Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេច​តេជោ​ គំាទ្រ​យន្តការ​រួម​ ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ ប្រកាស​អាសន្ន​ជាមុន

$
0
0

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែង ការគំាទ្រចំពោះ គំនិតផ្តើមរបស់ ប្រទេសបារំាង ដែលចង់ប្រកាស ឱ្យបណ្តាប្រទេស ទាំងអស់លើ ពិភពលោក មានយន្តការរួម ក្នុងការប្រើប្រាស់ប្រព័ន្ធ ប្រកាសអាសន្នជាមុន ។

ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP)រាយការណ៍ឱ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនៅទីក្រុងសេនដាយ ប្រទេសជប៉ុន សម្តេចតេជោ បានអនុញ្ញាតឱ្យលោកស្រី Annick Girardin រដ្ឋលេខាធិការទទួលបន្ទុកអភិវឌ្ឍន៍ និងហ្រ្វង់កូហ្វូនី នៃសាធារណរដ្ឋបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

លោកស្រី Annick មានប្រសាសន៍ជម្រាបជូនសម្តេចតេជោ ថា ក្នុងពិធីបើកសន្និសីទពិភពលោកលើកទី៣ ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ លោក រ៉ូឡង់ហ្វាយីស ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសបារាំង បានថ្លែងសុន្ទកថាដោយបានគូសបញ្ជាក់ថា នៅខែ ធ្នូឆ្នាំ២០១៥នេះ ប្រទេសបារាំងនឹងមានរៀបចំ កិច្ចប្រជុំអន្តរជាតិស្តីពីការបម្រែបម្រួលអាកាសធាតុអាកាសនៅទីក្រុងបារីសប្រទេសបារាំង ។ លោកស្រីមាន ប្រសាសន៍បន្តថា កិច្ចប្រជុំអន្តរជាតិនោះគឺបារាំង ចង់ប្រកាសឱ្យបណ្តាប្រទេស ទាំងអស់លើពិភពលោកមានយន្តការរួម ក្នុងការប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នជាមុន ។ តាមរយៈនៃការប្រើប្រាស់ នូវប្រព័ន្ធប្រកាសអាសន្នជាមុននេះ លោកស្រីរដ្ឋលេខាធិការមានប្រសាសន៍ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីថា តើសម្តេចមានការចាប់អារម្មណ៍ និងមានការយល់ឃើញយ៉ាងណា?។

ប្រភពដដែលបានដកស្រង់ប្រសាសន៍សម្តេចតេជោ ដែលបានថ្លែងថា “សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រនូវគំ និតផ្តួចផ្តើមដ៏មានសារៈសំខាន់នោះ ។ សម្តេចមានបំណងចង់ឱ្យបណ្តាប្រទេសទាំងអស់ រួមចិត្តរួមថ្លើមគ្នាក្នុងការរិះរក នូវគំនិតល្អៗ ក្នុងការបង្កើននូវឡើងនូវប្រព័ន្ធប្រកាសអាសន្នជាមុននេះ ដើម្បី ប្រាប់ដល់ពិភពលោកទាំងមូលពីការបម្រែបម្រួលអាកាសធាតុ ដែលអាចកើត ឡើងជាយថាហេតុ ក្នុងគោលបំណងបម្រើផលប្រយោជន៍សម្រាប់ប្រទេសទាំង អស់នៅលើពិភពលោកយើងនេះ”។

ពាក់ព័ន្ធនឹងគ្រោះមហន្តរាយនោះដែរ លោកស្រី មានប្រសាសន៍ជម្រាប ជូនសម្តេចតេជោដែរថា តើនៅក្នុងប្រទេសកម្ពុជារាជរដ្ឋាភិបាលមានវិធានការយ៉ាងណា ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ដែលបង្កឡើងដោយគ្រោះមហន្តរាយ ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា បើប្រៀបធៀបទៅ និង បណ្តាប្រទេសនៅតាមបណ្តោយដងទន្លេមេគង្គ ជាការពិតកម្ពុជាមានបទ ពិសោធន៍ខ្លាំងណាស់ ហើយបទពិសោធន៍ដែលមានចរឹកជាខ្មែរនោះគឺ យើង ជ្រើសរើសទីទួលសុវត្ថិភាព ព្រោះគឺទីទួលសុវត្ថិភាពនោះមិនគ្រាន់តែ ដើម្បីជួយ សង្គ្រោះតែអាយុជីវិតមនុស្សទេ ប៉ុន្តែគឺជួយដល់អាយុជីវិតសត្វ ហើយទីទួល សុវត្ថិភាពនោះដែរគឺយើងធ្វើឡើងនៅតាមវត្តអារាម និងសាលារៀនដែលសង់ ខ្ពស់ពីផ្ទៃទឹក ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា នៅកម្ពុជាយន្តការនៃ ការដឹកនាំជួយសង្គ្រោះជនងាយរងគ្រោះ គឺមានកម្រិតខ្ពស់ណាស់ ពោលគឺដឹក នាំដោយនាយករដ្ឋមន្រ្តីផ្ទាល់តែម្តង ។ សម្តេចតេជោមានប្រសាសន៍សង្កត់ ធ្ងន់ថា នៅពេលមានគ្រោះមហន្តរាយម្តងៗ កម្ពុជាមិនគ្រាន់តែជួយសង្គ្រោះតែ ជីវិតមនុស្ស សត្វប៉ុណ្ណោះទេ គឺកម្ពុជាបានត្រៀមនូវស្បៀង ពូជ សម្រាប់ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះស្តារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេផងដែរ។

លោកស្រី Annick មានប្រសាសន៍ជម្រាបជូនសម្តេចតេជោដែរថា នៅ ថ្ងៃទី១៨ដល់ ថ្ងៃទី២០ឧសភា លោកស្រីនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា ហើយតាមរយៈដំណើរទស្សនកិច្ចនោះ លោកស្រីនឹងធ្វើការពិភាក្សា លើកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរទៅលើការងារគ្រោះមហន្តរាយ និងការរឹតចំណងមិត្តភាពនៃប្រទេសទាំងពីរផងដែរ ។ ពាក់ព័ន្ធនឹងការលើក ឡើងរបស់លោកស្រី Annick សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ស្វាគមន៍ និងចង់ឃើញនូវទំនាក់ទំនងរបស់ប្រទេសទាំងពីរឈានដល់ចំណុចកំពូលថ្មីមួយទៀត ពិសេសការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងអប់រំ ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ដោយសារតែនៅប្រទេសកម្ពុជា មានទីភ្នាក់ អភិវឌ្ឍន៍បារាំង AFD នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថា កម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអភិវឌ្ឍន៍ ប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

ជាមួយគ្នានេះដោយសារ តែកម្ពុជាបានបញ្ជូនទាហានថែរក្សាសន្តិភាពពិភពលោក ទៅកាន់ប្រទេសនានា លើពិភពលោក ពិសេសនៅក្នុងបណ្តាប្រទេសសមាជិកហ្រ្វង់កូហ្វូនីផងនោះ សម្តេចសំណូមពរដល់កងទ័ពបារាំងដែលមានវត្តមាន ជាមួយនឹងកងទ័ពកម្ពុជា បន្តសហការ និងផ្តល់ព័ត៌មានដល់កងទ័ពកម្ពុជា និងប្រជាជននៅទីនោះមាន សុវត្ថិភាពទាំងអស់គ្នាផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>