Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការ ខេត្តកំពង់ចាម ចេញដីកាឃុំខ្លួន ចោរឆក់៣នាក់ ដាក់ពន្ធនាគារ ក្រោយធ្វើសកម្មភាព លើទឹកដី ក្រុងកំពង់ចាម មិនបានសម្រេច

$
0
0

កំពង់ចាម ៖ លោក ងួន វុទ្ធី ចៅក្រុមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៥នេះ បានចេញដីកា ៣ផ្សេងគ្នា សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ជា បណ្តោះអាសន្ន ដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាពឆក់ កាលពីថ្ងៃទី១៩ ខែមីនាកន្លង ទៅនេះ នៅលើទឹកដី ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់ នៃស្នងការនគរបាល ខេត្តកំពង់ចាម បានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៥ ជនជាប់ទាំង៣នាក់ ត្រូវបានដឹកបញ្ជូន ទៅដាក់នៅ ពន្ធនាគាររួចហើយ ក្រោយពី ចៅ ក្រមសម្រេច ដេញដីកាឃុំខ្លួន។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ បានធ្វើ សកម្មភាព ឆក់កាបូប នៅលើទឹកដី ក្រុងកំពង់ចាម ប៉ុន្តែត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ និង នគរបាលល្បាត បានដេញបង្ក្រាបចាប់បានភ្លាមៗ ហើយក្នុងរយះពេល មួយត្រីមាសនេះ មានករណី ឆក់ចំនួន២ករណី តែត្រូវបង្ក្រាបបានទាំងអស់។ សូមអានដំណើររឿងឆក់ ដូចខាងក្រោម ៖

នគរបាល ខេត្តកំពង់ចាម តាមបង្រ្កាប និងចាប់ចោរឆក់ទូរស័ព្ទដៃ៣នាក់ ក្រោយធ្វើសកម្មភាព រួចទៅលាក់ខ្លួន

កំពង់ចាម ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលក្រុងកំពង់ចាម ខេត្តកំពង់ចាម បានចេញអន្តរាគមន៍បង្រ្កាប និងធ្វើការស្រាវជ្រាវ រហូតមានការចាប់ខ្លួន ជនសង្ស័យ ៣នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ស្រ្តីម្នាក់ កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិ៧ សង្កាត់ក្រុង កំពង់ចាម ព្រមទាំង ដកហូតម៉ូតូមួយគ្រឿង ដែលពួកគេជិះធ្វើសកម្មភាព។

យោងតាមប្រភពព័ត៌មាន ពីលោកវរសេនីយ៍ទោ ចាន់ ហោ អនុប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿង រួចហើយ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីម្នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោយពីស្ត្រីរងគ្រោះ ស្រែកឆោឡោ ក៏កម្លាំងល្បាត នៅក្បែរនោះចេញអន្តរាគមន៍ ដេញជាមួយជនរងគ្រោះ ធ្វើឲ្យពួកគេភ័យព្រលឹងចុងសក់ បើកម៉ូតូទៅបុកគូថរថយន្តដួល រួច ហើយ រត់គេចខ្លួនដោយ សុវត្ថិភាព កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៥។

លោក ចាន់ ហោ បានបញ្ជាក់ទៀតថា ក្រោយពីមានករណីខាងលើនេះកើតឡើង និងមានការបញ្ជាឲ្យធ្វើការ ស្រាវជ្រាវ តាមចាប់ឲ្យខាងតែបាន ពីសំណាក់ ស្នងការនគរបាលខេត្ត ទើបកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋានក្រុងកំពង់ចាម បើកការស៊ើបអង្កេតនិងតាមដាន រហូតឃាត់ខ្លួន បានពួកគេទាំងបីនាក់ នៅវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួល ភូមិ៦ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

តាមមន្រ្តីនគរបាលរូបនេះ ជនសង្ស័យទី១ ឈ្មោះ ស្រស់ មីនា ភេទប្រុស អាយុ ១៨ឆ្នាំ , ទី២ ឈ្មោះ ផល គីនលុន ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៣ ឈ្មោះ ហាក់ រស្មី ភេទប្រុស អាយុ ២១ឆ្នាំ ។ ក្រោយការចាប់ខ្លួន និងនៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើ សកម្មភាពឆក់ ទូរស័ព្ទដៃប្រាកដមែន នៅចំណុចកើតហេតុ។ មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យទាំងនេះជាមុខសញ្ញាថ្មី ហើយមកធ្វើ សកម្មភាពលើ ទឹកដីក្រុងកំពង់ចាម តែត្រូវជាប់ខ្នោះ។

ស្កាត់ពីខេត្តរតនគិរី មកឆក់កាបូប នៅក្រុងកំពង់ចាម ត្រូវជាប់ខ្នោះ របស់នគរបាល ក្រោយធ្វើ សកម្មភាព បាន១៥នាទី

កំពង់ចាមៈ ជនសង្ស័យម្នាក់ បានស្កាត់តាំងពីក្រុងបានលុង ខេត្តរតនគិរី មកធ្វើសកម្មភាពឆក់ កាបូបនៅលើ ទឹកដីក្រុងកំពង់ចាម ប៉ុន្តែត្រូវបានកម្លាំងនគរបាល ដេញបង្ក្រាប និងចាប់វាយខ្នោះ ក្នុងរយៈពេល ១៥ នាទី បន្ទាប់ពីធ្វើសកម្មភាព។

ករណីឆក់កាបូបបានសម្រេចប៉ុន្តែរត់មិនរួចពីកណ្តាប់ដៃរបស់កម្លាំងនគរបាលខាងលើនេះ បានបង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ល្លាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវភ្លោះ សួនច្បារការ៉ាស់សាំងតេឡា ក្នុងភូមិ៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

យោងតាមរបាយការណ៍របស់លោក ហេង វុទ្ធី ស្នងការរងនគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ផាត់ ដាវីត អាយុ២០ឆ្នាំ មានស្រុកកំណើតនិងទីលំនៅ បច្ចុប្បន្នស្ថិតនៅភូមិឡាបានសៀក សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ហើយជននេះ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ឈ្មោះ អេង រតនា អាយុ៣១ឆ្នាំ រស់នៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

លោក ហេង វុទ្ធី បានបញ្ជាក់ទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះ កំពុងបើកម៉ូតូតែម្នាក់ឯង ដោយកាន់ កាបូប ស្រាប់តែជនសង្ស័យបានជិះម៉ូតូមកអែប ហើយឆក់យកកាបូបនោះបានសម្រេច រួចបើកម៉ូតូគេចខ្លួនយ៉ាងលឿន ។

ក្រោយពេលធ្វើសកម្មភាពភ្លាមៗ ដោយមានការស្រែក ឆោរឡោពីស្ត្រីរងគ្រោះ កម្លាំងនគរបាល ដែលកំពុងល្បាត និងប្រចាំការនៅគោលដៅក្បែរនោះ បានដេញតាម ហើយប្រកាសតាមវិទ្យុទាក់ទងឲ្យកម្លាំងផ្សេងទៀត ចេញអន្តរាគម និងពួនស្ទាក់មុខសញ្ញារហូតចាប់បានក្នុងរយៈពេល១៥ នៅចំណុចកោះរការ ពោលមានចម្ងាយ ៥គីឡូម៉ែត្រពី កន្លែងកើតហេតុ។

លោក ហេង វុទ្ធីបានបន្តទៀតថា  ក្រោយការចាប់ខ្លួនកម្លាំងសមត្ថកិច្ចបានដកហូតកាបូបយួរដៃ របស់ស្ត្រីរងគ្រោះ ដែលមានទូរស័ព្ទ IPhone 6 plus មួយគ្រឿងនិងលុយ ១ម៉ឺន ៧ពាន់រៀល ព្រមទាំងដកហូតម៉ូតូរបស់ជនល្មើស ដែលជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ។  

ស្នងការនគរបាលខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍បែន រ័ត្ន បានបញ្ជាក់ថា នេះជាករណីឆក់ទី២ ហើយក្នុងរយៈពេលមួយត្រីមាស ប៉ុន្តែត្រូវបានសមត្ថកិច្ចរបស់លោក បង្ក្រាបបានទាំងពីរករណី និងចាប់ខ្លួនជនល្មើសបាន៣នាក់។ លោកឧត្តមសេនីយ៍ស្នងការបានដាក់ផែនការ  ពង្រាយកម្លាំងចុះល្បាត និងប្រចាំការតាមគោលដៅ ងាយស្រួលចេញអន្តរាគម បង្រ្កាបបទល្មើសបានជាក់ស្តែង ជូនប្រជាពលរដ្ឋ ដូចជាករណីទាំងពីរខាងលើនេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>