Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធាន​យូអិន ​ស្ងប់ស្ងែង​សម្តេចតេជោ ក្នុងការ​ជំរុញ​ឱ្យ​មាន​វប្បធម៌​​ សន្ទនា​នយោបាយ​ នៅ​កម្ពុជា​

$
0
0

ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក បាន គីមូន បានសម្តែងការស្ងប់ស្ងែងចំពោះភាពច្នៃប្រឌិតខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃនាយករដ្ឋមន្រ្តីនៃ ក្នុងការជំរុញឱ្យមានវប្បធម៌សន្ទនាការ ការរីកចម្រើនខាងនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) នា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥។  

ប្រភពដដែលឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅទីក្រុងសេនដាយ ប្រទេសជប៉ុននៅរសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៥ លោក បាន គីមូន បានថ្លែងនូវអំណរគុណ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចំណាយនូវពេលវេលា ដ៏មានតម្លៃអញ្ជើញ មកចូលរួមសន្និសីទ ពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ។

ជាមួយគ្នានេះ លោក មានប្រសាសន៍សម្តែង នូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជំរុញឱ្យមានវប្បធម៌ សន្ទនានយោបាយ ជាពិសេសជាមួយ គណបក្សប្រឆាំងនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន ទាំងនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសការសម្រេចបាន នូវលទ្ធផលជាផ្លែផ្កា នៃការអនុវត្តន៍សេចក្តីប្រកាស សហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិ លើចំណុចអាទិភាពទាំង៩របស់ខ្លួន ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខយូអិន ក៏បានពិភាក្សាយ៉ាងយកចិត្ត ទុកដាក់ចំពោះសាលាក្តី កាត់ទោសមេដឹកនាំ ខ្មែរក្រហម ដែលក្នុងនោះអគ្គលេខាធិការអ.ស.ប បានសម្តែងនូវ ការវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិភាគទាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជួយ ផ្តល់នូវថវិកាដល់ការបើកប្រាក់បៀវត្សរ៍ ដល់បុគ្គលិកជាតិ របស់កម្ពុជា ហើយខាងផ្នែកអន្តរជាតិ ជាបន្ទុករបស់អង្គការសហប្រជាជាតិ ក្នុងការស្វែងរកថវិកា ដោយផ្ទាល់ ដើម្បីឱ្យមាននិរន្តរភាព ទៅមុខ ជាបន្តបន្ទាប់ ។

ពាក់ព័ន្ធនឹងការប្រារព្ធ ខួប៧០ឆ្នាំ របស់អង្គការសហប្រជាជាតិ ដែលនឹងធ្វើឡើងនៅខែ កញ្ញាឆ្នាំ២០១៥ លោក បាន គីមូន ក៏បានគោរពអញ្ជើញ សម្តេចតេជោ ចូលរួមក្នុងកិច្ចប្រជុំ កំពូលរំឭកខួបនោះ ព្រោះគឺជាកិច្ចប្រជុំ កំពូលដ៏មានសារៈសំខាន់ ក្នុងការពិភាក្សា សម្រាប់ បណ្តាប្រទេសទាំងអស់ ក្នុងពិភពលោក ដែលពាក់ព័ន្ធ ទៅនឹង ដំណាក់កាល ក្រោយឆ្នាំ២០១៥ ដែលជាសេចក្តីប្រកាស សហស្សវត្ស រ៍របស់អង្គការសហប្រជាជាតិ ។ ជាការឆ្លើយតបសម្តេច តេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ពេលវេលានោះសម្តេចមាន ការជាប់រវល់នឹងកិច្ចការ ជាច្រើននៅក្នុងប្រទេស តាមរយៈនេះសម្តេច នឹងចាត់តាំងឱ្យ លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ អញ្ជើញទៅ ចូលរួមកិច្ចប្រជុំនោះ ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ជម្រាបជូន អគ្គលេខាធិការអង្គការ សហប្រជាជាតិថា ដោយសារតែបញ្ហា គ្រោះមហន្តរាយ គឺជា បញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតនោះ កម្ពុជាបានរៀបចំតាក់តែង ច្បាប់ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយ ហើយដែល ច្បាប់នោះមកដល់ពេលនេះ កំពុងតែស្ថិតនៅក្នុងដៃ រដ្ឋសភា ។ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ បន្តថា នៅពេលដែលច្បាប់ នោះដាក់ឱ្យ អនុវត្តន៍ កម្ពុជានឹងមានភាពប្រាកដ និយមណាស់ ក្នុងការគ្រប់គ្រងគ្រោះ មហន្តរាយ នៅកម្ពុជានោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>