Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប.ស.ស ចុះអប់រំកម្មករ អំពីរបៀបទប់ស្កាត់ នៃការដួលសន្លប់

$
0
0

ភ្នំពេញៈ ក្រុមការងារទប់ស្កាត់ ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) នៃបេទ្បាជាតិរបបសន្តិសុខសង្គម ចំណុះឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយអប់រំ ដល់កម្មករនិយោជិតពីររយនាក់ អំពីនៃការទប់ស្កាត់ករណីដួលសន្លប់។

កម្មវិធីនេះ បានធ្វើឡើងនៅរោងចក្រនៅក្នុរោងចក្រ EINS (Cambodia) Co., Ltd ដែលមានទីតាំង ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ នេះ ។

ក្រុមការងារ ទ.ស.ប.ក នៃបេទ្បាជាតិរបបសន្តិសុខសង្គម បានធ្វើបទបង្ហាញ ពន្យល់ណែនាំ អប់រំដល់កម្មករនិយោជិត ឱ្យចេះថែទាំសុខភាព ដោយហូបអាហារ ឱ្យមានអនាម័យការរស់នៅ ការសម្រាកឱ្យបានគ្រប់គ្រាន់ ជាពិសេសហូបអាហារណា ដែលមានជីវជាតិ ដើម្បីទ្រទ្រង់រាងកាយ និងមានកម្លាំងធ្វើការងារ ។

បន្ទាប់មកគ្រូឧទ្ទេសនាម បានពន្យល់ណែនាំពីសុវត្ថិភាពការងារ គឺការធ្វើការដោយសុវត្ថិភាពប្រុងប្រយ័ត្ន គ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលធ្លាក់លើរូបរាងកាយកម្មករ ។
តាមការពន្យល់ណែនាំ របស់មន្រ្តីបេទ្បាជាតិ របបសន្តិសុខសង្គមបានបញ្ជាក់ថា កម្មករ និយោជិតទាំងអស់ បាននិងកំពុង ធ្វើការនៅក្នុងរោងចក្រទាំងអស់ ដែលស្ថិតនៅរាជធានី/ខេត្ត គឺមានធានារ៉ាប់រងពី ប.ស.ស ដែលអង្គភាព ប.ស.ស បានផ្តល់នូវការពិនិត្យព្យាបាលកម្មករ រហូតដល់ជាសះស្បើយ និងផ្តល់ប្រាក់ ប្រចាំថ្ងៃជូនកម្មករ និយោជិត នៅពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

បច្ចុប្បន្ន ប.ស.ស បានចុះកិច្ចព្រមព្រៀង ជាមួយមន្ទីរពេទ្យសរុបចំនួន ៨៥ មន្ទីរពេទ្យ សម្រាប់ផ្តល់សេវាជូនកម្មករ នៅពេលកម្មករ ជួបប្រទះនូវឧបទ្ទវហេតុគ្រោះថ្នាក់ការងារ ។ គ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់ ដែលកើតទ្បើងនៅពេលកម្មករ កំពុងធ្វើការនៅរោងចក្រ និងគ្រោះថ្នាក់ពេលកម្មករទៅ និងត្រទ្បប់មកពីធ្វើការ ។ គ្រោះថ្នាក់ទាំងពីរខាងលើគឺ ប.ស.ស ចាត់ទុកជាគ្រោះថ្នាក់ការងារ ហើយទទួលបាន សំណងគ្រោះថ្នាក់ការងារពី ប.ស.ស ។

បន្ថែមពីនេះទៀត ប.ស.ស ក៏បានពន្យល់ណែនាំ ដល់កម្មករត្រូវជ្រើសរើសមធ្យោបាយ ធ្វើដំណើរដោយសុវត្ថិភាព ត្រូវជ្រើសរើសរថយន្តដឹកកម្មករ ឱ្យបានសមស្របជៀសវាង គ្រោះថ្នាក់ចរាចរ ដោយមធ្យោបាយដឹកជញ្ជូន និងពន្យល់ណែនាំឱ្យកម្មករ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ នៅពេលធ្វើដំណើរគ្រប់ទីកន្លែង។

នៅឆ្នាំ២០១៥ នេះ ប.ស.ស នឹងចុះផ្សព្វផ្សាយអប់រំ ដល់កម្មករ និយោជិត ពីបញ្ហាសុខភាព សុវត្ថិភាព អនាម័យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្តល់ដល់កម្មករ និយោជិត នៅពេលគ្រោះថ្នាក់ការងារ ឱ្យបាន ២៥ រាជធានី/ខេត្ត ដើម្បីបង្ការករណីកម្មករសន្លប់ និងគ្រោះថ្នាក់ចរាចរ ឱ្យនៅកម្រិតទាបបំផុត តាមការដែលអាចធ្វើទៅបាន៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles