Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចាប់ឈើ ២រថយន្ដយីឌុប របស់ឈ្មួញ សាន ចយ មេការឧកញ៉ា លឹម ប៊ុណ្ណា ខណៈ១៤រថយន្ដ ទៅបាត់

$
0
0

ក្រចេះ ៖ រថយន្ដយីឌុប ដឹកឈើលេខ១ ចំនួន២គ្រឿង ដែលគេអះអាងថា ជារបស់ ឈ្មួញ សាន ចយ និងជាមេការរបស់ឧកញ៉ា លឹម ប៊ុណ្ណា ដឹកចេញពីខេត្ដស្ទឹងត្រែងឆ្លង កាត់ខេត្ដក្រចេះនាំយកទៅលក់ នៅប្រទេស វៀតណាម ចេញតាមច្រកទន្លេចាម ត្រូវបាន កម្លាំងមេព្រៃថ្នាក់កណ្ដាល សហការជាមួយ មេព្រៃខេត្ដក្រចេះស្ទាក់ឃាត់ត្រួតពិនិត្យ នៅចំណុចស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម ស្ថិតក្នុង ស្រុកស្នួលខេត្ដ ក្រចេះកាលពីវេលា ម៉ោង១០ ៖ ៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ។

បើតាមមន្ដ្រីរដ្ឋបាលព្រៃឈើ ចំណាត់ការ ឃាត់រថយន្ដយីឌុប ដឹកឈើរបស់ឈ្មួញឈ្មោះ សាន ចយ នេះ គឺដោយសង្ស័យថា រថយន្ដ ដឹកឈើនេះ គ្មានច្បាប់ និងឯកសារត្រឹមត្រូវ ទើបឃាត់ធ្វើការត្រួត ពិនិត្យ។

មន្ដ្រីសមត្ថកិច្ចមួយរូបបានបង្ហើបឱ្យដឹង ថា តាមពិតនៅយប់ថ្ងៃទី១៨ ខែមីនា រថយន្ដ យីឌុបរបស់ឈ្មួញ ឈ្មោះ សាន ចយ មេការ ឧកញ៉ា លឹម ប៊ុណ្ណា ដែលដេញថ្លៃបានធ្វើការ ឈូសឆាយស្ដារបាតអាង វារីអគ្គិសនី សេសាន ក្រោម២ នៅខេត្ដស្ទឹងត្រែងនោះមិនមែនមាន តែ២គ្រឿងនោះទេ ទាំងអស់មាន ១៦គ្រឿង ដោយរថយន្ដដឹកឈើ១៤គ្រឿង សុទ្ធតែមាន ច្បាប់។ ប៉ុន្ដែគេថា ច្បាប់ដឹកក្នុង១រថយន្ដៗ មានតែ១៨ម៉ែត្រគូប តែពេលដឹកគេដាក់ រហូតដល់ជាង៣០ម៉ែត្រគូប ឯណោះ ជា ប្រភេទឈើលេខ១ សុក្រំម (ឈើឡាំង)។ ប៉ុន្ដែឈើ២រថយន្ដដែលមេព្រៃឃាត់ខាងលើ ទំនងជាឈើអត់ច្បាប់ ឈ្មួញ សាន ចយ ដឹក បន្លំជាមួយឈើមានច្បាប់របស់ក្រុមហ៊ុន លឹម ប៊ុណ្ណា ហើយ ទើបបានជាមេព្រៃឃាត់ ត្រួតពិនិត្យបែបនេះ។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា បច្ចុប្បន្នបាតអាងវារីអគ្គិសនីសេសានក្រោម២ ដែលក្រុមហ៊ុនឧកញ៉ា លឹម ប៊ុណ្ណា បាន សិទ្ធិ ម៉ៅការសំអាត គឺវាអស់ឈើប្រណីត ឈើលេខ១ អស់ទៅហើយ តែឈ្មួញ សាន ចយ បានបោះលុយឱ្យប្រជាពលរដ្ឋចូលព្រៃ នៅ ក្នុងដែនអភិរក្សដែនជក្រសត្វព្រៃ និង ក្នុងតំបន់ព្រៃ សហគមន៍ កាប់ដឹកយកមកលក់ឱ្យខ្លួនស្ដុកទុកនៅក្នុងតំបន់ស្ដារបាតអាង រួច ហើយឃុបឃិតគ្នាជាមួយ មេព្រៃ និង សមត្ថកិច្ចផ្សេងៗទៀតធ្វើច្បាប់ជាឈើស្ដារ បាតអាងដឹកចេញយកទៅលក់នៅស្រុកយួន ដោយ បច្ចុប្បន្នដឹកចេញតាមច្រក ទន្លេចាម ក្នុងស្រុកមេម៉ត់ ខេត្ដត្បូងឃ្មុំ ដោយឈើភាគ ច្រើនដឹកសុទ្ធ តែលើសច្បាប់អនុញ្ញាតជាង ពាក់កណ្ដាល ហើយពេលទៅដល់ទឹកដីខេត្ដ ត្បូងឃ្មុំមានមន្ដ្រីនគរបាល ការពារព្រំដែន នៅចំណុចក្ដុលម្នាក់ឈ្មោះ ហេង ឆុន ជាអ្នក រត់ការបន្ដ។

គេថា បើចង់បង្ក្រាបបទល្មើសឈើរបស់ ឈ្មោះ សាន ចយ មេការឧកញ៉ា លឹម ប៊ុណ្ណា បាន គឺមានតែ មន្ដ្រីទៅពីក្រសួងតែប៉ុណ្ណោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles