល់យុវជនកម្ពុជាទូទាំងប្រទេស ដែលមានទឹកចិត្តស្រឡាញ់ និងមានក្តីស្រមៃ ចង់ក្លាយជាសហគ្រិន ឲ្យមានឱកាសអាចធ្វើការ អភិវឌ្ឍផែនការអាជីវកម្មរបស់ខ្លួនព្រម ទាំងទទួលការបណ្តុះបណ្តាល នូវភាពជាសហគ្រិន ដែលឈានមុខគេក្នុងប្រទេស ស្របពេលដែលវិនិយោគិនជាច្រើន បាននិងកំពុងធ្វើដំណើរ មកបណ្តាក់ទុននៅកម្ពុជា ។

លោកបន្ថែមថា បេក្ខជន៣ក្រុម នឹងត្រូវជ្រើសរើសជាម្ចាស់ជ័យលាភី នៃប្រកួតប្រជែង ផែនការអាជីវកម្មថ្នាក់ជាតិនេះ។ ក្រៅតែទទួលបាន ប្រាក់រង្វាន់ហើយនោះ បេក្ខជននឹងទទួលបាន នូវបទពិសោធន៍ ពីសហគ្រិនជោគជ័យនៅកម្ពុជា និងបរទេស។

អ្នកសម្របសម្រួសកម្មវិធី ប្រកួតប្រជែងផែនការ អាជីវកម្មថ្នាក់ជាតិ លោក Lucien Ong បានមានប្រសាសន៍ថា ការប្រកួតប្រែងនេះ បានប្រកាសទទួលពាក្យ ចាប់ពីថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៥ ហើយឈប់ទទួលពាក្យនៅថ្ងៃទី ២៨ ខែ កុម្ភ: ឆ្នាំ ២០១៥។ ជាក់ស្តែងនិស្សិតប្រមាណ១៨ សាកលវិទ្យាល័យ បានមកដាក់ពាក្យប្រកួតប្រជែង ហើយក្រុមការងារ បានជម្រុះយកបេក្ខជនចំនួន ២០ក្រុម (១ក្រុមមានគ្នា៣នាក់) ដើម្បីប្រកួតប្រជែង ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លោកបន្តថា« ជាលទ្ធផល យើងជម្រុះយកបាន ២០ក្រុម ដើម្បីធ្វើការប្រកួតប្រជែង ហើយពួកគាត់នឹងត្រូវចូលរួម វគ្គបណ្តុះបណ្តាលបន្ថែមរយ:ពេល៦ សប្តាហ៍ ពីសំណាក់អ្នកជំនាញ និងគ្រូបង្គោល ដែលមានបទពិសោធន៍ ក្នុងការធ្វើផែនការអាជីវកម្ម និងជំនួញជាក់ស្តែង មកពីប្រទេសអូស្ត្រាលី ហុងកុង សហរដ្ឋអាម៉េរិក និង កម្ពុជា»។

ការប្រកួតប្រជែងនេះ នឹងចែកចេញជា ៣ ដំណាក់កាលធំៗ ៖ទី១- វគ្គជម្រុះ : ក្រុមប្រកួតប្រជែង ២០ ក្រុមត្រូវបានជ្រើសរើស តាមរយ:ការប្រកាសលទ្ធផលជាផ្លូវការ នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៥។ ទី២-វគ្គពាក់កណ្តាលផ្តាច់ព្រាត់ នឹងត្រូវជ្រើសរើសយក៨ក្រុម ដើម្បីឆ្លងទៅវគ្គផ្តាច់ព្រាត់ ដែលត្រូវប្រកាស លទ្ធផលនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៥ និង វគ្គផ្តាច់ព្រាត់ ស្វែងរកជ័យលាភី ៣ក្រុម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ ។

ដោយឡែកសម្រាប់ប្រាក់រង្វាន់វិញ គឺលេខ១ ទទួលបានទឹកប្រាក់ ៥០០០ដុល្លារ លេខ ទទួលបានទឹកប្រាក់ ៣០០០ដុល្លារ និង លេខ ទទួលបានទឹកប្រាក់ ២០០០ដុល្លារ និង រង្វាន់អនុស្សាវីយ៍ជាច្រើនទៀត ថែមទាំងឱកាសការងារ និងការបើកអាជីវកម្មថែមទៀតផង។

សូមជម្រាបថា បេក្ខជនអាទិភាពដំបូងជានិស្សិត ពីគ្រប់សាកលវិទ្យាល័យ ក៏ដូចជាប្រជាជនកម្ពុជា ដែលបេក្ខជនទាំងអស់ ត្រូវមានអាយុយ៉ាងតិច២០ឆ្នាំ។ អ្នកចូលរួមជាក្រុម ត្រូវមានគ្នាបីនាក់ ហើយម្នាក់ក្នុងចំណោមនោះ ត្រូវមានចំណេះដឹងល្អខាងភាសាអង់គ្លេស ព្រោះអ្នកដែលជាប់ក្នុងវគ្គជម្រុះ នឹងទទួលបានការបណ្តុះបណ្តាលជា ភាសាអង់គ្លេស ពីអ្នកជំនាញដែលមកពីបរទេសហើយនឹងត្រូវធ្វើបទបង្ហាញ ជាភាសាអង់គ្លេស នៅចំពោះមុខអ្នកបណ្តាក់ទុន ដែលចូលរួមផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>