Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល ខេត្ដត្បូងឃ្មុំ តាមចាប់ស្ដ្រីម្នាក់ ពាក់ព័ន្ធ អំពើឃាតកម្ម នៅស្រុកពញាក្រែក

$
0
0

-សមត្ថកិច្ចកំពុង តាមចាប់បុរស ជាប្ដីដែល កំពុងរត់គេចខ្លួន

ត្បូងឃ្មុំ ៖ ក្រោយពីការ បើកស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ តាមជំនាញរបស់ខ្លួន ទីបំផុតកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋានរបស់ ស្រុកពញាក្រែកបាន តាមចាប់ខ្លួនស្ដ្រីម្នាក់ ដែលពាក់ព័ន្ធទៅ នឹងអំពើឃាតកម្ម សម្លាប់ស្ដ្រីរងគ្រោះ កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥កន្លងទៅ ស្ថិតនៅភូមិគគីរ ឃុំកក់ ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។

ស្ដ្រីសង្ស័យ រូបនេះ បានរួមជាមួយប្ដីរបស់ខ្លួន ដែលកំពុងរត់គេចនោះ បានសម្លាប់ស្ដ្រី រងគ្រោះ ឈ្មោះ វិត វ៉ាន់ អាយុ៤០ឆ្នាំ រស់នៅភូមិកើតហេតុ រួចហើយយកសពទៅចងក ជាប់នឹង ឫសឈើមាត់អណ្ដូង ហើយបានវាយ ចៅប្រុស របស់ស្ដ្រីរងគ្រោះអាយុទើបតែ២ ឆ្នាំរហូត សន្លប់ទៀតផង ។

ស្នងការនគរបាល ខេត្ដត្បូងឃ្មុំ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា ក្រោយពី ធ្វើការស្រាវជ្រាវរួចមក កម្លាំងសមត្ថកិច្ច របស់លោក បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជុំ គម ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ គគីរ ឃុំកក់ ស្រុកពញាក្រែក ដែលពាក់ព័ន្ធ ទៅនឹងអំពើឃាតកម្ម សម្លាប់ស្ដ្រីរងគ្រោះ។

លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ទៀតថា ស្ដ្រីសង្ស័យរូបនេះ បានរួមគំនិតជា មួយប្ដីរបស់ខ្លួន សម្លាប់ស្ដ្រីរងគ្រោះ ព្រោះ តែរឿងគំនុំ រយៈពេលកន្លងមក ប៉ុន្ដែលោក ស្នងការមិនទាន់បានបញ្ជាក់ថា តើរឿងគំនុំ នោះយ៉ាង ដូចម្ដេចឡើយ ។

បើតាមលោកឧត្ដមសេនីយ៍ បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ច របស់លោក បាននឹងកំពុង តាមចាប់ខ្លួនបុរសជាប្ដី ដែលជាជនដៃដល់ សម្លាប់ស្ដ្រីរងគ្រោះ ហើយកំពុង រត់គេចខ្លួន។

បុរសជាប្ដីរូបនេះ ឈ្មោះវង់ ឆក អាយុ ២៤ឆ្នាំ បានវាយ និងយកខ្សែ នីឡុង ចងកស្ដ្រី រងគ្រោះ ហើយយកទៅទម្លាក់ក្នុងអណ្ដូង ចាស់រហូតស្លាប់តែម្ដង ។ បច្ចុប្បន្ន ជនសង្ស័យជាប្រពន្ធ ត្រូវបានឃុំ ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ដត្បូងឃ្មុំ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលា ការផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា សពស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសារ ប្រទះឃើញចងក នៅមាត់អណ្តូងទឹកក្រោយផ្ទះ ក្រោយពីមានកាផ្អើល ឆោឡោ ឃើញក្មេងប្រុសជាចៅស្ត្រីរងគ្រោះ ដេកសន្លប់នៅលើផ្ទះម្នាក់ឯង កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ នៅ ភូមិគគី ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប៉ុន្តែក្រោយពិនិត្យសព សមត្ថកិច្ចនគរបាលស្រុកពញាក្រែក បានឲ្យ ដឹងថា ស្ត្រីរងគ្រោះ គឺមានជនមិនស្គាល់មុខ បានវាយសម្លាប់ ហើយទើបអូសយកទៅចងក ជាក្រោយ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅវេលាម៉ោង ១០ទៅ១១យប់ ថ្ងៃទី៧ ខែមីនា មានប្រជាពលរដ្ឋ បានឮសូរ សម្លេងចៅប្រុស របស់ស្ត្រីរងគ្រោះ អាយុ ២ឆ្នាំ ស្រែកយំដែរ ប៉ុន្តែ គេស្មានថា ជីដូនវាយចៅ ។

លុះរហូត ដល់ម៉ោង ៩ ទៅ១០ ព្រឹកថ្ងៃទី៨ ខែមីនា ទើបជីតា ក្មេងប្រុសនោះ បានឡើង ទៅមើលលើផ្ទះឃើញ ចៅដេក សន្លប់ តែម្នាក់ឯង ទើប ផ្អើលឆោឡោ សង្ស័យថា ជីដូន វាយសម្លាប់ចៅប្រុសរួចរត់គេចខ្លួន ទើបនាំគ្នាដើររក ក៏ឃើញស្ត្រីរងគ្រោះ ចងក ជាប់ ឬសឈើមាត់អណ្តូង ទម្លាក់ខ្លួនក្នុងអណ្តូងចាស់ ទើបរាយការណ៍ជូន សមត្ថកិច្ចតែម្តង ។

ទាក់ទិនករណីនេះ អធិការនគរបាលស្រុកពញាក្រែក លោក ឱម មុន្នីវ៉ាន់ បានមានប្រសាសន៍ឲ្យដឹងថា ក្រោយការ ពិនិត្យសពស្ត្រីរងគ្រោះ ឈ្មោះវិត វ៉ាន់ ស្លាប់ដោយសារអំពើឃាតកម្ម ។

លោក អធិការបន្តថា ស្ត្រីរងគ្រោះ មានជនមិន ស្គាល់មុខ វាយបណ្តាលឲ្យស្លាប់ រួចហើយបានអូសយក ទៅចងកនឹងខ្សែនីឡុង ដាក់ចូលទៅក្នុងអណ្តូងចាស់ ចង ភ្ជាប់នឹងឬសឈើ មាត់អណ្តូងជម្រៅ ១,៤០ ម៉ែត្រ ។

ចំណែកចៅ ប្រុសអាយុ ២ឆ្នាំ ក៏ត្រូវជនដៃដល់ វាយសន្លប់ទុក ចោលនៅផ្ទះស្ត្រីរងគ្រោះផងដែរ ។ លោកអធិការ បានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយ មានកូន២នាក់ ចេញទៅធ្វើការនៅភ្នំពេញអស់ហើយ សព្វថ្ងៃនៅជាមួយចៅប្រុស អាយុ២ឆ្នាំម្នាក់៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>