Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រព័ន្ធលូ ប្រវែងជិត២ម៉ឺនម៉ែត្រ និងប្រឡាយ ជាង៥ពាន់ម៉ែត្រ ត្រូវបានក្រុមហ៊ុន AZ សហការ ជាមួយអាជ្ញាធរ កាយនិងស្ថាបនា

$
0
0

ភ្នំពេញៈ ដោយសារតែមានការកកស្ទះទឹក ក្នុងខណ្ឌពោធិ៍សែនជ័យនារដូវវស្សា ដែលបង្កឲ្យលិចលង់ភូមិឋានប្រជាពលរដ្ឋនោះ ទើបសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ បញ្ជៀសនៃការកកស្ទះទឹកនេះ និងបានតម្រូវឲ្យក្រុមហ៊ុន AZ សហការជាមួយអាជ្ញាធរ ដាក់លូនិងកាយប្រឡាយមេមួយខ្សែ ដើម្បីរំដោះទឹក ធ្វើយ៉ាងណា កុំឲ្យលិចលង់ភូមិឋានប្រជាពលរដ្ឋ ជាបន្តទៀត ទើបនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥នេះ លោក សេង គន្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោក នួន វណ្ណឌន តំណាងក្រុមហ៊ុន រួមអ្នកជំនាញ របស់ក្រុមហ៊ុនផងដែរ បានចុះទៅពិនិត្យទីតាំងនិង ឲ្យគ្រឿងចក្រកាយផងដែរ ដែលការដាក់លូនេះ មានប្រវែងជិត២ម៉ឺនម៉ែត្រ អមសងខាងផ្លូវជាតិលេខ៤ ហើយចំពោះអាជ្ញាធរ បានកាយប្រឡាយមេមួយខ្សែ ប្រវែង៥ពាន់ម៉ែត្រ។

លោក សេង គន្ធ ចុះទៅពិនិត្យទីតាំងប្រឡាយ ដែលត្រូវស្ថាបនានោះ បានឲ្យដឹងថា ដោយសារតែជំនន់ទឹកភ្លៀងធ្លាក់មក ធ្វើឲ្យមានការជន់លិចលង់ភូមិឋាន ប្រជាពលរដ្ឋ រស់នៅស្របតាមបណ្តោយ ផ្លូវជាតិលេខ៤ ជារៀងរាល់ឆ្នាំនោះ ដោយសារតែក្រុមហ៊ុន AZ ពុំមានប្រព័ន្ធលូត្រឹមត្រូវ ទើបនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ សាលារាជធានី បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមការថ្នាក់ជាតិ ចុះជួយរាជធានីភ្នំពេញ ដើម្បីដោះស្រាយការលិចលង់  និងមានចូលរួមពីលោក ម៉ប សារិន និងលោក ប៉ា សុជាតិវង្ស អភិបាលរាជាធានី និងមានតំណាងក្រុមហ៊ុន AZ ចូលរួម ជាមួយនិងមន្ត្រីសាលារាជធានី ជាច្រើនផងដែរ ដើម្បីស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាបញ្ជៀសការកកស្ទះនេះ រួមបានសំណូមពរ មកកាន់ក្រុមហ៊ុន AZ ត្រូវដាក់ប្រព័ន្ធលូនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ រហូតទៅដល់ព្រំប្រទល់ ស្រុកអង្គស្នួល ចំណែកឯការបង្ហូរ ចេញបន្តទៅទៀត លោកបានឲ្យសាលាខណ្ឌ កាយប្រព័ន្ធប្រឡាយមេមួយខ្សែ អមតាមផ្លូវរថភ្លើង ចេញពីភូមិអង្គ ឆ្ពោះទៅកាន់ប្រឡាយតាហោ និងហូរចូលទៅស្ទឹងព្រែកត្នោត ដែលមានប្រវែងជាង៥ពាន់ម៉ែត្រ គឺជាគំរោងរបស់សាលារាជធានី។

លោកបានបន្តថា នេះគឺជាយុទ្ធសាស្រ្តដ៏ល្អមួយ សម្រាប់ការរំដោះការកកស្ទះជំនន់ទឹកភ្លៀង ដែលធ្វើឲ្យ ជន់លិចលង់ភូមិឋាន របស់ប្រជាពលរដ្ឋនោះ ហើយបន្ទាប់ពី ស្ថាបនារួចនោះ ឃើញថា ទឹកដែលហូរចុះមកពីខេត្តកំពង់ស្ពឺ និងហូរចូលទៅតាមប្រឡាយមេមួយខ្សែនេះ ដូច្នេះការកកស្ទះបណ្តាលឲ្យលិចលង់ ភូមិឋាន ប្រជាពលរដ្ឋនោះ ជាពិសេសសង្កាត់ចោមចៅ សង្កាត់កន្ទោក សង្កាត់កំបូលនិងត្រពាំងក្រសាំង ផងដែរ គឺនឹងលែងមានការលិចលង់ទៀតហើយ ។

តំណាងក្រុមហ៊ុន AZ លោក នួន វណ្ណឌន បានឲ្យដឹងដែរថា ដើម្បីអនុវត្តន៍ទៅតាមការណែនាំរបស់ សាលារាជធានីភ្នំពេញនោះ ក្រុមហ៊ុនAZនិងខិតខំសម្រប សម្រួលផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋនិងខិត ខំកាយនិងដាក់លូឲ្យបានលឿនបំផុត លោកបានបញ្ជាក់ថា ការស្ថាបនាប្រព័ន្ធលូនេះ មានប្រវែងផ្លូវស្មើនិង ៩៥០០ម៉ែត្រ ដូច្នេះយើងដាក់សងខាង គឺមានប្រវែងសរុបស្មើនិង ១៩០០០ម៉ែត្រ ដែលលូនេះមានមុខកាត់២ម៉ែត្រ និងជម្រៅ២ម៉ែត្រ ជាប្រភេទលូកែង ដែលអាច ហូរបានលឿន។

លោកបានបន្តទៀតថា ខណៈដែលក្រុមហ៊ុនដំណើរស្ថាបនានោះ សូមឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចូលរួមសហការទាំងអស់គ្នាផងដែរ ដើម្បីឲ្យដំណើរស្ថាបនានោះ បាន ទៅដោយរលូន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>