Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចាក់សាំងរួចបើកឡានរត់គេចមិនឱ្យលុយ ម្ចាស់ស្ថានីយសាំង ថតរូបបង្ហោះលើ Facebook ទុកជាការព្រមាន

$
0
0

ភ្នំពេញ៖ ម្ចាស់ដេប៉ូស្ថានីយសាំងតេឡាមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួន អំពាវនាវឱ្យម្ចាស់រថយន្ត Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Y-1560 ចូលខ្លួនដោះស្រាយជាបន្ទាន់ ក្រោយពេលដែលម្ចាស់រថយន្តនេះ ចាក់សាំងហើយមិនឱ្យលុយ រួចបើករថយន្តគេចខ្លួនទៅបាត់។

តាមការរៀបរាប់របស់ម្ចាស់ដេប៉ូតេលាខាងលើ នៅលើគណនី Facebook មួយ ឈ្មោះ «Chiang Pq» បានឱ្យដឹងថា កាលពីព្រឹកម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ មានបុរសខ្មែរស្លៀកពាក់ខោខូវបយ ពាក់អាវយឺតខៀវ សាក់លើដៃស្តាំ បានបើករថយន្តហាយលែនឌើ ខាងលើ មកចាក់សាំងនៅក្នុងស្ថានីយរបស់ខ្លួន ប៉ុន្តែបន្ទាប់ពីចាក់រួច ជនខាងលើបានឡើងរថយន្តបើកទៅបាត់ ដោយមិនឱ្យលុយ ។ ករណីនេះ ម្ចាស់ដេប៉ូតេឡាខាងលើ បានយករូបថតចេញពីកាមេរាសុវត្ថិភាព ហើយបង្ហោះនៅលើ Facebook ទុកជាការព្រមាន។

ម្ចាស់ដេប៉ូតេឡា បានប្រកាសថា «បើបងប្អូនបានស្គាល់ យើងខ្ញុំនឹងជូនថវិកា លើកទឹកចិត្តចំនួន ៤០ដុល្លារ ស្មើនឹងចំនួន ដែលជននេះបានចាក់ប្រេង (មិនឱ្យលុយ) កាលពីព្រឹកមិញ» ។ ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទង សុំការបកស្រាយពីម្ចាស់រថយន្ត Highlander ខាងលើនេះ បាននៅឡើយទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>