ភ្នំពេញៈ ខ្សែភាពយន្តអន្តរជាតិ នៃសោកដនាដកម្ម ដ៏រន្ធត់មួយ ដែលបង្កើតឡើង ដោយគ្រោះធម្មជាតិ បណ្តាលឱ្យមនុស្ស ជាង១ម៉ឺននាក់ស្លាប់ ត្រូវបានដាក់បញ្ចាំង នៅកម្ពុជា នាថ្ងៃនេះ នៅរោង ភាពយន្តលំដាប់អន្តរជាតិ ២ នៅរាជធានីភ្នំពេញ ។
ភាពយន្តនេះ នឹងត្រូវដាក់បញ្ចាំងព្រមគ្នា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ដែលត្រូវចំថ្ងៃបុណ្យណូអែល នៅរោងភាពយន្ត Legend ផ្សារទំនើបស៊ីធីម៉ល និង រោងភាពយន្តPlatinum Cineplex នៅផ្សារទំនើបសូរិយា ដើម្បីឱ្យទស្សនិកជនកម្ពុជា បានទស្សនា ។
ខ្សែភាពយន្ត The Impossible និយាយពីជីវិតពិត របស់ក្រុមគ្រួសារមួយ ដែលបានរងគ្រោះ ក្នុងគ្រោះធម្មជាតិ ទឹកជំនន់មួយ ក្បែរឆ្នេសមុទ្រ នៅពេលពួកគេ ធ្វើដំណើកំសាន្ត ប្រកបដោយ សុភមង្គលមួយ ទៅកាន់ រមណីយដ្ឋានមួយកន្លែង នៅជាប់នឹង ឆ្នេរសមុទ្រមួយកន្លែង កាលពីឆ្នាំ ២០០៤ ។ ខណៈកំពុងតែ សប្បាយរីករាយ ក្នុងទេសភាពដ៏ស្រស់ត្រកាលនោះ ផែនដីទាំងមូល ស្រាប់តែប្រែក្លាយ ទៅជា សោកនាដកម្ម ដ៏រន្ធត់ ដែលបណ្តាលឱ្យ មនុស្សជាង ១០០០០ នាក់ ផ្សេងទៀត បានរងគ្រោះ ដោយសារ ការបំផ្លិចបំផ្លាញ របស់គ្រោះធម្មជាតិទឹកជំនន់ ដ៏អាក្រក់មួយ។
តើជីវិត រស់នៅជាមួយគ្រោះធម្មជាតិនេះ នឹងទៅជាយ៉ាងណានោះ? ដូច្នេះ មានតែចូលរួម តាមដាន ទស្សនា ទាំងអស់គ្នា នៅរោងភាពយន្ត Legend និង រោងភាពយន្តPlatinum Cineplex តែប៉ុណ្ណោះ ៕