Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាលខណ្ឌទួលគោក បង្ក្រាបករណីឆក់ ទូរស័ព្ទសិស្សសាលា ឃាត់ខ្លួនបាន ជនសង្ស័យម្នាក់

$
0
0

ភ្នំពេញ៖នគរបាលខណ្ឌទូលគោក បានបង្ក្រាប និងឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ ក្នុងករណីឆក់ទូរស័ព្ទដៃ សិស្សសាលា កាលពីម៉ោងប្រមាណ ២៖៤៥នាទីរសៀល ថ្ងៃទី២១-០៣-២០១៥  នៅចំណុចមុខវិទ្យាល័យ ជាស៊ីមសាមគ្គី ផ្លូវលេខ២៧១ ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ  អ៊ុក ដារ័ត្ន ហៅ អក ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្នានលេខ សង្កាត់ស្ទឹងមនជ័យ ខណ្ឌមានជ័យ បានឆក់ ទូរស័ព្ទ១គ្រឿង ម៉ាក samsung Galaxy note ពណ៌ខ្មៅ របស់ជនរងគ្រោះ មានឈ្មោះ ប៉ែន ហ្សូលី ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យសាមគ្គី ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរកាន់ទូរស័ព្ទ ខណ:ពេលទិញទឹកញុំា ស្រាប់តែជនសង្ស័យ០២នាក់ ជិះម៉ូតូម៉ាក Honha C125 ព៍ណខ្មៅ មកឈប់ក្បែរ ជនសង្ស័យម្នាក់បានចុះឆក់ទូរស័ព្ទពីដៃ ពេលនោះជនរងគ្រោះស្រែក ជនសង្ស័យបានព្យាយាមជិះម៉ូតូគេចខ្លួន បានធ្លាក់អ្នកជិះក្រោយ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកវត្ថុតាង បានជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

Photo by LookingTODAY


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images