Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សយ សុភាព ចងក្រងឯកសារ អ្នកនយោបាយ ធ្លាប់ពឹងពាក់

$
0
0

ភ្នំពេញ ៖ លោកសយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបញ្ចប់ការចងក្រងឯកសារ ដោយសង្ខេបទាក់ទិនទៅ នឹង ព្រឹត្ដិ ការណ៍ ដែលអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនរឿងព្រំដែន ធ្លាប់បានពឹងពាក់ចាប់តាំងពីចុងខែមករា ឆ្នាំ២០០៥ ,១៩ ខែមករា ឆ្នាំ២០១១ និងចុងក្រោយនៅខែសីហា ឆ្នាំ២០១២ ។ ការចងក្រងឯកសារ ដោយសង្ខេបនូវព្រឹត្ដិការណ៍ទាំងនេះ ដើម្បីជា ប្រយោជន៍សម្រាប់ស្វែង យល់ជាព័ត៌មាន ក៏ដូចជាសម្រាប់ការសិក្សាស្រាវជ្រាវ  ដែលទាក់ទិនទៅនឹងមុខវិជ្ជាផ្នែកវិទ្យាសាស្ដ្រនយោបាយ។

នៅក្នុងអារម្មណ៍កថា របស់លោកសយ សុភាព ដែលបានសរសេរនៅក្នុងសៀវភៅ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ បានសរសេរ ថា“ ខ្ញុំបាទ មានកិត្ដិយស សូមចងក្រងនូវកំណត់ហេតុ ក៏ដូចជាឯកសារយោង ស្ដីពីការស្វែងរកដំណោះស្រាយ សម្រាប់អ្នកនយោបាយជាន់ ខ្ពស់ និងសកម្មជន សិទ្ធិមនុស្សសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា រួមមាន សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ លោកសម រង្ស៊ី លោក កឹម សុខា លោកបណ្ឌិត សាយ បូរី លោកជៀម ចន្ទនី លោក ម៉ម សូណង់ដូ លោករ៉ុង ឈុន និងលោកជា  មុនី ដែលមានបញ្ហាតាមផ្លូវតុលាការ ហើយ ត្រូវបានដោះស្រាយបញ្ហា ដោយការស្រុះស្រួលគ្នា ជាពិសេសកិច្ចអន្ដរាគមន៍ ដែលមិនអាចកាត់ថ្លៃបាន ពីសំណាក់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ដោយសារតែការដោះស្រាយតាមរបៀបខ្មែរនិងខ្មែរ ការជជែកពិភាក្សា លក្ខណៈយោគយល់ជាមហាគ្រួសារ បាន ធ្វើឱ្យអ្នកនយោបាយខ្មែរទាំងអស់ យោគយល់គ្នា ហើយកសាងប្រទេសតាមគន្លងប្រជាធិបតេយ្យ ការផ្សះផ្សារជាតិ ការបង្រួបបង្រួមជាតិ ជាពិសេសនយោបាយឈ្នះឈ្នះ” ។

អារម្មណ៍កថា របស់លោកសយ សុភាព បន្ដថា “ដើម្បីជាឯកសារស្រាវជ្រាវ និងស្វែងយល់អំពីនយោបាយនៅក្នុងប្រទេសកម្ពុជា ខ្ញុំសូមចង ក្រងនូវ កិច្ចសន្ទនាទាំងឡាយ រវាងអ្នកនយោបាយនិងខ្ញុំ ជូនទៅសម្ដេចនាយករដ្ឋមន្ដ្រី ក៏ដូចជាឯកសារនានាទាក់ទងទៅនឹងកិច្ចការទាំងនេះ បានជា ប្រយោជន៍ សម្រាប់អ្នកស្រាវជ្រាវ ជាពិសេសអ្នកសិក្សាខាងវិទ្យាសាស្ដ្រនយោបាយ បានត្រិះរិះពិចារណា” ។

លោកសយ សុភាព បានឱ្យដឹងថា ឯកសារដែលចងក្រងជាសៀវភៅនេះ មិនមានផ្សព្វផ្សាយឬក៏ដាក់លក់ជាសាធារណៈទេ លោកបោះ ពុម្ភ ត្រឹមតែបន្ដិចបន្ដួចប៉ុណ្ណោះ ហើយក៏មិនចែកចាយទូលាយដែរ ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>