ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៥ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅទីក្រុងឡុងដ៏ ប្រទេស អង់គ្លេស រដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង អាល្លឺម៉ង់ សហរដ្ឋអាម៉េរិក និង សហគមន៍អឺរ៉ុប បានជួបប្រជុំគ្នា ដើម្បីធ្វើការឆ្លុះបញ្ចាំងអំពី ដំណើរការនៃការជួបចចារគ្នាដោះស្រាយជុំវិញកម្ម វិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលនឹងប្រព្រឹត្តទៅបានល្អប្រសើរទៅមុខ ។
នៅក្នុងកិច្ចប្រជុំនោះ គេឃើញមានវត្តមានលោក Philip Hammond រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស លោក ចន ឃឺរី រដ្ឋ មន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Laurent Fabius រដ្ឋមន្ត្រីការបរទេសបារាំង លោក Frank-Walter Steinmeierរដ្ឋ មន្ត្រីការបរទេសអាល្លឺម៉ង់ និងលោក Federica Mogherini រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសតំណាងឲ្យសហគមន៍អឺរ៉ុប ។
បណ្តាថ្នាក់ដឹកនាំទាំងអស់បានរួមគ្នា ថែ្លងនៅក្នុងសេចក្តីថែ្លងការណ៍មួយថា “យើងបានឯកភាពគ្នាទៅលើដំណើរ ការវិវត្តន៍អំពីស្ថានភាព ដែលនេះជាគន្លឹះដ៏សំខាន់ណាស់ក្នុងការចូលរួមដោះស្រាយបញ្ហា តែកិច្ចព្រមព្រៀងគ្នា ទាំងស្រុងនោះមិនទាន់ទទួលបាននៅឡើយទេ” ។
បណ្តាថ្នាក់ដឹកនាំទាំងអស់ក៏បានសម្តែងនូវក្តីរំពឹងថា “យើងទាំងអស់គ្នាធ្វើការបញ្ជាក់ជាថ្មីថា យើងជាគណៈកម្មា ធិការដែលប្រកបដោយ ភាពស្មើគ្នា ដើម្បីឈានរកដំណោះស្រាយដោយធានាថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពិតជាផ្តល់នូវសុខសន្តិភាពពេញលេញ ដូចអ្វីដែលបានបញ្ជាក់នៅក្នុងការថ្លែងរបស់ខ្លួនដូច្នេះដែរ” ៕