Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជប៉ុនបង្កើត ការប្រឡងចម្រៀង ណូដូជីម៉ាន់ ដើម្បីលើកទឹកចិត្ត ដល់អ្នកសិក្សា ភាសាជប៉ុន ក្នុងការបញ្ចេញសំឡេង ឲ្យកាន់តែប្រសើរឡើង

$
0
0

ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានបង្កើតកម្មវិធីប្រឡងចម្រៀង ណូដូជីម៉ាន់ ច្រៀងជាភាសាជប៉ុន ដើម្បីជាការលើកទឹកចិត្តដល់សិស្ស និស្សិត ដែលសិក្សាភាសាជប៉ុនគ្រប់កម្រិត ហាត់បញ្ចេញសំឡេង ភាសាជប៉ុន ហើយកម្មវិធីនេះនឹងជំរុញបន្ថែមទៀត អំពីការយល់ដឹងនូវវប្បធម៌ និងភាសាជប៉ុនផងដែរ។

ថ្លែងនៅក្នុងពិធីប្រឡង ដែលបានធ្វើឡើងនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន កាលពីរសៀល ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០១៥ លោក គូរ៉ូមីយ៉ា តាកាយ៉ូស៊ី ទីប្រឹក្សាប្រចាំស្ថានទូតជប៉ុននៅកម្ពុជា បានមានប្រសាសន៍ តាមរយៈអ្នកបកប្រែថា «កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ឲ្យអ្នកសិក្សាភាសាជប៉ុន ព្រមទំាងសិស្ស ដែលទើបចាប់ផ្តើម សិក្សាភាសជប៉ុនទំាងអស់ រីករាយក្នុងការសិក្សាភាសាជប៉ុន តាមរយៈការ ច្រៀងចម្រៀងជាភាសាជប៉ុន»។

លោកបន្តថា នេះជាលើកទី៦ហើយ ក្នុងការប្រលងចម្រៀងណូដូជីម៉ាន់ បេក្ខជនដែលបានដាក់ ពាក្យសរុបទំាងអស់ចំនួន ១៧០ក្រុម មានចំនួន ១៩៣នាក់ ក្នុងនោះមាន ៣០ក្រុម ដែលបានជាប់ក្នុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើងកាលពីខែមករាកន្លងទៅ ទីភ្នំពេញ និងសៀមរាប ចំណែកការប្រលងវគ្គផ្តាច់ព្រ័ត្រនេះ គឺផ្តោតសំខាន់ លើការបញ្ចេញសំឡេងភាសាជប៉ុន ទឹកដមសំឡេង និងការសម្តែងកាយវិការ។

ជាមួយគ្នានោះដែរ លោក ស៊ាង និមល ប្រធានផ្នែករដ្ឋបាល នៃមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជាជប៉ុន ក៏បានមានប្រសាសន៍ផងដែរថា ឈានមកដល់វគ្គមួយនេះ គឺបានបង្ហាញថា បេក្ខជនដែលបានចូលរួម សុទ្ធសឹងជាអ្នកដែលមានសមត្ថភាព ទេពកោសល្យ ក្នុងការប្រកួតប្រជែង និងថែមទំាងបានរៀនសូត្រ អំពីការហាត់ពត់សំឡេង នៃភាសាជប៉ុន ឲ្យកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីប្រឡងចម្រៀង ណូដូជីម៉ាន់ មោទនភាពសំឡេងលើកទី៦នេះ មានរង្វាន់ ជាច្រើនសម្រាប់ជ័យលាភី រួមមាន កុំព្យូទ័រយួរដៃចំនួន ០៦គ្រឿង វេចនានុក្រមអេឡិចត្រូនិក និងរង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀត៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>