សេចក្តីផ្តើម
នៅក្នុងសតវត្សទី២១នេះ ការងារគ្រប់គ្រងធនធានមនុស្ស បានជួបផលវិបាកជាច្រើន ពិសេសបំលាស់ប្តូរការងារ របស់និយោជិតមានសន្ទស្សន៍ឡើងខ្ពស់ ខុសពីការប្រមើលមើលរបស់សេដ្ឋវិទូល្បីៗ នៃបស្ចឹមលោក។ នៅក្នុងបរិបទដ៏ជឿនលឿន នៃសម័យសេដ្ឋកិច្ចនេះបានធ្វើឱ្យក្រុមហ៊ុន ឯកជនមួយចំនួន ជួបបញ្ហាធំៗ ជាច្រើន ដូចជា ជម្លោះផ្ទៃក្នុងអង្គភាព, ការមិនគោរពតាមគោលការណ៍អង្គភាព, អត្រាហូរចូលនិងចេញរបស់បុគ្គលិក ខ្ពស់, ការរិះគន់មកអង្គភាពជាដើម។ ដោយមើលឃើញផលវិបាកទាំងនេះ ទើបក្រុមហ៊ុន អេជអាខេមបូឌា សហការជាមួយសាកលវិទ្យាលល័យធនធាន មនុស្សបានរៀបចំវគ្គជំនាញខ្លី ប្រធានបទ “ការអនុវត្តដ៏មាន ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានមនុស្ស” សម្រាប់ក្រុមហ៊ុនឯកជន, អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័ន អាជីវកម្មនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
រាល់ឯកសារពាក់ព័ន្ធនានា និងលិខិតបញ្ជាក់ការសិក្សាចេញ ដោយសាកលវិទ្យាល័យធនធានមនុស្ស។
គោលបំណងនៃការរៀន៖
•បង្កើនជំនាញវិជ្ជាជីវៈសម្រាប់បុគ្គលិកជំនាញ
•បង្កើនគុណភាពការងារផ្នែកធនធានមនុស្ស
•គន្លឹះដោះស្រាយបញ្ហាក្នុងអង្គភាព
•បង្កើនបណ្តាញទំនាក់ទំនងនិងការចែករំលែក
អ្នកដែលអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ៖
•ម្ចាស់ក្រុមហ៊ុនសេវាកម្មខ្នាតតូចនិងមធ្យម ដែលចង់ដឹងបន្ថែមលើការងារធនធានមនុស្ស
•បុគ្គលិកជំនាញប្រតិបត្តិការឬបុគ្គលិកទទួលបន្ទុកផ្នែកធនធានមនុស្ស
•និសិត្សដែលកំពុងសិក្សាជំនាញគ្រប់គ្រងធនធានមនុស្សនិងរដ្ឋបាល
•ប្រធាន អនុប្រធាន ការិយាល័យ / ផ្នែក និងបុគ្គលិកដែលទទួលបន្ទុក ឬដែលពាក់ព័ន្ធក្នុងការងារធនធានមនុស្ស
•ថ្នាក់ដឹកនាំគ្រប់គ្រងដែលចង់ស្វែងយល់បន្ថែម អំពីការងារធនធានមនុស្ស ដើម្បីងាយស្រួលក្នុងការរៀបចំ ផែនការ ដោះស្រាយបញ្ហានានាក្នុងអង្គភាព។
វិធីសាស្ត្រក្នុងការបង្រៀន
បណ្តុះបណ្តាលជាភាសាខ្មែរ តាមរយៈការធ្វើបទបង្ហាញ ការពិភាក្សាលំហាត់ករណីសិក្សា ការធ្វើការងារជាក្រុម និងជាបុគ្គល
កាលបរិច្ឆេទ និងពេលវេលាបណ្តុះបណ្តាល
រយៈពេល ៖៣២ម៉ (៤សប្តាហ៍)
ថ្ងៃចុងសប្តាហ៍
ថ្ងៃសៅរ៍ ៖ ១:៣0 រសៀល -៥:៣0 រសៀល
ថ្ងៃអាទិត្យ ៖ ៨:00 ព្រឹក -១២:00 ព្រឹក
កាលបរិច្ឆេទ ៖ ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៥
តម្លៃសិក្សា
-តម្លៃសិក្សា ១៨០ ដុល្លារអាមេរិក
-១៥០ដុល្លារអាមេរិក សម្រាប់ធ្វើការចុះឈ្មោះមុនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥
-ចំពោះការចុះឈ្មោះជាក្រុម៥នាក់ នឹងបន្ថែមជូនម្នាក់ដោយឥតគិតថ្លៃ
-ផ្តល់ជូននូវអាហារសម្រន់សម្ភារៈ ឯកសារសិក្សានិងវិញ្ញាបនបត្របញ្ជាក់ការសិក្សា
ទីកន្លែងចុះឈ្មោះ និងទីកន្លែងនៃការសិក្សា:
ក្រុមហ៊ុន អេជអាខេមបូឌា (HR CAMBODIA)
អគារសាកលវិទ្យាល័យធនធានមនុស្ស លេខ៥C ជាប់ខាងត្បូងវត្តមហាមន្ត្រី ផ្លូវលេខ២៨៤កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លេខទូរស័ព្ទ ៖ 855(0) 93 888 772
អ៊ីម៉ែល ៖ men.tum@hrcambodia.com
គេហទំព័រ ៖ www.hrcambodia.com
ថ្ងៃផុតកំណត់ ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥