Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សប្បុរសជននាំគ្នា ឧបត្ថម្ភថវិកាជាង ១ពាន់ដុល្លារ ដល់ក្មេងស្រីជួប គ្រោះថ្នាក់ចរាចរណ៍ ដាច់ជើងទាំងពីរ

$
0
0

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល អាជ្ញាធរ សមត្ថកិច្ច រួមនិងក្រុមអ្នកនិយមលេង បណ្ដាញទំនាក់ ទំនងសង្គមហ្វេសប៊ុក រួមគ្នា ប្រមូលថវិកាបានជាង៤លានរៀល ជួយឧប ត្ថម្ភដល់ក្មេងស្រី ដែលជួប គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌដង្កោ បណ្ដាលឱ្យដាច់ជើងត្រឹម ជង្គង់ទាំងសងខាង។

បន្ទាប់ពីកុមារី អាន ស្រីល័ក្ខ បានជួប គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យដាច់ជើងទាំង សងខាងនោះ បន្សល់នូវក្ដីសង្វេគអាណិតអា សូរជាខ្លាំង ជំរុញឱ្យសាធារណជនគ្រប់មជ្ឈដ្ឋានមានការរំជួលចិត្ដបរិច្ចាគ ថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភដល់កុមារីរងគ្រោះរូបនេះ។ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដែលជាមជ្ឈមណ្ឌល ផ្ដល់ព័ត៌មានទាន់ហេតុការណ៍ និងសម្បូរបែបជូនសាធារណជននោះ ក៏បានបរិច្ចាគថវិកា២០ម៉ឺនរៀល និងអង្ករចំនួន ២០ គីឡូក្រាម។

លោកវរសេនីយ៍ទោ ហេង ច័ន្ទធារី នាយ ការិយាចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និង ភរិយាព្រមទាំង បុត្រ បានឧត្ថម្ភថវិកា៤០ម៉ឺន រៀល, លោកវរសេនីយ៍ត្រី ប៉ែន ឃុន នាយរងការិយាចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ក៏បានឧបត្ថម្ភថវិកា ២០ម៉ឺនរៀលផងដែរ។

ទឹកចិត្ដពោរពេញដោយមនុស្សធម៌ អភិបាលខណ្ឌឬស្សីកែវ លោក ឃ្លាំង ហួត ក៏បាន បរិច្ចាគថវិកា១ លានរៀលផងដែរ។ ជាមួយគ្នានេះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បៈ ក៏បានចូលរួមឧបត្ថម្ភថវិ កា ១០ម៉ឺនរៀលដែរ។

បុគ្គលិកធនាគារមួយនៅក្នុងរាជធានីភ្នំ ពេញ រួមមានលោក កុយ សុជាតិ និងភរិយា ព្រមទាំងបុត្រ, លោកស្រី ប៉ឹកទូ សុជាតា និង ស្វាមី, លោក វង្ស វណ្ណដា និងភរិយា ព្រម ទាំងបុត្រ រួមគ្នាប្រមូលថវិកា បាន១៥ដុល្លារ ជួយដល់ក្មេងស្រីរងគ្រោះផងដែរ។

លោក ខ័ណ្ឌ ច័ន្ទសុផល ប្រធានក្រុមព័ត៌ មានជាតិដោយសេរី ថ្មីៗ និងប្រតិកម្មរហ័ស នៅក្នុងបណ្ដាញ ហ្វេសប៊ុក បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថៃចន្ទ ទី ២៤ ខែធ្នូ ឆ្នាំ២០១២ថា បន្ទាប់ពីការអំពាវ នាវរបស់លោក ព្រមទាំងទឹកចិត្ដអាណិតអា សូរសប្បុរសជនជាច្រើននាក់ មកពីគ្រប់ មជ្ឈ ដ្ឋាន បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជា បន្ដបន្ទាប់ បានជិត៣លានរៀល ឧបត្ថម្ភដល់ ក្មេងស្រី ដែលជួបគ្រោះថ្នាក់ចរាចរណ៍រថ យន្ដដឹកថ្មកិនដាច់ជើងទាំងសងខាង។

សប្បុរសជនប្រកបដោយទឹកចិត្ដសប្បុរសធម៌ ដែលបានចូលរួមបរិច្ចាគថវិកាជួយដល់កុមារីរងគ្រោះរូប នេះ រួមមានៈ ម្ចាស់យាន ដ្ឋាន ទឹម វុត្ថា ១០ម៉ឺនរៀល, លោក សុខ ឃៀង អាជីវករនៅផ្សារប៉ោយប៉ែត ១០០ ដុល្លារ, លោក ឆាយ វណ្ណៈ ១០០ដុល្លារ, លោក អេង សុវុត្ថា ១០០ដុល្លារ, លោក សេង ឡញ ម្ចាស់ហាងលក់កុំព្យូទ័រ ៨ម៉ឺនរៀល, អាណិកជនខ្មែររស់នៅអាមេរិក ១០០ដុល្លារ ព្រះតេជគុណ សុ ចិត្រា ព្រះចៅអធិការវត្ដ បាឆា នៅខេត្ដក្រចេះ១០ដុល្លារ...។

លោក ខ័ណ្ឌ ច័ន្ទសុផល បានឱ្យដឹងថា ភាគច្រើនបំផុត នៃសប្បុរសជន បានលើកឡើងថា ការបរិច្ចាគ នេះ ដោយសារតែពួក គាត់អាណិតអាសូរ ដល់ក្មេងស្រីរងគ្រោះ ដែលត្រូវកាត់ជើងទាំងសងខាង ពិតជា អាណោចអាធ័មខ្លាំងណាស់។

លោក ខ័ណ្ឌ ច័ន្ទសុផល ជំនួសមុខឱ្យក្រុម គ្រួសារក្មេងស្រីរងគ្រោះ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាជួយដល់ក្មេងស្រីរងគ្រោះ ដែលជាកាយវិការប្រកបដោយទឹកសណ្ដុះប្រណី និងជាវប្បធម៌ នៃការចែករំលែក ការចេះជួយគ្នាប្រកប ដោយគុណធម៌ របស់ប្រជាពលរដ្ឋខ្មែរ។

សូមបញ្ជាក់ថា កុមារី អាន ស្រីល័ក្ខ អាយុ ១៣ឆ្នាំ រស់នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដ កិនដាច់ជើងទាំងសងខាងត្រឹមជង្គង់កាលពី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ខណៈដែល រូបនាងកំពុងជិះកង់ទៅសាលារៀន។

កុមារី ស្រីល័ក្ខ រៀនថ្នាក់ទី៧ នៅសាលា ទួលអំពិល ខណ្ឌមានជ័យ។ ម្ដាយឈ្មោះ វឿន ច្រឹប អាយុ ៤០ឆ្នាំ ជាមេផ្ទះ ឪពុកឈ្មោះ តូប អាន អាយុ ៤២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប។ បច្ចុប្បន្នកុមារីរងគ្រោះកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុបា្ផ។

ជាមួយគ្នានេះ អ្នកបើកបររថយន្ដបង្ក ហេតុខាងលើ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០ ១២ ត្រូវបានកម្លាំង នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការហើយ ដើម្បីចាត់ការទៅតាមផ្លូវ ច្បាប់។

សប្បុរសជនដែលចង់បរិច្ចាគថវិកាជួយឧបត្ថម្ភដល់ក្មេងស្រីរងគ្រោះអាចទាក់ទងមកមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល តាមទូរស័ព្ទលេខ ០១២ ៥៧ ១៧ ០៤ និងលោក ខ័ណ្ឌ ច័ន្ទសុផល ប្រធានក្រុមព័ត៌ មានជាតិ ដោយ សេរី ថ្មីៗ និងប្រតិកម្មរហ័ស ០១២ ២៥ ២៥ ២២៕

Photo by DAP-NEWS

តំណាងអភិបាលខណ្ឌឬស្សីកែវ ប្រគល់ថវិកាជូនឪពុកក្មេងស្រីរងគ្រោះ

Photo by DAP-NEWS

Photo by DAP-NEWS

លោក ខ័ណ្ឌ ច័ន្ទសុផល ប្រគល់ថវិកាជូនឪពុកក្មេងស្រីរងគ្រោះ

Photo by DAP-NEWS

សប្បុរសជនផ្តល់ថវិកាតាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles