Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រឿងក្ដី ជួលផ្ទះ ស៊ីដាច់ តុលាការថា ផ្ទះអ្នកស្រី ម៉ក់ ពៅ មិនស្ថិត នៅលើ ផ្លូវសាធារណៈ និងពុំមាន ការឈូសឆាយ ធ្វើជាផ្លូវរដ្ឋ នោះទេ

$
0
0

ភ្នំពេញ ៖ មេធាវីការពារក្ដីអ្នកស្រី ម៉ក់ ពៅ ក្នុងសំណុំរឿងជួលផ្ទះស៊ីដាច់ លោកមេធាវី គួយ ធុនណា បានអះអាង ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្ទះរបស់អ្នកស្រី ម៉ក់ ពៅ លេខ ១៦៥អឺសេរ៉ូ លេខ ២១៥ កែងផ្លូវលេខ ២០៦ ក្រុម៤៤ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មិនស្ថិត នៅលើផ្លូវសាធារណៈ និងពុំរងផលប៉ះពាល់ ពីការឈូសឆាយ ធ្វើផ្លូវរបស់រដ្ឋនោះទេ។

លោកមេធាវីបន្ដថា យោងតាមសាលក្រម ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ របស់ចៅក្រមសាលាដំបូងរាជធានី ភ្នំពេញ លោក យូ ប៊ុនណា បានបញ្ជាក់នៅក្នុងសាលក្រម ត្រង់ចំណុចសំអាងហេតុថា “១-លិខិតបញ្ជាក់របស់ ចៅសង្កាត់ផ្សារដេប៉ូទី១ ចុះថ្ងៃ ទី១ ខែតុលា ឆ្នាំ២០០៧ បញ្ជាក់ថា ផ្ទះ លេខ ១៦៥អឺសូន្យ លេខ ២១៥ កែងផ្លូវលេខ ២០៦ ក្រុម៤៤ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ពិតជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ឹម សុផល និងអ្នកស្រី ម៉ក់ ពៅ ប្រាកដមែន ហើយផ្ទះនេះគ្មានទំនាស់ គ្មានបណ្ដឹងនៅតុលាការ គ្មានការដាក់ បញ្ចាំ ឬស្ថិតនៅលើប្រឡាយ លើបឹង និងលើផ្លូវសាធារណៈឡើយ”។

លោកមេធាវីបន្ថែមថា រីឯចំណុចទី២វិញ បញ្ជាក់ទៀតថា “ការអះអាងរបស់ដើមចោទ និងចុងបណ្ដឹងតប ដែលថា ផ្ទះរបស់ខ្លួន ដែលជួលទៅឱ្យ សៅ សុខដែន ដែលជាចុងចម្លើយ និងជាដើមបណ្ដឹងតបនោះ ពុំមានការប៉ះពាល់ដល់ ការឈូសឆាយ ធ្វើផ្លូវរបស់រដ្ឋទេនោះ ឃើញ ថា មានភាពស៊ីសង្វាក់ទៅនឹងការអះអាង របស់សាក្សីឈ្មោះ ប៉ាល់ ផាត់ឌីការ ដែលបញ្ជាក់ថា ខ្លួនដឹងថា ឈ្មោះ ម៉ក់ ពៅ បានជួលផ្ទះឱ្យឈ្មោះ សៅ សុខដែន ដោយខ្លួនរស់នៅទី នោះ ចាប់តាំងពីឆ្នាំ ១៩៨៤មកម្ល៉េះ ផ្ទះនោះសង់របៀបសាលាចិន តាំងពីសង្គមមកម្ល៉េះ ពុំមែនសង់លើដីចំណីថ្នល់ ទេ ហើយនៅម្ដុំនោះ មានការរុះរើសំយាប ផ្ទះនោះមែន តែពុំមានការប៉ះពាល់ផ្ទះរបស់ឈ្មោះ ម៉ក់ ពៅ ទេ ហើយ ការអះអាងនេះ ក៏មានភាពស៊ីសង្វាក់ ទៅនឹងការ អះអាងរបស់សាក្សី ឈ្មោះ ប៉ាល់ ធីតារ័ត្ន ដែលបញ្ជាក់ថា ខ្លួន រស់នៅកន្លែងនោះ តាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ ហើយផ្ទះរបស់ខ្លួន នៅជិតផ្ទះរបស់ឈ្មោះ ម៉ក់ ពៅ សង់របៀបជា សាលាចិនតាំងពីសង្គម ផ្ទះទំនាស់នោះ រស់នៅ២គ្រួសារ គឺគ្រួសារឈ្មោះ ម៉ក់ ពៅ រស់នៅផ្ទះខាងមុខ ហើយគ្រួសារម្នាក់ទៀត រស់នៅផ្នែកខាងក្រោយ ហើយការឈូសឆាយធ្វើផ្លូវនោះ ពុំមានការប៉ះពាល់ ដល់ផ្ទះ របស់ឈ្មោះ ម៉ក់ ពៅ ទេ ហើយអ្នកដែលជួលផ្ទះពីឈ្មោះ ម៉ក់ ពៅ នោះ ប្រកបមុខរបរលក់ដូរទ្វារ បង្អួចផងដែរ”។

លោកមេធាវីបានបន្ដទៀតថា សេចក្ដីសម្រេចបញ្ចប់ របស់ចៅក្រម យូ ប៊ុនណា ត្រង់ចំណុច១ បញ្ជាក់ថា “រំលាយ កិច្ចសន្យា ជួលផ្ទះ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៧ ដែលធ្វើឡើងរវាងម្ចាស់ផ្ទះលោកស្រី ម៉ក់ ពៅ និងអ្នកជួលផ្ទះ ឈ្មោះ សៅ សុខដែន ។ ចំណែកឯចំណុចទី២ បញ្ជាក់ថា បដិសេធលិខិតផ្ទេរសិទ្ធិកាន់កាប់ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ ២០០៧ ដែលធ្វើឡើងរវាងឈ្មោះ ម៉ក់ ពៅ និងឈ្មោះ សៅ សុខដែន ”។

ការពន្យល់របស់លោក គួយ ធុនណា បានធ្វើឡើង បន្ទាប់ពីការអនុវត្ដសាលក្រម រឹបអូសផ្ទះ ១៦៥អឺសូន្យ ផ្លូវ លេខ ២១៥ កែង ផ្លូវលេខ ២០៦ ក្រុម៤៤ សង្កាត់ផ្សារដេប៉ូទី១ ត្រូវបានខកខាន ដោយសារតែផ្ទះរបស់អ្នកស្រី ត្រូវបានគ្របដណ្ដប់ ដោយប្លង់ កម្មសិទ្ធិមួយផ្សេងទៀត ដែលចេញនៅក្នុងឆ្នាំ២០០១ ។ លោកមេធាវីបន្ដថា លោកនឹងខ្នះខ្នែងបន្ដទៀត ដើម្បីស្វែងរកការពិត នៅពីក្រោយ ករណីជួលផ្ទះស៊ីដាច់នេះ ឱ្យបានជោគជ័យ ដើម្បី ផ្ដល់យុត្ដិធម៌ជូនអ្នកស្រី ម៉ក់ ពៅ ដែលរងគ្រោះ ដោយសារ តែការរៀបចំល្បិចកល ក្នុងការស៊ីដាច់ផ្ទះអ្នកស្រី ម៉ក់ ពៅ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>