ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀននិងសាលា រាជធានីភ្នំពេញ បានជួបជុំគ្នានៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការបណ្តុះបណ្តាល ការព្យាបាលអ្នកញៀន គ្រឿងញៀនដោយផ្នែកលើ សហគមន៍នៅវិទ្យាស្ថាន សុខភាពសាធារណៈ ប្រយោជន៍ដើម្បីផ្តល់សេវា ព្យាបាលនិងស្ថានភាព នៃការបន្សាបអ្នកញៀន គ្រឿងញៀនទូទាំងប្រទេស។
លោក មាស វីរិទ្ធ អគ្គលេខាធិការងនៃអាជ្ញាធរជាតិ ប្រយុទ្ឋប្រឆាំងនឹងគ្រឿងញៀន បានមានប្រសាសន៍ឲ្យដឹងថា ការព្យាបាលអ្នកញៀន គ្រឿងញៀនដោយផ្នែកលើ សហគមន៍គឺមានប្រយោជន៍ជាខ្លាំង នៅត្រង់ថាវាអាចបន្ថយនូវ ការចំណាយទឹកប្រាក់ និងពេលវេលា ពោលគឹជាការសេវាព្យាបាល ជំរុញឲ្យអ្នកញៀនគ្រឿងញៀន ស្វែងរកសេវាព្យាបាលនៅក្នុង មូលដ្ឋានដោយមិនចាំបាច់ ទៅទីឆ្ងាយ។
លោកបន្តថា សេវាព្យាបាលតាមសហគមន៍ នឹងអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១១ ហើយបាននឹងកំពុងអនុវត្ត នៅតាមខេត្តគោលដៅ មួយចំនួនដូចជាបន្ទាយមានជ័យ បាត់ដំបង សៀមរាប ភ្នំពេញ ប៉ៃលិនជាដើម។
លោកថ្លែងថា មានអ្នកញៀនគ្រឿងញៀន ១.០០០នាក់ ក្នុងចំណោម៦.០០០ទទួលបានការព្យាបាល ដែលអ្នកញៀនគ្រឿងញៀន ភាគច្រើនប្រព្រឹត្តនូវបទល្មើស ឆក់ ប្លន់ជាដើម។
ជាមួយគ្នានេះលោក ប៉ា សុជាតិវង្ស អភិបាលរងនៃគណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការ ត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅរាជធានីភ្នំពេញមាន មជ្ឈមណ្ឌលឱកាសខ្ញុំសំរាប់ ផ្តល់សេវាព្យាបាលអ្នកញៀន គ្រឿងញៀន ដែលបច្ចុប្បន្នលោកថា កំពុងសាងសង់អគារមួយ សំរាប់នារីដាច់ដោយឡែកពី បុរសដើម្បីជៀសវាងនូវ ការចោទប្រកាន់ថាមាន ការរំលោភសិទ្ធមនុស្ស៕